ចំពោះ​នារីៗ គួរ​ស្លៀកពាក់​បែបណា​ចូល​ទីវ​ត្ត​អារាម​?

, , Leave a comment

29-9-2015 (1)

​ជា​រឿង​ដដែលៗ​និង​ជារឿយៗ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​បានឃើញ និង​ត្អូញត្អែរ​រិះគន់​ចំពោះ​ការ​ស្លៀកពាក់​របស់​យុវជន​យុវនារី ដែល​ចូលចិត្ត​ស្លៀកពាក់​មិន​សមរម្យ ហើយ​ជាពិសេស​យុវនារី​ខ្លះ​និយម​ស្លៀក​ខ្លី និង​ខើច​លើ​ខើច​ក្រោម បញ្ចេញ​សាច់​បង្ហាញ​ភាព​ស្រើបស្រាល​ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​នៅ​ទី​វត្ត​អារាម​។​

 

​បុគ្គល​ម្នាក់ៗ​សុទ្ធតែ​មានការ​យល់ដឹង និង​គិត​ត្រិះរិះ​ពិចារណា រវាង​ភាពល្អ និង​អាក្រក់​ចំពោះ​ច្បាប់​វិន័យ ប្រពៃណី​ទំនៀមទម្លាប់ ចំពោះ​ការ​ស្លៀកពាក់​បែប​ខ្មែរ នៅពេល​ត្រូវ​ចូលរួម​កម្មវិធី​បុណ្យទាន​ម្ដងៗ ដោយឡែក​ក្នុង​ពិធីបុណ្យ​សាសនា ខ្មែរ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​សម្លៀកបំពាក់​បែប​ប្រពៃណី ដោយ​ត្រូវ​សំពត់​បត់​ហូល ផាមួង និង​ពាក់​អាវប៉ាក់​ផ្កា​ភ្ញី​ពណ៌​ស ឬ​អាវ​ស​ជាដើម​។​

 

​ដូច្នេះ​ដើម្បី​កែលម្អ​និង​លុបបំបាត់ នូវ​ការធ្វេសប្រហែស​ចំពោះ​ការ​ស្លៀកពាក់​តាមបែប​ប្រពៃណី​ខ្មែរ កូន​ខ្មែរ​គ្រប់រូប​គួររៀបចំ​ខ្លួនប្រាណ​ក្នុងការ​ស្លៀកពាក់ ឲ្យ​បាន​សមរម្យ​ដើម្បី​បង្ហាញ​និង​រក្សា​អត្តសញ្ញាណ​ជាតិ ព្រមទាំង​សម​ភ្នែក​ឪពុកម្ដាយ និង​ទាំង​ចាស់ទុំ​ផងដែរ​៕

29-9-2015 (4) 29-9-2015  29-9-2015 (2) 29-9-2015 (3)

 

Leave a Reply

(*) Required, Your email will not be published