ឈ្មោះ សំ ហេង សម្ងំបើកល្បែងស៊ីសង សម្អាងខ្នងថ្នាក់ដឹកនាំ ក្រុងប៉ោយប៉ែត បើកលេងយ៉ាងគគ្រឹកគគ្រេង គ្មានអ្នកណាហ៊ានប៉ះពាល់

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍អោយដឹងថា នៅក្រុងប៉ោយប៉ែតក្នុង ភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត មានសកម្មភាពល្បែងស៊ីសង ច្រើនជាងនៅភូមិ សាស្ត្រ សង្កាត់ផ្សារកណ្តាល។

ក្នុងនោះមានផ្ទះតូចតាច របស់អ្នកកត់លក់និងប្រមូលអ្នកទិញកន្ទុយលេខឬឆ្នោត ថៃនិងឆ្នោតវៀតណាមយ៉ាងច្រើនត្រូវបានសមត្ថកិច្ចប៉ូលិសប៉េអឹមទប់ស្កាត់បង្ក្រាប បន្តបន្ទាប់ ប៉ុន្តែផ្ទះមេកន្ទុយលេខឬឆ្នោតថៃនិងឆ្នោតវៀតណាមធំ ដូចជាលោក សំ ហេង មន្ត្រីសុរិយោដីស្រុកអូរជ្រៅនិងឈ្មោះប្រុស ជាបងប្អូនលោក សំ ហេង នៅទីតាំងផ្លូវជាតិលេខ៥ ក្បែរការដ្ឋានផ្ទះ៤ជាន់ និងទល់មុខក្លឹប និងសណ្ឋាគារ ប៉ោយប៉ែតផាសភូមិ-សង្កាត់ប៉ោយប៉ែតគ្មានដែលសមត្ថកិច្ច ប៉ូលីសឬប៉េអឹម ទប់ ស្កាត់បង្ក្រាបម្តងណាឡើយ។

 

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ក្រុមមន្ត្រីអ្នកអនុវត្តន៏ច្បាប់ បានចុះទៅ អប់រំប្រជាពលរដ្ឋតាមមូលដ្ឋាននានា និងបានចែកខិតបណ្ណ័ផ្សព្វផ្សាយ ជូនប្រជា ពលរដ្ឋប្រុសស្រី ដើម្បីឲ្យយល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប៉ុន្តែតែ ផ្ទុយទៅវិញការចុះអប់រំក្នុងមូលដ្ឋានរបស់កងកម្លាំងមានសមត្ថកិច្ចគ្រាន់តែជាការ ល្អមើលតែប៉ុណ្ណោះ។ធាតុពិតគឺបនល្បែងស៊ីសងរីកដុះដាលដូចផ្សិត ពេញទីក្រុង ប៉ោយប៉ែតនៅតែកើតមានគ្មានសមត្ថកិច្ចណាម្នាក់ចេញមុខទៅបង្ក្រាបនោះឡើយ  ជាពិសេសគឺមន្ត្រីសុរិយោដីម្នាក់បើកល្បែងកន្ទុយលេខដ៏ធំ ឈ្មោះសំ ហេង នោះ សព្វថ្ងៃនេះកំពុងតែពេញនិយមយ៉ាងខ្លាំងហើយរូបគេបានពង្រីកអាជីពពាសពេញ ទីក្រុងប៉ោយប៉ែតដោយមិនខ្លាចរអានិងច្បាប់របស់ប្រទេសជាតិនោះឡើយព្រោះ មន្ត្រីសុរិយោដីរូបនោះសំអាងថា ខ្លួនរបស់គេក៏ជាមន្ត្រីក្នុងជួររាជរដ្ឋាភិបាល និង មានលុយហុចអោយអាជ្ញាធរក្រុងនិងសមត្តកិច្ច រួចរាល់អស់ហើយ ដូច្នេះគេចង់ ធើ្វអីក៏ស្រេចតែអំពើចិត្ត។ ជាការពិតណាស់ ប្រជាពលរដ្ឋជាច្រើន ដែលបានមក លេងនៅតំបន់ប៉ោយប៉ែតនេះ បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រា ដែលបាន ឃើញ សំ ហេង ដាក់ពង្រាយកូនកញ្ច្រែងកត់ឆ្នោតនៅតាម មុខផ្ទះជួរដង ផ្លូវជាតិ លេខ០៥និងតាមនិគមន៏នានាជុំវិញក្រុងប៉ោយប៉ែតនោះ ។ សូមបញ្ជាក់ថា លំនៅ ស្ថានមេកន្ទុយលេខរបស់ឈ្មោះ សំ ហេង គឺក្បែរការដ្ឋានផ្ទះ៤ ជាន់នៅ ទល់មុខ ក្លឹបនិងសណ្ឋាគារប៉ោយប៉ែតផាស់ ជាប់និងដងផ្លូវជាតិលេខ០៥ស្ថិតក្នុងភូមិបាលិ លេយ្យសង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

 

ចំណែកប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា សំ ហេង សព្វថ្ងៃហាក់មិនបាន ខ្លាចនិងប្រពន្ធ័ច្បាប់ នៅក្នុងខេត្តបន្ទាយមានជ័យនេះទេ ប្រពន្ធ័ច្បាប់នៅខេត្តនេះ ហាក់បីបិទភ្នែកឲ្យ សំ ហេង ប្រព្រឹត្តបទល្មើសតាមតែអំពើចិត្តបើនៅតែបែបនេះត ទៅទៀតនោះប្រជាពលរដ្ឋនឹងអស់សង្ឃឹមលើអ្នកអនុវត្តន៏ច្បាប់ជាក់ជាមិនខាន៕

01-Dec-2013

 

 

 

Leave a Reply

(*) Required, Your email will not be published