១០០០​ដុល្លារ​ជា​ថ្នូ​នឹង​ការស្លាប់​ទា​រិ​យ​កា​ម្នាក់​ក្នុង​មជ្ឈមណ្ឌល​ថែរក្សា​កុមារ ស៊ីណា​ប៊េ​ប៊ី​ឃែ​រ​

, , Leave a comment

01-10-2015 (3)

​រាជធានី​ភ្នំពេញ : ទារិកា​អាយុ​៥​ខែ​ម្នា​ក់បាន​បាត់បង់​ជីវិត ដោយ​មិនដឹង​ពី​មូលហេតុ ខណៈដែល​ឪពុកម្តាយ​យកទៅ​ផ្ញើ​នៅក្នុង​មជ្ឈមណ្ឌល​ស៊ីណា​ប៊េ​ប៊ី​ឃែ​រ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្រុមទី​២ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

01-10-2015 (4)

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា សព​ទារិកា​ខាងលើ​មានឈ្មោះ ថា ស៊ីវ​អ៊ី ទើប​មាន​អាយុ​៥​ខែ​ប៉ុណ្ណោះ​។ ចំណែក​ម្តាយ​មានឈ្មោះ លៀម វី ភេទ​ស្រី អាយុ​៣៣ ឆ្នាំ និង​ប្តី​ឈ្មោះ ប៊ុន ថា​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូម​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

 

​បើតាម​ប្រភពពី​ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​មុនពេល​កើតហេតុ​គាត់​បាន​យក​កូន មក​ផ្ញើ​ដូច​សព្វដង ហើយ​ទៅធ្វើ​ការបាត់​រហូតដល់​វេលា​ម៉ោង​១០ ថ្ងៃ​ដដែល ទើប​គាត់​មក​មើល​កូន​គោលបំណង​បំបៅ​ដោះ​កូន ស្រាប់តែ​ឃើញ​កូន​មុខ​ឡើង​ស្វាយ និង​មាន​អាកា​រៈ រាក និង​ក្អួតចង្អោរ ឃើញ​ដូច្នេះ គាត់​បាន​ប្រញាប់​នាំ​កូន​ទៅ​គ្លី​នី​ក​ឯកជន​ជិត​នោះ តែ​ត្រូវ​គ្រូពេទ្យ​មិន​ហ៊ាន​ទទួល​មើល​ឡើយ ដោយ​ឲ្យ​បញ្ជូន​ទៅកាន់​មន្ទីរ​ព​ទ្យ​គន្ធបុប្ផា វិញ ខណៈ​ទៅដល់​ត្រូវបាន​លោកគ្រូ​ពេទ្យ​បញ្ជាក់​ស្លាប់​បាត់ទៅហើយ​។​

 

​ក្រោយ​ដឹងថា កូន​របស់ខ្លួន​ស្លាប់ គាត់​បាន​ដឹក​សព​កូន​មកកាន់​មណ្ឌល​ខាងលើ​ដើម្បី​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​រឿងនេះ​។ ក្នុងករណី​ខាងលើនេះ គេ​សង្កេតឃើញថា គ្រួសារ​ខាង​ម្ចាស់​មជ្ឍមណ្ឌល​បានចេញ​មុខ​ច​ចារ សម្របសម្រួល​ជាមួយ​ឪពុក ម្តាយ​ទារិកា​ខាងលើ​ដោយ​ពុំ​មានការ​ប្តឹងផ្តល់​គ្នា និង​ព្រម​សំណង​ថ្លៃ​ជួយ​ធ្វើបុណ្យ​ចំនួន​១០០០​ដុល្លារ ហើយ​សព​ខាងលើ​ត្រូវបាន​បូជា​នៅ​វត្ត​អង្គ​តា​ម៉ិ​ញ​៕

01-10-2015 (2) 01-10-2015 01-10-2015 (1)

 

Leave a Reply

(*) Required, Your email will not be published