ដើម្បី​រក្សា​មិត្តភាព​ឲ្យ​បានយូរ​អង្វែង គួរ​សិក្សា​ស្វែងយល់​នូវ​យុទ្ធសាស្ត្រ​ទាំង​៥

, , Leave a comment

​មនុស្ស​គ្រប់រូប​ត្រូវតែមាន​មិត្តភក្តិ បើ​មិនមាន​ច្រើន យ៉ាងហោចណាស់​ក៏មាន​ម្នាក់​ដែរ​។ មិត្តភក្តិ គឺជា​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​យ៉ាងច្បាស់ ចូលចិត្ត​ជឿជាក់ និង​ចេះ​គោរព​គ្នា​ទៅវិញទៅមក​។ នៅពេល​អ្នក​អាយុ​កាន់តែច្រើន មិត្តភាព​ខ្លះ​នឹង​ចាប់ផ្តើម​ផ្លាស់ប្តូរ ហើយ​ខ្លះទៀត​ក៏​លូតលាស់​កាន់តែ​ជ្រាលជ្រៅ​ដែរ​។ អ្នក​ក៏​ប្រហែលជា​ចាប់ផ្តើម​ស្គាល់​មនុស្ស​កាន់តែច្រើន​ទៀត ទោះបីជា​ពួកគេ​ទាំងអស់នោះ​នឹង​មិនមែនជា​មិត្ត​ស្និទ្ធស្នាល​របស់​អ្នក​ក៏ដោយ​។

 

​ការបង្កើត និង​រក្សា​មិត្តភក្តិ​អាចជា​រឿង​លំបាក បើសិនជា​អ្នកជា​មនុស្ស​ដែល​អៀនខ្មាស់ ឬ​មិន​ប្រាកដ​ចំពោះ​ខ្លួនឯង​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​បង្កើត​មិត្ត​ថ្មី គឺ​ត្រូវតែ​ចូលរួម​ក្នុង​សកម្មភាព​ផ្សេងៗ​ក្នុង​សាលា និង​សង្គម​ដែលមាន​មនុស្ស​អាយុ​ស្មើនឹង​អ្នក​។ វិធីសាស្ត្រ​មួយ​ផ្សេងទៀត គឺ​ធ្វើខ្លួន​អោយ​រាក់ទាក់ និង​មាន​ប្រយោជន៍​ចំពោះ​អ្នកដទៃ​។ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​នូវ​វិធីសាស្ត្រ​ខ្លះៗ ដែល​ជួយ​ឲ្យ​លោកអ្នក​ស្វែងយល់ និង​សង្កេត​ពី​ភាពខ្លាំង និង​ភាព​ខ្សោយ​នៃ​ការ​រាប់អាន​មិត្ត​៖

 

១-​កុំ​រវល់​រឿង​ផ្ទាល់ខ្លួន​របស់​មិត្តភក្តិ​ពេក​
​ពេល​រាប់អាន​គ្នា​យូរៗ​ទៅ ក្រៅពី​ការហៅ​គ្នា​រវាង​មិត្តភក្តិ​បាន​ផ្លាស់ប្តូ​រហើយ​នោះ​រឿង មួយទៀត​ដែល​មិត្ត​ភ​ក្កិ​ចូលចិត្ត​ធ្វើ​នោះ គឺ​យក​រឿង​មិត្តភក្តិ​ធ្វើជា​រឿង​ផ្ទាល់ខ្លួន​។ ដូច្នោះ​ហើយ​បើ​មិត្ត​ម្នាក់​នោះ​មិនចេះ​ប្រកាន់ វា​ជា​រឿង​ប្រសើរ​ណាស់ ផ្ទុយទៅវិញ បើ​គេ​ជា​មនុស្ស​មិន​ចូលចិត្ត​ឲ្យ​អ្នកដទៃ​រវល់​រឿង​ផ្ទាល់ខ្លួន អ្នក​អាចមាន​បញ្ហា​ជាមួយ​គេ​ជាក់​ជាមិនខាន​។ ដូច្នោះ​ដើម្បី​រក្សារ​មិត្តភាព​ឲ្យ​បានល្អ និង​យូរអង្វែង​នោះ​សូម​លោកអ្នក​កុំ​រវល់​រឿង​ផ្ទាល់ខ្លួន​របស់​មិត្តភក្តិ​ពេក​ទើប​ជាការ​ប្រសើរ​។​

 

២-​រួមសុខ​រួមទុក្ខ​
​មិត្តភក្តិ​របស់​អ្នក​ប្រាកដជា​មិនអាច​ស្រលាញ់​អ្នកខ្លាំង​នោះទេ ប្រសិនបើ​អ្នកមាន​មុខតែ​ពេល​ស៊ីផឹក​សប្បាយរីករាយ រីឯ​ពេល​មានទុក្ខ​កើត​ទ្បើង អ្នក​បែរជា​គេច​បាត់ស្រមោល​។ ហេតុដូចនេះ ទើប​គេ​និយាយថា មនុស្ស​យើង​ភាគច្រើន អាច​ឃើញ​ពី​ទឹកចិត្ត​គ្នា​គឺ​នៅពេល​មានទុក្ខ​ហ្នឹងឯង​។ ដូច្នេះ​ទោះបីជា​ទុក្ខ​នោះ​ធំធេង រហូត​មិន​អាចជួយ​ដោះស្រាយបាន​ក៏ដោយ អ្នក​គួរតែ​នៅក្បែរ​គេ នឹង​ផ្តល់​កំលាំងចិត្ត​ឲ្យ​គេ​ទើប​អាច​ចាត់​ទុក្ខ​ជា​មិត្ត​ដ៏​ល្អ​។​

 

៣-​កុំ​អូស​មិត្ត​ចាស់​មិត្ត​ថ្មី​មក​រួមគ្នា​
​ចំពោះ​អ្នក​ដែល​ចូលចិត្ត​យក​មិត្ត​ថ្មី​មកជួប​ជាមួយ​មិត្ត​ចាស់ៗ​ដោយ​គិតថា​អាច​ចុះសម្រុង​គ្នា​បាន​នោះ​ពិតជា​មិន​ងាយ​ដូច​ការគិត​នោះទេ​។ ប្រសិនបើ​មិត្តភក្តិ​ទាំងពីរ​ក្រុម​អាច​សំរប​គ្នា​បាន វា​ជាការ​ប្រសើរ​ណាស់ តែបើ​មិត្ត​ទាំងពីរ​ក្រុម មិន​ចូលចិត្ត​គ្នា​នោះ អ្នក​ពិតជា​លំបាក​ធំ​ហើយ ហេតុដូចនេះ​មុន និង​នាំ​មិត្ត​ចាស់​មក​ប្រទះ​មិត្ត​ថ្មី​អ្នក​គួរតែ​សិក្សា​ឲ្យ​បានល្អ​ជាមុនសិន​ថា ពួកគេ​មាន​ចរិត និង​អាកប្បកិរិយា​ប្រហាក់ប្រហែលគ្នា ឬក៏​អត់ ហើយ​អាច​ចុះសម្រុង​គ្នា​បានដែរ ឬទេ​។​

 

៤-​មិន​យក​រឿង​លុយ​មក​ពាក់ព័ន្ធ​
​មិន​ថា​ការ​ឲ្យ​មិត្តភក្តិ​ខ្ចីលុយ ឬ​ការធ្វើ​ជំនួញ​រូ​ម​គ្នា​នោះទេ សូម​ប្រាប់ថា កុំ​ធ្វើ​ល្អ​ជាង​។ អ្នកខ្លះ​គិតថា បើ​មិន​ឲ្យ​មិត្ត​ខ្ចីលុយ មើលទៅ​ហាក់ដូចជា​ចិត្តអាក្រក់​ពេក តែ​ក្រោយមក​ចាប់ផ្តើម​មាន​បញ្ហា​កើត​ទ្បើង ព្រោះ​មិត្ត​មិន​សងលុយ​។ រឺ​ឯ​អ្នក​ខ្លះទៀត​ចូលចិត្ត​ធ្វើ​ជំនួញ​រួមគ្នា ជាមួយ​មិត្តភក្តិ​ដោយសារ​គិតថា​អាច​ទុកចិត្តបាន ផ្ទុយទៅវិញ​ពេលធ្វើការ​ជា​មូ​យ​គ្នា​បែរ​ជាមាន​បញ្ហា​ជាច្រើន​កើត​ទ្បើង ហើយ​ធ្វើ​ឲ្យ​មិត្តភាព​មាន​ភាព​រកាំរកូស​។ ហេតុដូចនេះ សូមកុំ​យក​រឿង​លុយកាក់​មក​ពាក់ព័ន្ធ និង​មិត្តភាព​របស់​អ្នក ព្រោះ​វា​អាច​បំផ្លាញ​មិត្តភាព​របស់​អ្នក និង​មិត្តភក្តិ​បាន​។​

 

៤-​លាក់​រឿង​សម្ងាត់​ឲ្យ​ជិត​
​មនុស្ស​យើង​ពេល​ស្និទ្ធស្នាល​គ្នា​ខ្លាំង រមែង​ទម្លាយ​រឿង​អា​ថ៍កំ​បាំង​ប្រាប់​គ្នា​ទៅវិញទៅមក ហើយ​មិត្ត​របស់​អ្នក​ប្រាកដ​គិតថា អ្នក​និង​មិន​យក​រឿង​របស់គេ​ទៅ​ហែ​កកេ​រ្ត៍​នោះឡើយ​តែបើ​អ្នកជា​មនុស្ស​មិនចេះ​លាក់​រឿង​សម្ងាត់​ហើយ​លួច​យក​រឿង​សម្ងាត់​នោះ​ទៅ​និយាយប្រាប់​អ្នកដទៃ ដោយ​គិតថា​រឿង​និង​មិនឮ​ដល់​ត្រចៀក​ម្ចាស់ខ្លួន​នោះ សូម​ប្រាប់ថា​អ្នក​គិត​ខុស​ហើយ ព្រោះ​ថ្ងែ​មួយ​នោះ​អាច​ឭ​ដល់​ម្ចាស់ខ្លួន​វិញ ហើយ​គេ​និង​គុំ ហើយ​ស្អប់​អ្នក​ជាក់​ជាមិនខាន​ទ្បើ​យ​។ ហេតុនេះ អ្នក​គួរ​ធ្វើខ្លួន ជា​មនុស្ស​ដែល​ចេះ​លាក់​រឿង​សម្ងាត់​របស់​មិត្ត​ជាការ​ល្អ​៕

29-9-2015

 

Leave a Reply

(*) Required, Your email will not be published