អូន​ម៉ី ៖ ទោះ​ខ្ញុំ​សិច​ស៊ី ក៏​មិន​ហ៊ាន​ព្រលែង​ឈុត​ប៊ី​គី​នី​ដែរ​

, , Leave a comment

eee

រាជធានី​ភ្នំពេញ : ក្រោយ​ពេលដែល​តារា​ស្រី​សិច​ស៊ី​លំដាប់​ជួរមុខ​កញ្ញា បេ​នី​យ៉ាំង បាន​ស្លៀក​សម្លៀកបំពាក់​ហែល​ទឹក ប៊ី​គី​នី​នោះ​។ ថ្មីៗ​នេះ​តារា​សម្តែង​ស្រី​វ័យក្មេង អៀ ម៉េង​លី ហៅ​កញ្ញា អូន​ម៉ី ធ្លាប់​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ការ​សម្លៀកបំពាក់​ស៊ិ​ច​ស៊ី​កាលពីដើមឆ្នាំ​២០១៥​នោះ បាន​បដិសេធ​មិន​ទទួលយក​ការ​ស្លៀក​ប៊ី​គី​នី​នោះទេ ព្រោះតែ​វា​មាន​ភាព​ស៊ិ​ច​ស៊ី​ហួសហេតុ​ពេក​។​

 

​ទោះជា​យ៉ាងណា​តារា​ស្រី​រូបនេះ​ចាប់ផ្តើម​បន្ធូ​ភាព​ស៊ិ​ច​ស៊ី​វិញ ក្រោយពេល​លេចចេញ​ពាក្យរិះគន់​មួយចំនួន​ពិសេស​នាង​បាន​បដិសេធ​សម្តែង​ខ្សែភាពយន្ត​មួយ​ដែល​តម្រូវ​ឲ្យ​នាង​ស្លៀក​ឈុត​សម្លៀកបំពាក់​ហែល​ទឹក​បែប​ស៊ិ​ច​ស៊ី​។ អៀ ម៉េង​លី ទទួលស្គាល់ថា​ការ​ប្រឡូក​សិល្ប​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហាក់​មិនទាន់​ហុច​ផ្លែផ្កា​ជា​ដុំកំភួន គឺ​រហូត​នាង​ស្លៀកពាក់​បែប​ស៊ិ​ច​ស៊ី និង​ត្រូវបាន​បណ្តាញសារព័ត៌មាន​ផ្សព្វផ្សាយ​នោះ ទើប​ធ្វើ​ឲ្យ​នាង​កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍​កាន់តែខ្លាំង​។ នាង​បាន​បន្ថែមថា ក្រោយ​ប្រលែង​ឈុត​មួយ​ដែល​ធ្វើ​ឲ្យ​បុរសៗ គយគន់​សម្រស់​ដើមទ្រូង​ស្ទើរ​ភ្លឹក​នោះ ក៏មាន​ផលិតកម្ម​មួយ​បាន​អញ្ជើញ​នាង​ចូលរួម​សម្តែង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ ប៉ុន្តែ​នាង​បដិសេធ​មិន​ទទួលយក​។ តារា​សម្តែង​ស្រី​វ័យ​១៩​ឆ្នាំ​រូបនេះ​បញ្ជាក់ថា គ្រាន់តែ​រឿង​ស៊ិ​ច​ស៊ី​របស់​នាង​កាលពី​ប៉ុន្មាន​ខែ​មុខ នោះបាន​ធ្វើ​ឲ្យ​មានការ​រិះគន់​មួយចំនួន​ពី​មហាជន ហើយ​សូម្បីតែ​ក្រុមគ្រួសារ​សាច់ញាតិ​នាង​ក៏​ស្នើ​ឲ្យ​បន្ថយ​ភាព​ស៊ិ​ច​ស៊ី​ដែរ។​

 

​ទោះជា​យ៉ាងណា​នាង​នៅ​មិន ខ្វល់​នឹង​ការ​ថយ​ប្រជាប្រិយភាព​ឡើយ​ព្រោះតែ​ការសម្តែង​របស់​នាង​ក៏​មិន​ស្ងប់​ស្ងាត់បាត់​ទីផ្សារ​ដែរ​។ នាង​ថា​ភាព​ស៊ិ​ច​ស៊ី​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​សិល្បៈ​ប៉ុណ្ណោះ​ហើយក៏​មិនមែន​មានតែ​ការថត​បែបនេះ​អាចធ្វើ​ឲ្យ​សិល្បករ​អាច​ល្បីឈ្មោះ​មានការ​ងារ​ធ្វើ​ច្រើន​នោះដែរ​។ នាង​ទទួល​ការរិះគន់​ស្ថាបនា ពី​ទស្សនិកជន ប្រសិនបើ​ការ​ស្លៀកពាក់​ការសម្តែង​របស់​នាង​មានការ​ខុសឆ្គង និង​មិន​សមរម្យ​។ តារា​ស្រករ​ក្រោយ​ប្រកបដោយ​រូប​សម្រស់ និង​មាន​ដើមទ្រូង​ស្រស់ស្អាត មូល​ក្បំ ដែល​គួរ​ឲ្យ​គយគន់​រូបនេះ ត្រូវបាន​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ផ្តល់ឱកាស​ឲ្យ​នាង​ថត​ស្ព​ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ហោចណាស់​បី​ទៅ​បួន​ក្រុមហ៊ុន​ដែរ​។​

 

​លើសពីនេះ​ក៍​ត្រៀម​ធ្វើជា​តួអង្គ​សំខាន់​ក្នុង​រឿង​ភាគ​ថ្មី​មួយទៀត​ជូន​ផលិតកម្ម​របស់​អ្នកនាង ព្រំ រដ្ឋា​ បន្ថែម​ពី​សមិទ្ធផល​ចាស់​ដែល​នាង​បាន​បន្សល់ទុក​។ ក្រៅពី​សម្តែង​នាង​ក៏​អាច​ច្រៀង​បាន ហើយ​នាង​កំពុងតែ​ហាត់រៀន​អាជីព​ពិធី​ការិនី​ផងដែរ ដែលជា​ចំណង់​ចំណូលចិត្ត ព្រមទាំង​ចង់​ក្តាប់​យក​ទាំងអស់​នូវ​ឱកាស​ទាំងនេះ នៅពេល​ដ៏​ខ្លី​ខាងមុខ​។ កញ្ញា​បាន​បន្ថែមទៀតថា នាង​នៅ​ក្មេង​អាច​នឹង​មានឱកាស​ច្រើន​សម្រាប់​ការងារ​ទាំងនេះ​ដោយ​មិនចាំបាច់​ពឹងផ្អែក​តែ​ការបង្ហាញ​ភាព​ស៊ិ​ច​ស៊ី​តែមួយ​មុខ​នោះទេ​៕

30-9-2015  30-9-2015 (2)

 

Leave a Reply

(*) Required, Your email will not be published