ករុណ ពេជ្រ នឹង​បញ្ចប់​ភាព​នៅ​លីវ ដើម្បី​សងគុណ​ឪពុកម្តាយ ក្រោយ​សំពះ​ក្រាប​ផ្ទឹម​

, , Leave a comment

05-10-2015 (1) 05-10-2015

​រាជធានី​ភ្នំពេញ : លោក ករុណា ពេជ្រ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​បងធំ នៅ​ផលិតកម្ម​ថោ​ន​បាន​បញ្ជាក់ថា ដើម្បី ឆ្លើយតប​ចំពោះ​ការចង់បាន​កូនប្រសារ​បស់​អ្នកមានគុណ​របស់លោក​។ ថ្លែង​ក្នុងឱកាស​ក្នុង​ពិធី​ខួបកំណើត លោក​បានប្រកាស​ជា​សាធារណៈ​ថា នៅ​ឆ្នាំ​២០១៨ ខ្ញុំ​នឹង​នាំ​នារី​ដ៏​ល្អ​ម្នាក់​ជូន​ឪពុកម្តាយ​ឲ្យ​បាន​ស្គាល់ ហើយក៏​ផ្តើម​គិតគូរ​ដល់​រឿង​សំពះ​ក្រាប​ផ្ទឹម​តែម្តង​។​

 

​ការបង្ហាញ​ពី​ជំហរ​កំណត់​គោលដៅ​ជីវិត​ដ៏​ជាក់លាក់​ថា បញ្ចប់​ភាព​នៅ​លីវ​នៅត្រឹម​ឆ្នាំ​២០១៨ ក្នុង​វ័យ​៣០​ឆ្នាំ​ស្តើង​នោះ​ត្រូវបាន​តារាចម្រៀង​ដែល​គេ​ស្គាល់​ថា លោក​ទើបតែ​ឲ្យ​ឪពុកម្តាយ​ជួយ​ណែនាំ​កូនក្រមុំ​គេ​ជាច្រើន​នាក់ ដើម្បី​មើល ចិត្តគំនិត​ដោយ​យល់ថា វ័យ​របស់ខ្លួន​ជាង​៣០​ឆ្នាំ​ទៅហើយ​។​

 

​ករុណា ពេជ្រ និយាយថា លោក​ជា​កូន ប្រុស​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ ហើយ​ឪពុកម្តាយ​ក៏​ចាស់ៗ​អស់ហើយ​មិន​ចង់​ឲ្យ​ពួកគាត់​គិត ច្រើន ខណៈដែល​មុននេះ​លោក​តែង​សុំ​គាត់ ពន្យារពេល​រៀង​រកប្រពន្ធ​ច្រើន​ឆ្នាំ​មកហើយ ដោយសារ​អាជីព​សិល្បៈ​ចេះតែ​រលូន​ទៅមុខ​។ ពេលនេះ​បើ​បណ្តោយ​ឱកាស​តែ​២​ទៅ​៣​ឆ្នាំ​ទៀត​ឪពុកម្តាយ កាន់តែ​ចាស់​ខ្លាច​ពេល​លោក​រៀបការ​ពួក គាត់​ជរា ឬ​ឈឺ​ពិតជា​មិន​សប្បាយចិត្ត​ទេ​! ។ កន្លងមក​ក្រៅពី​ឪពុកម្តាយ​ក៏មាន​បងប្អូន ពូ មីង​ជួយ​ណែនាំ​កូនក្រមុំ​គេ​ឲ្យ​លោក​ច្រើន​ដែរ​។ នារី​ដែល​ត្រូវបាន​ណែនាំ​នោះ​មាន​ទាំង នារី​ជា​អ្នកធ្វើការ អ្នករកស៊ី និង​នារី​នៅក្រៅ​ប្រទេស​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​តារាចម្រៀង​ដែល​ទើប​ឡើង​ឈ្មោះ​មួយកម្រិត​ទៀត​ធ្វើជា​ម្ចាស់​ក្រុមហ៊ុន​ដេ​គ័​រ រូបនេះ​ប្រាប់ថា ចំពោះ​នារី​នៅក្រៅ​ប្រទេស​ខ្ញុំ​សុំ​បដិសេធ​មិន​ទទួល​ទេ​។​

 

​លោក​បញ្ជាក់​ពី​មូល​ហេតុថា ព្រោះតែ​ខ្ញុំ មាន​កិច្ចការ​ជាច្រើន​នៅក្នុង​ស្រុក​ខ្មែរ​មិនអាច ដើរចោល​បានទេ​។ នារី​ដែល​អាចជា​ភរិយា របស់ខ្ញុំ​បាន គឺ​មិនមែនជា​នារី​សិល្បៈ​ទេ គឺមាន​ការងារ​ក្រៅ​សិល្បៈ​។ រហូតមកទល់​ពេលនេះ​ខ្ញុំ​មិនទាន់​ឈានដល់​ការ​ដក់ចិត្ត​លើ​នារី​ណា​ម្នាក់​ទេ​។ ការជ្រើសរើស​គូស្រករ​មិនមែន​ចេះតែ​មើល​នោះទេ ឬ​មិនមែន​ដូចជា​ការ​កាន់ កន្ត្រក​ដើរ​ទិញ​ត្រី​ដែរ ព្រោះ​រស់​យើង​នៅ​ជាមួយ គ្នា​មួយជីវិត​មិនមែន​នៅ​ពីរ​បី​ថ្ងៃ​ដើរចេញ​នោះទេ​!៕

05-10-2015 (2)

 

Leave a Reply

(*) Required, Your email will not be published