ក្រសួង និង​សមត្ថកិច្ច​ពាក់ព័ន្ធ គួរតែ​ចាត់វិធានការ ចំពោះ​គ្រូ​សាលាបឋមសិក្សា ហ៊ុន សែន វត្ដ​ថ្មី ដែល​ប្រព្រឹត្ត​អំពើ “​អាស​” ពេលដែល​ថ្នាក់មូលដ្ឋាន​គ្មាន​ចំណាត់ការ​

, , Leave a comment

​ខេត្តស្វាយរៀង : រឿង​អសីលធម៌​ដែល​កើតចេញពី​គ្រូ​អគតិ​ម្នាក់​ដាក់ទណ្ឌកម្ម​សិស្សស្រី​ម្នាក់ ​អាយុ​៩​ឆ្នាំ​ ឲ្យ​ឡើងឈរ​លើ​តុ​ក្នុង​ថ្នាក់រៀន ហើយ​ឲ្យ​លើកដៃ​ឡើងលើ​បែរមុខ​រក​មិត្ត​រួម​ថ្នាក់​រួច​ប្រើ​ឲ្យ​សិស្ស​ប្រុស​សម្រាត​សំពត់ និង​ខោ​ក្នុង​របូត​ដល់​កែងជើង និង​បញ្ជា​មិត្ត​រួម​ថ្នាក់​ឲ្យ​មើល​សើច​លេង​សប្បាយ​។ ដោយ​ចំណាត់​ដោះស្រាយ​រក​យុត្តិធម៌​ទើប​លោកយាយ​វ​យ័​៦៤​ឆ្នាំ និង​ចៅ​រងគ្រោះ​អំពាវនាវ​ឲ្យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​កាលពីរ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​៣០ កញ្ញា​២០១៥ នៅ​ភូមិ​ទួល​ចំបក់ ឃុំ​សង្កែ ស្រុក​រំដួល ខេត្តស្វាយរៀង​។​

 

​លោកយាយ​បាន​បន្ដទៀតថា ករណី​ដ៏​អាម៉ាស់​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​៩​និង​១០​នាទី ព្រឹក​នៅ​សាលាបឋមសិក្សា​ហ៊ុនសែន​វត្ដ​ថ្មី​ស្ថិតនៅ​ភូមិ​តា​បោង ឃុំ​សង្កែ ស្រុក​រំដួល​ដោយ​ប្រ​ព្រឹ​ត្ដ​ឡើង​ពី​លោកគ្រូ​សង្ស័យ​កើតរោគ​ចិ​ត្ដ​ឈ្មោះ ដួង ស៊ី​ណាត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​គ្រូបង្រៀន​ថ្នាក់​ទី​២ សាលាបឋមសិក្សា ហ៊ុន សែន វត្ដ​ថ្មី​។​

 

​លោកយាយ​បញ្ជាក់ថា មូល​ហេតុដែល​លោកគ្រូ​ធ្វើ​ទារុណ​កម្មនេះ​ព្រោះតែ​អាន​អក្សរ​លើ​ក្ដារខៀន​មិន​រួច​( មិនចេះ អាន​អក្សរ​)​ទើប​លោកគ្រូ​អសីលធម៌​នេះ​ដាក់ទណ្ឌកម្ម​ហៅ​ឲ្យ​ចៅ​គា​ត់ទៅ​ឈរ លើ​តុ​បែរមុខ​មករក​សិស្ស​រួម​ថ្នាក់​ប្រមាណ៣០​នាក់​រួច​ឲ្យ​លើ​ដៃ​ឡើងលើ​និង​ឲ្យ​សិស្ស​ឈ្មោះ លាភ ភេទ​ប្រុស ស្រាតសំពត់​និង ខោ​ក្នុង​របូត​ដល់​កែងជើង​បណ្ដាល​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្រែក​ហ៊ោរ​ពេញ​ថ្នាក់រៀន​ធ្វើ​ឲ្យ​ចៅស្រី​របស់គាត់​ខ្មាស​គេ​ស្រែកយំ​រត់ចេញ​ពីសា​លា​។ ក្រោយមក​ចៅ គាត់​បានគេច​សាលា​លែង​ហ៊ាន​ចូលរៀន ហើយ​រូបគាត់​ក៏​ចេះតែ​អង្វ​ចៅ​ឲ្យ​ទៅ​រៀន​តែ​នាង​មិន​ទៅ​។​

 

​លុះ​ក្រោយមក​ទើប​ដឹងថា មូលហេតុ​ដែល​ចៅ​មិន​ចូល សាលា គឺ​មកពី​គ្រូ​ទទួលបន្ទុក​ថ្នាក់​ដាក់ទណ្ឌកម្ម​សម្រាត​សំពត់​នាង​ឲ្យ​អាក្រាត កាយ​នៅមុខ​សិស្ស​ក្នុង​ថ្នាក់​សោះ​ទើប​រូបគាត់​បាន​ទៅប្ដឹង​លោកនាយក​សាលា តែ​លោកនាយក​សាលា​មិនបាន​ចាត់ការ រឿងនេះ​ទេ​។ បើតាម​ចៅ​របស់គាត់​បាន​ប្រាប់ថា​លោកគ្រូ​ប្រចាំ​ថ្នាក់​ឈ្មោះ ដួង ស៊ី​ណេ​ត នេះ​បាន ដាក់ទណ្ឌកម្ម​សម្រាត​សំពត់​នាង​ចំនួន​៣​លើក​មកហើយៗ​អ្វីដែល​ធ្វើ​ឲ្យ​ឈឺចាប់​ជាខ្លាំង​នោះ​ដោយសារតែ​រូបគាត់​បាន ទៅ​ដាក់​ពាក្យបណ្ដឹង​ចំពោះ​រឿងនេះ​នៅ​លោក​មេភូមិ មេឃុំ រហូតដល់​តុលាការ​មាន​រយៈពេល​៥​ខែ​មកហើយ ក៏ប៉ុន្ដែ​ពុំមាន​អ្នកណា​មួយ​រក​យុត្ដិធម៌​ជូន​ចំពោះ ចៅស្រី​របស់គាត់​នោះឡើយ ព្រោះ​ការ ដែល​ចៅស្រី​របស់គាត់​ខកខាន​មិន​ចូល រៀន​ហើយ​កើតជា​អវិជ្ជា​មកដល់​ពេល នេះ​ក៏​ព្រោះតែ​ការដាក់ពិន័យ​របស់​គ្រូ ប្រចាំ​ថ្នាក់​នេះដែរ​។ លោកយាយ រ័ត្ន សារ៉ន បាន​បញ្ជាក់ថា ដោយសារតែ​អស់ជម្រើស​ដូច្នេះ មានតែ​អំពាវនាវ​ដល់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មួយ​ប៉ុណ្ណោះ ដែល​អាចជួយ​រក​យុត្ដិធម៌​ចៅស្រី​របស់គាត់​បាន​។​

 

​ទាក់ទិន​ករណីនេះ​លោក ពៅ សាមឿន នាយក​សាលាបឋមសិក្សា ហ៊ុន សែន វត្ដ​ថ្មី​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា គ្រូ​ឈ្មោះ ដួង ស៊ី​ណេ​ត នេះ​ពិតជា​បានធ្វើ​ទារុណកម្ម​សិស្ស​ដោយ​សម្រាត​សំពត់​សិស្សស្រី​ប្រាកដ​មែនហើយ​កុមារី​រងគ្រោះ​ត្រូវ​គ្រូ​ឈ្មោះ ដួង ស៊ី​ណេ​ត ដាក់ទណ្ឌកម្ម​៣​លើក​មកហើយ និង​បានដាក់​ទណ្ឌកម្ម​ដល់​សិស្ស​ប្រុសៗ​ពី​បីនាក់​ផងដែរ​។ ក៏ប៉ុន្ដែ​កន្លងមក​រូបលោក​មិនបាន​ដឹង​ទេ​ទើបតែ​លោកយាយ​កុមារី​រងគ្រោះ​មកប្ដឹង​ទើប​បែកធ្លាយ​រឿង ហើយ​លោក​ក៏បាន​រាយការណ៍​ជូន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ដ​រួចហើយ​ដែរ​។​

 

​លោកគ្រូ​ប្រចាំ​ថ្នាក់​ឈ្មោះ ដួង ស៊ី​ណេ​ត អ្នកយកព័ត៌មាន​យើង មិនអាច​ទាក់ទង​បំភ្លឺ​ជុំវិញ​ករណី​ការចោទប្រកាន់​ធ្វើ​ទារុណកម្ម​និង​ចាប់​សិស្ស ស្រី​សម្រាត​សំពត់​នេះ​បានទេ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥៕

01-10-2015

 

Leave a Reply

(*) Required, Your email will not be published