ក្រសួង​អប់រំ ៖ ប្រាក់ខែ​មូលដ្ឋាន​របស់​គ្រូបង្រៀន​នឹង​កើន​ចាប់ពី​៨០​ម៉ឺន​រៀល​នៅ​ឆ្នាំក្រោយ​

, , Leave a comment

រាជធានី​ភ្នំពេញ : ក្រសួង​អប់រំ យុវជន និង​កីឡា សន្យាថា នៅ​ឆ្នាំ​២០១៦​ខាងមុខនេះ ប្រាក់ខែ​មូលដ្ឋាន​សម្រាប់​គ្រូបង្រៀន​នឹង​កើនឡើង​ចាប់ពី​៨០​ម៉ឺន​រៀល​ឡើងទៅ​ដើម្បី​បង្កើន ការដោះស្រាយ​ជីវភាព​របស់​គ្រូបង្រៀន និង​ជំរុញ​ការលើកកម្ពស់​គុណភាព​បង្រៀន​ដល់​សិស្សានុសិស្ស​ឲ្យ​មានគុណ​ភាព​។​

 

​លោក​រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង​កីឡា បានលើកឡើង​បែបនេះ​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោកស្រី ហួត យ៉ា​រី ជា​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ​បន្ទាប់ពី​លោក ជា ជាតិ​បាន​ចូលកាន់​តំណែង​ថ្មី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង កីឡា​កាលពី​ល្ងាច​ថ្ងៃទី​២៩ កញ្ញា នៅ​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ ស្ថិតនៅ​សង្កាត់​ជ្រោយចង្វា​។ 

 

​លោក ហង់ ជួនណា​រ៉ុ​ន បាន​បន្ថែមទៀតថា ក្រសួង​កំពុង​គិតគូរ​ពី​ប្រាក់ខែ​គ្រូបង្រៀន ដើម្បី​មាន​ជីវភាព​គ្រប់គ្រាន់​នឹងមាន​លទ្ធភាព​បង្រៀន​សិស្ស​បានល្អ និង​ទាន់ពេល​។ នៅពេលនេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​យល់ស្រប​ហើយ​ក្នុង​ការដំឡើង​ប្រាក់បៀវត្ស​មូលដ្ឋានទាប​បំផុត​ចំនួន​៨០​ម៉ឺន​រៀល ស្រប​ពេលដែល​សព្វថ្ងៃ​មាន​ចំនួន​ត្រឹមតែ​៦៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ លោក​បាន​បញ្ជាក់ថា នេះ ជា​ការដំឡើងប្រាក់បៀវត្សរ៍​ពិសេស​ខ្ពស់ជាង​មន្ត្រីរាជការ​ស៊ីវិល​ដទៃ ដោយ​មិនទាន់​រាប់​ប​ញ្ជូ​ល​ប្រាក់​មុខងារ និង​ប្រាក់ឧបត្ថម្ភ​ផ្សេងទៀត ដើម្បី​លើកទឹកចិត្ត​ដល់ លោកគ្រូ អ្នកគ្រូ​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់​ប​ង្រៀ​ន​សិស្ស​ឲ្យ​បានល្អ​ជាង​មុន ខណៈដែល​ក្រសួង​កំពុង​កំណែទម្រង់​គុណភាព​។ ជាមួយនឹង​ការដំឡើងប្រាក់បៀវត្សរ៍​ដល់​គ្រូបង្រៀន ដើម្បី​បង្កើន​គុណភាព​អប់រំ និង​កំណែទម្រង់ ការប្រឡង​កន្លងមក​នេះ​ក្រសួង​បាន​អះអាង​ទៀតថា លោកគ្រូ អ្នកគ្រូ ក៏ត្រូវ​បាន​បំប៉ន សមត្ថភាព និង​បច្ចេកទេស​បង្រៀន​បន្ថែម ផងដែរ​ដើម្បី​ឲ្យ​ការបង្រៀន​សិស្ស​ឆាប់​ចេះ​ឆាប់​យល់​ទទួល​ចំណេះ​ដឹងបាន​លឿន​។​

 

​លោកស្រី ហួត យ៉ា​រី ប្រធាន​មន្ទីរ អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ​បាន​អះអាងថា ការដំឡើងប្រាក់បៀវត្សរ៍​នេះ បានធ្វើ​ឲ្យ​គ្រូបង្រៀន​ទាំងអស់​ក្នុង​ស្ថាប័ន​ក្រសួង​មានការ​សប្បាយរីករាយ​អាច​ដោះស្រាយ​ជីវភាព​បាន​ប្រសើរ​ជាង​មុន រួម​ជាមួយនឹង​ការបង្រៀន​សិស្ស​បាន​កាន់តែ​ល្អ​បញ្ចេញ​ឲ្យ​អស់​សមត្ថភាព​។ លោកស្រី ក៏បាន​ប្តេជ្ញាចិត្ត​ថា ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីទុកចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងនាម​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ស្តារ​វិស័យ​អប់រំ​ឲ្យ​បាន​ខ្ពស់​ជា​លំដាប់​។​

 

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសា​សាន៍​ដែរ​ថា​ដើម្បី​ចូលរួម លើកកម្ពស់​គុណ​អប់រំ​អាជ្ញាធរ​ស្វាគមន៍​រាល់​កិច្ចសហការ​ទាំងអស់​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សិស្សានុសិស្ស​ក្លាយ ជា​ធនធាន​ដ៏​សំខាន់​នៃ​សសរទ្រូង​ប្រទេសជាតិ​។ លោក​អភិបាល​បញ្ជាក់ថា​ចាប់ពីពេលនេះ​ទៅ​វិស័យ​អប់រំ​នៅ​កម្ពុជា​ពិត​ជាមាន​គុណភាព​ព្រោះ​រដ្ឋាភិបាល និង​ក្រសួង​អប់រំ​បានធ្វើ​កំណែទម្រង់​បាន​យ៉ាង​ល្អ​ហើយ​ទៅ​អនាគត​ធនធានមនុស្ស​នៅ​កម្ពុជា​ពិតជា​សម្បូរបែប​មិន​ចាញ់​ប្រទេស​អាស៊ាន​ឡើយ​៕

01-10-2015 (2) 01-10-2015 (3) 01-10-2015 (1)

01-10-2015

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល សាលារាជធានីភ្នំពេញ អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងលោកស្រី ហួត យ៉ារី ជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ជំនួសលោក ជា ជាតិ ដែលត្រូវផ្ទេរភារកិច្ចទៅជា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ អុក សុខខឿន (AKP)

 

Leave a Reply

(*) Required, Your email will not be published