សួស្តីប្រិយមិត្តទាំងអស់គ្នា! ហេតុអ្វីបានជាប្រិយមិត្តមួយចំនួនតែងតែបរាជ័យជាដរាប តាំងពីការងាររហូតដល់សេចក្តីសេ្នហា? នៅពេលដែលប្រិយមិត្តបរាជ័យជាច្រើនលើកច្រើនសានោះប្រិយមិត្តនឹងនឹកតូចចិត្ត ឬធ្លាក់ទឹកចិត្ត ព្រោះតែហេតុនេះហើយបានជាគ្មានសេចក្តីនឹងនរ និងជឿជាក់លើខ្លួនឯង ដើម្បីដោះស្រាយការងារ តើត្រូវធ្វើដូចម្តេចដើម្បីជនះលើភាពវិបត្តិនេះ?
បរាជ័យត្រូវបានចាត់ទុកថាការស៊យបំផុតក្នុងជីវិតមនុស្ស។ បរាជ័យក្នុងការងារនឹងនាំមកនូវភាពបាត់បង់នូវឱកាសលុយកាក ទ្រព្យសម្បត្តិ កិត្យានុភាព តួនាទី ចំណែកបរាជ័យក្នុងសេចក្តីស្នេហានឹងមកនូវការឈឺចាប់ខ្លោចផ្សា ការអស់សង្ឃឹមជាមិនខាន។ប៉ុន្តែចុះហេតុអ្វីបានជាមនុស្សជំនាន់ដើម បែរជានិយាយថា បរាជ័យមានតែជ័យជំនះ ទៅយ៉ាងដូច្នេះទៅវិញ តើបរាជ័យជាសញ្ញាខ័ណ្ឌចប់មែនឬទេ?
ចំពោះចិត្តវិទូ បរាជ័យមិនមែនជាបញ្ហាពិបាកដោះស្រាយ ឬគួរឲ្យខ្លួននោះទេ ព្រោះថាបរាជ័យជាអ្វីដែលមនុស្សម្នាក់ៗ ជួបប្រទះនៅក្នុងដំណាក់កាលណាមូយតែប៉ុណ្ណោះ។ ប្រការសំខាន់ដែលការកត់សម្គាល់ គឺកត្តាចិត្តសាស្ត្រាបន្ទាប់ពីដំណាក់ការបរាជ័យមានន័យថា មិត្តត្រូវសិក្សាស្វែងយល់ពីមូលហេតុនៃបរាជ័យភាពរបស់ខ្លួន ទើបចេះស្វែងរកនូវភាពជោគជ័យបានកាលនៅពីតូចពេលមិត្តទើបនឹងរៀនដើរ ឬរៀនជិះកង់ តើមិត្តៗដួលប៉ុន្មានដង? កត្តានេះហើយនឹងក្លាយជា កូនសោរសម្រាប់ឈានទៅរកស្ថានភាពនៅថ្ងៃក្រោយ ថ្វីត្បិតតែក្នុងមួយជីវិតមនុស្សភាគច្រើនទទួលនូវបរាជ័យច្រើនជាងជោគជ័យក៏ដោយ។
ទន្ទឹមនឹងបរាជ័យ គឺសេចក្តីភ័យខ្លាចដោយសារបរាជ័យ ទើបចិត្តភ័យខ្លាចបរាជ័យ។ ការដែលភ័យខ្លាចនេះទើបបាត់បង់នូវជំនឿលើខ្លួនឯង។ ផ្ទុយទៅវិញតើប្រិយមិត្តដឹងទេថា ការដែលបាត់បង់នូវជំនឿជាក់លើខ្លួនឯងនឹងធ្វើឲ្យអ្នកឈានទៅរកភាពស្មុគស្មាញ និងបរាជ័យកាន់តែខ្លាំង។
\ដូច្នេះដើម្បីជម្នះនូវគុណវបត្តិខាងលើនេះ មានវិធីតែមួយគត់គឺប្រែក្តីភ័យខ្លាចចំពោះបរាជ័យទៅជាកម្លាំងថ្មី ដើម្បីឈានឡើងស្វែងរកជ័យជំនះ។ មិត្តបរាជ័យក្នុងសម័យប្រឡងឆ្នាំនេះឬ? កុំទាន់អាលបាត់ទឹកចិត្ត ព្រួយបារម្ភ ថ្វីត្បិតត្រូវលត់ដំ ឆន្ទៈ ប្តេជ្ញាចិត្តរៀនសូត្រយ៉ាងណា ដើម្បីចៀសវាងបរាជ័យនៅលើកក្រោយទៀត។
ប្រសិនបបើប្រិយមិត្តជាកីឡាបាល់ទាត់មិត្តភ័យខ្លាចបរាជ័យនៅក្នុងទឹកផ្តាច់ព្រ័ត្រណាស់តែវិធីមានតែមួយគត់គឺរិះរកវិធីព្យាយាមទាត់បាល់បញ្ចូលទីរបស់ក្រុមគូប្រកួតឲ្យទាល់តែបាន។ ចំពោះមិត្តអ្នកជំនាញការងារ ឬអាជីវកម្មគោលការណ៍ ឬមិនត្រូវរុញរានឹងបរាជ័យទេតែត្រូវចេះខ្លាចបរាជ័យ ព្រោះការខ្លាចបរាជ័យគឺជាកម្លាំងជំរុញដ៏ធំបំផុតសកម្មបភផុតក្នុងការងារអាជីវកម្ម។
មិនសិនមិត្តមិនខ្លាចបរាជ័យមានន័យថា មិត្តមិនយកចិត្តទុកដាក់ដល់ការងារនោះ។ ការខ្លាចបរាជ័យមានន័យថា ចូលចិត្តជ័យជម្នះ។ ការភ័យខ្លាចបរាជ័យខ្លាំងក្លាដូចម្តេច ការប្រាថ្នាចង់បានជ័យជម្នះក៏ធំធេងប៉ុណ្ណោះដែរ។ មិត្តខ្លាចបរាជ័យព្រោះមិត្តចង់បានជ័យជម្នះតែប៉ុណ្ណោះ។ ជាធម្មតាបើសិនមិត្តមានតែទឹកចិត្តដើម្បីជំនះការបរាជ័យតែប៉ុណ្ណោះគឺជាស្រមើលស្រមៃទេ។ចង់បានជ័យជម្នះមិត្តត្រូវមានការខិតខំព្យាយាមហ៊ានអាកាត់ ចេះជំនះលើខ្លួនឯងដោយហ៊ានសម្លឹងឲ្យចំការខ្វះខាតភាពទន់ខ្សោយរបស់ខ្លួន ត្រូវរៀនសូត្រនិងពិចារណាលើផែនការហើយប្តេជ្ញាចិត្តយកជ័យជំនះនៅពេលខាងមុខ។ ពេលនេះហើយដែលបរាជ័យនឹងក្លាយជាបទពិសោធ។
ក្នុងសេចក្តីស្នេហាក៏ដូច្នេះដែរការបរាជ័យនាំឲ្យមានការឈឺចាប់ញាំញីក្នុងដួងចិត្តរបស់មិត្តឥតឧបមា។ មិត្តបៀបដូចជាបក្សីត្រូវព្រួញធ្វើឲ្យមិត្តភ័យខ្លាចស្នេហា។ ប៉ុន្តែការពិតមិត្តខ្លាចសុភមង្គលឬ? មិនមែនដូច្នេះទេ។
មិត្តគ្រាន់តែខ្លាចប្រភេទស្នេហាបរាជ័យ ឬអាចនិយាយម្យ៉ាងទៀតថាមិត្តខ្លាចបរាជ័យក្នុងសមរភូមិស្នេហ៍ថ្មី។ នេះជាការយល់ច្រឡំរហូតគួរឲ្យសោកស្តាយបំផុត បើសិនមិត្តបដិសេធអ្វីៗទាំងអស់ ឬរុលក្បាលកាត់ផ្លូវចាស់ម្តងទៀតដោយគ្មានការថ្លឹងថ្លែងវិភាគស្វែងយល់ដោយខ្លួនឯង។ មិត្តប្រាកដជាមិត្តអាចទទួលជ័យជម្នះបានឡើយ។ ប៉ុន្តែដរាបណា បើសិនមិត្តមានការប្តេជ្ញាចិត្តយ៉ាងមុតមាំម្តងនេះមិត្តនឹងត្រូវទទួលបានជ័យជំនះ។ មិត្តមិនចង់បរាជ័យម្តងទៀតទេ ដូច្នេះមិត្តត្រូវស្វែងរកគ្រប់វិធីដើម្បីកែប្រែ និងស្វ័យសុក្រឹតឡើងវិញ។ ធ្វើដូច្នេះមិត្តនឹងលេងមានការឈឺចាប់ ដោយសារតែបរាជ័យក្នុងសេចក្តីសេ្នហាទៀតហើយ៕