ប្រធាន​ក្រុមហ៊ុន​មួយ​នៅ​ចិនតៃវ៉ាន់​ធ្លាក់​ពី​តំណែង ដោយសារ​តារា​សិច​ជប៉ុន​

, , Leave a comment

29-9-2015

​ប្រទេស​ចិន : តាម​អត្ថបទ​របស់​កាសែត​នៅ​កោះ​តៃវ៉ាន់​មួយ​ឈ្មោះ ឌឹ ឆៃ​ណា ប៉ុស្តិ៍ (The China Post) បាន​រាយការណ៍​មក​ថា នេះ​មិនមែនជា​រឿងអាស្រូវ ផ្លូវភេទ​អ្វីមួយ​នោះទេ ប៉ុន្តែ​គេ​ដឹងថា សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន EasyCard Corp. របស់​កោះ​តៃវ៉ាន់​បានអនុម័ត​នូវ​ការលាលែង​ពី​តំណែង​ពី​សំណាក់​ប្រមុខ​ក្រុមហ៊ុន​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​លេចមុខ​អ្នកនាង ហ្វី ហា​តា​ណូ (Yui Hatano) នៅលើ​ស្មា​ត​កាត ឬ កាត​ឆ្លាត​វៃ​។​

 

​ការលាលែង​តំណែង​របស់​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​កាត​ឆ្លាត​វៃ នៅ​កោះ​តៃវ៉ាន់​ដែល​ពាក់ព័ន្ធ​នឹង​តារា​កុន​ស៊ិ​ច​ជប៉ុន ដែលមាន​ឈ្មោះថា នាង ហ្វី ហា​តា​ណូ (Yui Hatano) គឺ​នាំមក​នៅ​ការបញ្ចប់​នូវ​រឿងចម្រូងចម្រាស​អស់​រយៈពេល​រាប់​សប្តាហ៍​ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​កាត​ឆ្លាត​វៃ ដោយមាន​រូប​តារា​សម្តែង​កុនកូនជ្រូក​ជនជាតិ​ជប៉ុន​នាង ហ្វី ហា​តា​ណូ នោះ​។ 

201508260017t0001

​ប្រភព​បាន​ឲ្យ​ដឹងថា លោក តៃ ឈី​ឈួន (Tai Chi-chuan)​បានធ្វើការ​ដាក់ពាក្យ​លាលែង​ពី​តំណែង​ជា​ប្រធាន​ប្រតិបត្តិ និង​ជា​សមាជិក ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន EasyCard Investment and Holding Co. កាលពី​ថ្ងៃ​អង្គារ​ទី​ ២២​ ខែកញ្ញា។​

 

​ជុំវិញ​ការលាលែង​នេះ ចៅហ្វាយក្រុង​តៃប៉ិ (Taipei) លោក កូ វ៉េ​ន​ជេ (Ko Wen-je) ចង់ឱ្យ​លោក តៃ ស្ថិតនៅ​ជា​ប្រ​ធានា​ក្រុមហ៊ុន Easy Card Corp នេះ​ដដែល ប៉ុន្តែ សមាជិក​ក្រុមប្រឹក្សា ភិ​បាល ក្រុមហ៊ុន​នោះបាន​ច្រានចោល​សំណើរ​របស់លោក​កូ​ហើយ​បានតែងតាំង​ប្រធាន​ថ្មី​។​

 

​ការលាលែង​នេះ​បានធ្វើ​ឡើង ក្រោយ​ពេលដែល ក្រុមហ៊ុន Easy Card Corp បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​នៅក្រោយ​ពេលដែល បានប្រកាស​ផ្សព្វផ្សាយ​នូវ​គម្រោង​ថ្មី កាលពី​ខែ​មុន ដោយសារតែ​នៅលើ​ការ​ថ្មី​របស់​ក្រុមហ៊ុន គឺ បង្ហាញ​រូបភាព​អ្នកនាង ហា​តា​ណូ​ស្លៀកពាក់​ឆើតឆាយ​ក្នុង​ពណ៌​ខ្មៅ​ដោយ​រឹប​ជាប់​នឹង​ស្បែក និង  សំលៀកបំពាក់​ខាងក្នុង​ពណ៌​ស​។​

 

​កាត​ឆ្លាត​វៃ គឺជា ប័ណ្ណ អេ​ឡិច​ត្រូ​និ​ច​ដែល​គេ​លក់​ទៅ​សាធារណៈ​សម្រាប់​ពលរដ្ឋ​កោះ​តៃវ៉ាន់​បើ​ប្រាស់​នូវ​សេវាកម្ម​សាធារណៈ ដូចជា ជិះ​រថភ្លើង​ក្រោម​ដី រថភ្លើង​ធម្មតា ឡានក្រុង និង​តាក់ស៊ី​។ កាត​នេះ​ក៏​អាច​ប្រើ​សម្រាប់​ការទិញ​ឥ​វ៉ាន់​នៅតាម​ហាង​នានា​ក៏ដូចជា​បង់ថ្លៃ​សេវាសាធារណៈ​ផ្សេងៗ​ផងដែរ​៕

29-9-2015 (2)  
ប្រភព​បន្ថែម : http://focustaiwan.tw/news/asoc/201508260017.aspx

 

Leave a Reply

(*) Required, Your email will not be published