ផ្សារ​រាត្រី រាជធានី​ភ្នំពេញ​

, , Leave a comment

30-9-2015 (1)

​រាជធានី​ភ្នំពេញ : ផ្សារ​រាត្រី​បានក្លាយ​ទៅជា​កន្លែង​បណ្តំ​នៃ​វិស័យសេដ្ឋកិច្ច​និង​វិស័យ​ទេសចរណ៍​ជាតិ ហើយ​ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ ក្រុមអាជីវករ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចេញចូល​ផ្សារ​ដែលជា​សរសៃឈាម​ដ៏​សំខាន់​នៃ​ទីក្រុង​ភ្នំពេញ​នេះ​ជា​ហូរហែ​នៅពេល​យប់​។​

 

​សព្វថ្ងៃនេះ​គេ​សង្កេតឃើញ​ភ្ញៀវទេសចរ​បរទេស​ចំរុះ​ជាតិ​សាសន៍​នៅពេល​បានធ្វើ​ដំណើរ​មកដល់​រាជធានី​ភ្នំពេញ​ហើយ គឺ​ពួកគេ​មិនដែល​រំលង​ផ្សារ​រាត្រី​ទេ​ដើម្បី​ទិញ​របស់របរ​មួយចំនួន​ក៏ដូចជា​ដើរ​ទស្សនា​កំសាន្ត ពីព្រោះ​នៅ​ទីនោះ​មាន​ដាក់តាំង​លក់​នូវ​ផលិតផល​សូត្រ គ្រឿង​ចម្លាក់ វត្ថុ​អនុស្សាវរីយ៍​និង​ទំនិញ​សព្វសារពើ​។​

 

​បរិយាកាស​នៅ​ផ្សារ​រាត្រី​បាន​ផ្តល់ជូន​ភ្ញៀវទេសចរ​ទាំងឡាយ​ឲ្យ​ធូរស្បើយ​នៅ​អារម្មណ៍​តានតឹង​ដោយ​ការដើរ​កំសាន្ត​និង​ទិញ​របស់របរ​មួយចំនួន​ដែល​បាន​ផលិតឡើង​ដោយ​ប្រើ​វិធីសាស្ត្រ​បែប​បុរាណ និង​សម័យ​។ នៅ​ផ្សារ​រាត្រី​គេ​សង្កេតឃើញ​មាន​ដាក់តាំង​លក់​នូវ​មុខទំនិញ​ជាច្រើន​មុខ​ប្រកបទៅដោយ​ភាព​ទាក់ទាញ​និង​មាន​របៀបរៀបរយ​មានដូចជា សំលៀកបំពាក់ ផលិតផល​ធ្វើ​អំពី​សូត្រ​ខ្មែរ វត្ថុ​អនុស្សាវរីយ៍​ធ្វើ​អំពី​ឈើ​ឬ​លោហធាតុ​ផ្សេងៗ គ្រឿងមាស ប្រាក់ គ្រឿង​អេ​ឡិច​ត្រ​និក រួមទាំង​របស់របរ​ប្រើប្រាស់​ផ្សេងៗ​ទៀត​។​ល​។ ហើយ​ដោយសារតែ​ផ្សារ​រាត្រី​មាន​ដាក់លក់​នូវ​ទំនិញ​សព្វសារពើ​យ៉ាង​ដូច្នេះហើយ​ទើបបាន​ធ្វើ​ឲ្យ​ជនបរទេស​មាន​ចំណូលចិត្ត​និង​មិនអាច​រំលង​បាន​នៃ​ការ​មក​ទស្សនា​ក៏ដូចជា​រក​ទិញ​ទំនិញ​នៅ​ទីនោះ​។​

 

​គួរ​បញ្ជាក់ថា ផ្សារ​រាត្រី​គឺជា​ជំរើស​ទី​៣​របស់​ភ្ញៀវទេសចរ​បរទេស​ដែល​បានធ្វើ​ដំណើរ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា បន្ទាប់ពី​ផ្សារ​ទួល​ទំពូង និង​ផ្សារ​ធំថ្មី​នោះ ដូច្នេះហើយ​ដើម្បី​ផ្តល់នូវ​ភាពកក់ក្តៅ​សម្រាប់​ជនបរទេស​ចំរុះ​ជាតិ​សាសន៍​ចូលមក​ទស្សនា​និង​រក​ទិញ​អីវ៉ាន់​ផ្សេងៗ​នៅ​ផ្សារ​រាត្រី​មាត់ទន្លេ​ទីក្រុង​ភ្នំពេញ ដែលជា​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​និង​ទិញ​ផលិតផល​ផ្សេងៗ​នៅ​ផ្សារ​រាត្រី​នេះ​ដោយ​យកចិត្តទុកដាក់​បំផុត​៕

30-9-2015  30-9-2015 (2) 30-9-2015 (3)

ប្រភព​អត្ថបទ ៖ http://www.phnompenh.gov.kh/kh/phnom-penh–143.html

 

Leave a Reply

(*) Required, Your email will not be published