ការប្រើ​រំពាត់ មិនមែនជា​ការអប់រំ​កូនចៅ​នោះទេ​!

, , Leave a comment

​សហរដ្ឋអាមេរិក ៖ តាំងពី​យូរ​មកហើយ​អ្នកផង​ទាំងពួង​បានគិត​ថា ប្រើ​រំពាត់​ចំពោះ​កុមារ​រពឹស​រឹងរូស នឹងធ្វើ​ឲ្យ​វា​ប្រែជា​ខ្លាច​ស្តាប់បង្គាប់ ។ តែ​កា​រ​ស្រា​វ​ជ្រា​វ​១​ថ្មីៗ​នេះ​បាន​បង្ហាញថា រឿងនេះ​មាន​គ្រោះថ្នាក់​ជាង​មាន​ប្រយោជន៍ ។ លទ្ធផល​ប្រមូលបាន​ពី​ការស្រាវជ្រាវ​ធំ​មួយ​របស់​សាកលវិទ្យាល័យ C​o​l​u​m​bi​a នៅ​ក្រុង​ញូវយ៉ក​បាន​ឲ្យ​ដឹងថា កុមារ​ត្រូវ​វាយ​ពេល​អាយុ ៥ ឆ្នាំ ច្រើន​ប្រែ​គឃ្លើន ហើយ​ថ្ងៃក្រោយ​វា​ស្តែងចេញ​គ្មាន​វិន័យ​នៅ​សាលារៀន និង​ខ្សោ​យ​​ខាង​ពាក្យពេចន៍​ជាង​កុមារ​ដទៃ ។​

don

​ថ្វី​ត្បិត​ភស្តុតាង​ទាំងឡាយ​បញ្ជាក់​ពី​គ្រោះថ្នាក់​ របស់​ការប្រើប្រាស់​រំពាត់​កាន់តែ​កើនឡើង តែ​វា​នៅតែ​ត្រូវបាន​ចាត់ទុកជា​វិធី​ពត់​កូន​របស់​ឪពុកម្តាយ​​ជា​ច្រើន ។ ប៉ុន្តែ​លទ្ធផល​ប្រមូលបាន​ពី​ការស្រាវជ្រាវ​នេះ​បង្ហាញថា អាណាព្យាបាល​ចាំបាច់​ត្រូវ​ពិនិត្យមើល​ឡើងវិញ វិធី​ប្រើ​រំពាត់​ក្នុងការ​ប្រដៅ​កូន​រ​ប​ស់​ខ្លួ​ន ។​

 

​ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ ត្រូវបាន​អនុវត្ត​ដោយមាន​ការចូលរួមរ​បស់​កុមារ ១៩០០ នាក់ មកពី​ទីក្រុង​ចំនួន ២០ របស់​អាមេរិក ។ ពួក​អ្ន​ក​ស្រាវជ្រាវ​ប្រមែប្រមូល​ទិន្នន័យ​ពី​រឿង​ឪពុកម្តាយ​មាន​វាយ​កូន ឬ​អត់ និង​កម្រិត​ជាប្រចាំ​យ៉ាងដូចម្តេច​ពេល​កុមារ​មាន​អាយុ​ពី ៣ ទៅ ៥ ឆ្នាំ ។ ពួក​អ្ន​ក​ស្រា​វជ្រាវ​ក៏​កត់ត្រា​ទង្វើ​ទ្រើសឃ្នង​របស់​កុមារ និង​អាកប្បកិរិយា​របស់​វា​ក្រោយពេល​ត្រូវ​វាយ ។​

 

​តួលេខ​ប្រមូលបាន​បង្ហាញថា មាន ៥៧% នៃ​មាតា និង ៤០% ឪពុក ឲ្យ​ដឹងថា ពួកគេ​បាន​ធ្លាប់​វាយ​កូន​ពេល​វា​មាន​អាយុ ៣ ឆ្នាំ ។ អត្រា​នោះ​ថយចុះ​នៅ ៥២% នៃ​មាតា និង ៣៣% ឪពុក វាយ​កូន​នៅ​អាយុ ៥ ឆ្នាំ ។ រឿង​គួរ​ឲ្យ​បារម្ភ គឺ​នៅ​អាយុ ៥ ឆ្នាំ កុមារ​ប្រែជា​គឃ្លើន និង​ប្រព្រឹត្ត​អាក្រក់​ជាង ក្រោ​យ​ពេ​ល​ត្រូវ​វាយ ។​

 

​កុមារ​ត្រូវ​វាយ​នៅ​អាយុ ៥ ឆ្នាំ ក៏ត្រូវ​ឥទ្ធិពល​ដល់​សមត្ថភាព​ពាក្យពេចន៍​របស់​កុមារ ។ លទ្ធផល​ប្រមូលបាន​ពី​លំ​ហាត់​ត្រួតពិនិត្យ​របស់​កុមារ​ចូលរួម ១៩០០០ នាក់ បង្ហាញថា កុមារ​ត្រូវ​វាយ​ជា​ប្រ​ចាម ពេល​អាយុ ៥ ឆ្នាំ មាន​និន្នាការ​ទទួលបាន​ពិន្ទុ​ទាប​ជាង ក្នុង​លំ​ហាត់​ត្រួតពិនិត្យ​ពាក្យពេចន៍ ពេល​វា​អាយុ ៩ ឆ្នាំ ៕

ប្រភព​ព័ត៌មាន​បន្ថែម

 

Leave a Reply

(*) Required, Your email will not be published