ចោរកាច់សោរម៉ូតូដ៏សកម្មនៅក្រុងកំពង់ចាម ត្រូវបាន‪សមត្ថកិច្ច និងប្រជាពលរដ្ឋដេញចាប់បាន ហើយស្វាគមន៍ម្នាក់១ដៃ១ជើង សល់ដង្ហើមចង្រិត(វិដេអូ)

, , Leave a comment

ខេត្តកំពង់ចាម : នៅម៉ោង៥កន្លះល្ងាច ថ្ងៃទី៣ ខែតុលាឆ្នាំ២០១៥ ជនសង្ស័យជា ចោរកាច់សោរកម៉ូតូដ៏សកម្មនិងរាប់រយគ្រឿង នៅក្រុងកំពង់ចាម ចំនួន២នាក់ត្រូវ បានសម្មត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋពទ្ធ័ដេញចាប់បាន ខណះពេលពួកគេកំពុងធ្វើសកម្មភាព មិនសំរេច និងព្យាយាមជិះម៉ូតូរត់គេចខ្លួន ហើយក្រោយពេលចាប់បាន ក៏ត្រូវបានតុលាការ មហាជនកាត់ក្តីម្នាក់១ដៃ១ជើងសល់តែដង្ហើមចង្រិតចំណុចផ្លូវមាត់ទន្លេក្នុងភូមិទី ១១ សង្កាត់-ក្រុងកំពង់ចាម។

លោកវរសេនីយ៍ឯក ហេង វុទ្ធី ស្នងការងទទួលផែនព្រហ្មទណ្ឌបានឲដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ស៊ីម សុភស្ត័ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិ-ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើរសកម្មភាព ទី២ឈ្មោះ សុខ ពៅ ហៅ លី ពៅ ភេទប្រុសអាយុ២៨ឆ្នាំ រស់ចាក់អង្រែក្រុងភ្នំពេញបើកម៉ូតូ និងជាអ្នកមើលផ្លូវ។ លោកបានបន្តថានៅវេលាម៉ោងខាងលើ ពួកជនសង្ស័យ បានទៅធ្វើរសកម្មភាពកាច់សោកម៉ូតូដែលមានម្ចាស់ឈ្មោះភក្រ័ ហើយត្រូវម្ចាស់ គេទាន់ពេលនោះ ជនសង្ស័យក៏រត់ឡើងជិះម៉ូតូគ្នា គេបើករត់ប៉ុន្តែត្រូវបានម្ចាស់ ម៉ូតូជិះម៉ូតូដេញតាមស្រែកឲគេជួយដេញចាប់ ជាមួយសមត្ថកិច្ចនគរបាល រហូត ទាល់តែចាប់បាន។

ដោយឡែកតាមប្រភពព៍ត័មានក្រៅផ្លូវការ បានអោយដឹងថា ក្នុងចំណោមជន សង្ស័យ ខាងលើមានម្នាក់គឺជាប្អូនថៅកែលក់ម៉ូតូគេចពន្ឋដ៍ធំនៅក្រុងកំពង់ចាម ។

ចំណែកលោកឧត្តមសេនីយ៍ស្នងការ បែន រត្ន័ បានឲ្យដឹងថា ព្រោះពួកគេ (ក្រុម ជនសង្ស័យ)នេះវាសំបើមហើយទំរាំនិងចាប់វាបានវាធ្វើសកម្មហើយ វាស៊ីម៉ូតូរាប់ គ្រឿងមកហើយ ហើយយើងមានភស្តតាងជាច្រើនដើម្បីដាក់បន្ទុកវា។ ជាមួយគ្នា នេះលោកឧត្តសេនីយ៍ស្នងការក៏បន្ថែមឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យយើង កំពុង សាកសួរចំលើយនិងស្រាវជ្រាវរកចាប់បក្សពួកវាដែលកំពុងគេចខ្លួនបន្តទៀត៕

12066068_1021498361215473_8606933276465916572_n 12107974_1021498337882142_8138019772741631966_n

 

 

ចាប់បានចោរលួចម៉ូតូម៉ោង5ល្ងាច

Posted by Oun Ly Q Benh on Saturday, 3 October 2015

 

Leave a Reply

(*) Required, Your email will not be published