ថៅកែ​ភោជនីយដ្ឋាន ស្ម័គ្រ​ផ្ញើប្រាណ ស្អំ​ចិត្ត បិទ​បេះដូង ម៉ា នី​កា​

, , Leave a comment

 29-9-2015 (1)

​រាជធានី​ភ្នំពេញ : ក្រោយពេល​បរាជ័យ​ស្នេហា​ជាច្រើនលើក​ច្រើនសា ស្រាប់តែ​ថ្មីៗ​នេះ​តារា​សម្តែង​នាង ម៉ា នី​កា បាន​លេចមុខ​ជាថ្មី​ជាមួយនឹង​ភាព​សិច​ស៊ី​កាន់តែខ្លាំង​ឡើង បន្ទាប់ពី​អវត្តមាន​ពី​រង្វង់​សិល្បៈ​អស់​រយៈពេល​ជា​យូរ​។ ជាមួយ​វត្តមាន​ជាថ្មី ម៉ា នី​កា​បានធ្វើ​ឲ្យ​ទស្សនិកជន សម្លឹង​នូវ​សម្រស់​ដើមទ្រូង​មូល​ក្បំ​របស់​នាង យ៉ាង​អន្ទះសារ​ស្ទើរ​ឈាម​ច្រមុះ​។​

 

​ដោយ​សារូប​សម្រស់​ស្រស់​ក្មេង​សាច់​ឡើង​សខ្ចី​នេះ ហើយ​បានធ្វើ​ឲ្យ​តារា​សម្តែង​នាង ម៉ា នី​កា ហាក់​មាន​មន្ត​ស្នេហ៍​ខ្ពស់ តែ​គេ​បានដឹងថា​ស្រី​ស្អាត​រូបនេះ​ក៏​អភ័ព្វ​ស្នេហ៍​មិនធម្មតា​ដែរ​។ កន្លងមក​នាង​តែង​បរាជ័យ​បែកបាក់​ស្នេហា​ជា​បន្តបន្ទាប់​រហូតដល់​ថ្នាក់​ធ្វើ​ឲ្យ​នាង​ឆ្អែត​ចិត្ត និង​ឈឺចាប់​ស្ទើរ​ធ្លុះធ្លាយ​បេះដូង​ផ្ទុះ​ចេញមក​ខាងក្រៅ​ព្រោះតែ​រឿង​មួយ​នេះ​។​

 

​ប៉ុន្តែ​បើទោះបីជា​កញ្ញា ម៉ា នី​កា ធ្លាប់បាន​ឆ្លងកាត់​ភាពជូរចត់​នឹង​ស្នេហា​ជាច្រើន​អន្លើ​ក្តី​ក៏​ស្រី​ស្រស់​រូបនេះ​មិន​រាថយ​នឹង​ការ​ប្រឡូក​រឿង​សាង​សម្ពន្ធភាព​ស្នេហា​នេះដែរ​។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ គឺ​ក្រោយពេល​នាង​ផ្អាក​សម្តែង​មួយសន្ទុះ​មក​នោះ គឺ​ស្រាប់តែ​ឥឡូវនេះ​លេចមុខ ម៉ា នី​កា ជាថ្មី ហើយក៏​កាន់តែ​សិច​ស៊ី​ជាង​មុន​ខ្លាំង​ទៅទៀត​។​

 

​ទន្ទឹមគ្នា​នឹង​លេចមុខ​លើ​វិថី​សិល្បៈ​នេះដែរ​ក៏​បែកធ្លាយ​រឿង​ស្នេហា​ថា ម៉ា នី​កា មាន​បុរស​មិនតិច​អ្នក​ឡើយ​កំពុង​តាម​សម្លឹង​ប្រជែង​ចង់បាន​ស្នេហ៍ ព្រោះតែ​ឃើញ​សម្រស់​ស្រស់​សោភា​រំលេច​ដើមទ្រូង​មូល​ក្បំ​បង្ហាញ​ភាព​ទាក់ទាញ​។ ប៉ុន្តែ​យ៉ាងណា​គួរ​ឲ្យ​ស្តាយ​ដោយហេតុថា ស្រី​ស្រស់​រូបនេះ​បាន​ជាប់​ពាក្យសម្ដី​ជាមួយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ហាង​លក់​គ្រឿង​សមុទ្រ​ដ៏​ធំ​មួយ​នៅ​ក្រុងភ្នំពេញ​។ កន្លងមក ម៉ា នី​កា និង​បុរស​ម្នាក់នេះ​ពុំ​ធ្លាប់​ស្គាល់គ្នា​ពីមុន​ឡើយ​ទើប​រយៈពេល​ចុងក្រោយ​នៃ​ការវិល​ចូល​សិល្បៈ​បាន​បុរស​ខាងលើ​ពេញចិត្ត​តាម​ស្រលាញ់​រហូត​ហាន​សារភាព​សុំ​ស្រលាញ់​ត្រង់ៗ​នៅ​ចំពោះមុខ​។​

 

​បុរស​ដែល​ស្រឡាញ់​តារា​សម្តែង​កញ្ញា ម៉ា​នី​កា មាន​វ័យ​លើស​នាង តែ​៤​ឬ​៥​ឆ្នាំ​ប៉ុណ្ណោះ តែ​ត្រង់​ថា បុរស​ម្នាក់នេះ​មាន​ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​នាង​ពិចារណា​ទុកពេល​មើលចិត្ត​គ្នា​។ តំណែង​ស្នេហា​ថ្មី​នេះ​បាន​កើតឡើង​ភ្លាមៗ​ក្រោយពេល​សម្ព័ន្ធ​ស្នេហា​ចាស់​រវាង​នាង និង​បុរស​ជនជាតិ​សង្ហ​បុរី ត្រូវបាន​កាត់ផ្តាច់​ពីគ្នា ដោយ​គេ​បានដាក់​ការសង្ស័យថា អាច​បណ្តាលមកពី​អ្នក​ទី​បី​ជ្រែក​ស្នេហ៍​៕ 

29-9-2015 (2)

29-9-2015

 

Leave a Reply

(*) Required, Your email will not be published