តារា​បង្ហាញ​ម៉ូត ខាយ​លី ជេន​ន័​រ (Kylie Jenner) ត្រូវការ​អង្គរក្ស​ច្រើន​ដើម្បី​ការពារ​

, , Leave a comment

 30-9-2015 (1)

​សហរដ្ឋអាមេរិក : ក្រោយពី​មានការ​វាយប្រហារ​ពី​សំណាក់​អ្នកគាំទ្រ​ម្នាក់  បន្ទាប់ពី​កម្មវិធី​សម្តែង​របស់​តារាចម្រៀង គ្រី​ស ប្រោ​ន (Chris Brown) នៅ​មជ្ឈមណ្ឌល​ហុងដា​នៅ​ទីក្រុង​អាណា​ហេម​( Anaheim )​រដ្ឋ​កាលីហ្វ័រ​ញ៉ា កាលពីពេល​ថ្មីៗ​នេះ តារា​បង្ហាញ​ម៉ូត ខាយ​លី ជេន​ន័​រ (Kylie Jenner) បានទាមទារ​បង្កើន​អង្គរក្ស​ការពារ​ខ្លួន​។​

 

​តារា​ស្រី​ដែលមាន​វ័យ​ត្រឹមតែ​១៨​ឆ្នាំ​រូបនេះ​បានទាមទារ​ឲ្យ​ក្រុមហ៊ុន​របស់​នាង សមាជិក​ក្រុម​អង្គរក្ស​របស់​នាង​ច្រើន​បន្ថែមទៀត​រហូតដល់​បី​ដង​។ ក្រៅពី​ក្រុមហ៊ុន ខាយ​លី ជេន​ន័​រ ក៏បាន​ស្នើសុំ​ខ្ចី​ក្រុម​អង្គរក្ស​ពី​បងស្រី​របស់​នាង ថែមទៀត​ផងដែរ​ដោយសារតែ​ហេតុការណ៍​ខាងលើ​។ ខាយ​លី ជេន​ន័​រ បាន​សុំ​ខ្ចី​ក្រុម​អង្គរក្ស​របស់​បងស្រី​នាង រយៈពេល​ប្រមាណ​ជា​២​សប្តាហ៍​ដោយ​អះអាងថា​បងស្រី​នាង​មិនត្រូវ​ការ​ក្រុម​អង្គរក្ស​ច្រើន​ដូចជា​នាង​នោះទេ​។ រហូតមកដល់​ពេលនេះ គេ​នៅ​មិនទាន់​ដឹងថា​តើ ខាយ​លី ជេន​ន័​រ ត្រូវការ ក្រុម​អង្គរក្ស​ច្រើន​បែបនេះ​នោះទេ ខណៈដែល​រឿងរ៉ាវ បៀតបៀន​រូបនាង​បានបញ្ចប់ ទៅហើយនោះ​។ 

 

​ខាយ​លី ជេន​ន័​រ​បានទាមទារ​ឲ្យ​ក្រុមហ៊ុន​បង្កើន​ការចំណាយ​សម្រាប់​ការបន្ថែម​សន្តិសុខ និង​អង្គរក្ស​សម្រាប់​នាង​ពោលគឺ​ការស្នើសុំ​នេះ​គឺ​សម្រាប់​ការពារ​សន្តិសុខ​របស់​នាង​នៅ​គ្រប់​ទីកន្លែង​ដែល​នាង​ទៅ​។ មកដល់ពេលនេះ​គេ​ដឹងថា ខាយ​លី ជេន​ន័​រ ត្រូវការ​យ៉ាងហោចណាស់​អង្គរក្ស​១០​នាក់ ដើម្បី​ការពារ​នាង​នៅពេល​បច្ចុប្បន្ន​។ បន្ទាប់ពី​ទទួល​សំណើ​នេះ​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ ប្រភព មួយ​បាន​បង្ហើប​ថា សំណើ​របស់​នាង​ខាយ​លី ត្រូវបាន​លើកយក​មក​ពិចារណា ប៉ុន្តែ​បងស្រី​របស់​នាង​មាន​អារម្មណ៍​ថា នាង​កំពុង​ធ្វើខ្លួន​ឲ្យ​មាន​បញ្ហា​ដោយសារតែ​នាង​បង្ហាញមុខ​តាម​ទីសាធារណៈ​ញឹកញាប់​ពេក​ចាប់តាំងពី​ឈានចូល​វ័យ​១៨៕

30-9-2015

 

Leave a Reply

(*) Required, Your email will not be published