ភ្នំពេញ ៖ កាលពីម៉ោង១កន្លះយប់ឈានចូលថ្ងៃទី០៤ខែតុលាឆ្នាំ២០១៥ នេះមាន ករណីគ្រោះថ្នាក់ចររារមួយកើតឡើងរថយន្តMazda ដែលម្ចាស់ស្រវឹងបើកលឿន ដូចហោះបុករះម៉ូតូបណ្តាល
អោយមនុស្ស៣នាក់បានស្លាប់ភ្លាមៗខណៈដែលមនុស្សម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ហេតុការណ៍នេះនៅតាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែន សុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប៉ូលីសបានអោយដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ ទាំងអស់ ៦នាក់ បានចេញមកពីហូបបបរសរ នៅភោជនីយដ្ឋានតាយតាយ ក្នុងគោល បំណងត្រឡប់ទៅផ្ទះ តែទើបតែជិះចេញមិនទាន់បានប៉ុន្មានម៉ែត្រផង ស្រាប់តែ មានរថយន្តម៉ាកMazda ពណ៌ខ្មៅស្លាកលេខភ្នុំពេញ៖2AB-8801 បើកបរដោយឈ្មោះ ទុំ សម្បត្តិ ភេទប្រុសអាយុ២៣ឆ្នាំមុខរបរជាយោធាមានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងមិត្តភក្តិម្នាក់ទៀតក្នុងទិសដៅកើតទៅលិច ក្នុង ល្បឿនលឿនបានបុកម៉ូតូ ពីក្រោយចំនួនពីរគ្រឿង បណ្តាលឲ្យបុរស៣នាក់បាន ស្លាប់ ភ្លាមៗនៅកន្លែង មានឈ្មោះ សយ តុល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិភ្លងឃុំប្រសាទស្រុកកំពុងត្របែកខេត្តព្រៃវែង និង ឈ្មោះ អុល សំណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ ហេង តុប ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងជួសជុលរថយន្ត និងម្នាក់ទៀតរង របួសធ្ងន់ធ្ងរ។បន្ទាប់ពីបុកហើយម្ចាស់រថយន្តបង្ករបានបើករត់ ត្រូវបានអ្នកឃើញ ហេតុការណ៍ដេញឃាត់បានហើយវាយតៃកុងរថយន្តបង្ករបណ្តាលឲ្យរងរបួសធ្ងន់ និងវាយរថយន្តខ្ទេច។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានមន្ទីរពេទ្យ ឃឹម រ៉ានី ចេញមកដឹកយកទៅ ទាំងរថយន្ត មិនមានផ្លាកសំរាប់សំគាល់អ្វីបន្តិចឡើយ។
ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ច ប្រគល់ជនគ្រួសារសព ដើម្បីធ្វើបុណ្យ តាមប្រពៃណី។ រីឯអ្នកបើកបររថយន្តបង្ករ រួមទាំងរថយន្តនិងម៉ូតូ បញ្ជូនទៅ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើ ការដោះស្រាយតាមផ្លូវច្បាប់ ៕