វីរីយ៉ា ៖ ទាល់តែមានទាំងលុយ ផ្ទះ រថយន្ត ផង ទើបបំពេញបំណងនាងបាន

, , Leave a comment

28-9-2015

​រាជធានី​ភ្នំពេញ : កញ្ញា វី​រី​យ៉ា ធ្លាប់បាន​សម្តែង​រឿង​ភាគ ដែល​ចាក់​បញ្ចាំង​តាម​ស្ថានីយទូរទស្សន៍​ជាច្រើន ដូចជា​រឿង​“​គំនុំ​ស្នេហ៍​ចាស់​”​ជាដើម​។ គ្រាន់តែ​ពេលនោះ​នាង​សម្តែង​ជា​តួអង្គ​សាមញ្ញ​ដែលមាន​ចរិត​សុភាព​ទន់ភ្លន់​តែប៉ុណ្ណោះ​។ ក្រោយពី​បានដឹងថា តារា​សម្តែង​រូបនេះ​មានបំណង​ចង់​ផ្លាស់ប្តូរ​ស្ទីល​សម្តែង​ពី​សុភាព​ទៅ​តួអង្គ​កាច ឆ្នាស និង​សិច​ស៊ី​នោះ មាន​អ្នកដឹកនាំ​រឿង ភាគច្រើន​បាន​បំពេញ​តាម​ក្តី​បំណង​របស់​នាង​តែម្តង​។ ស្ទើរ​គ្រប់​រឿង​ទៅហើយ​ដែល​ផលិតករ​តែងតែ​ឲ្យ​នាង​ថត​ជា​តួ​ស្លៀកពាក់​សិច​ស៊ី និង កាច ឆ្នាស ព្រោះ​ត្រូវ​នឹង​ច​រិ​ក​លក្ខណៈ​របស់ កញ្ញា វី​រី​យ៉ា​។​

 

​ការ​ប្រឡូក​នៅក្នុង​សិល្បៈ​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ គឺ​ពោរពេញ​ដោយ​ការ​ស្លៀកពាក់ បែប​សិច​ស៊ី​។ ដូចជា​នៅក្នុង​សកម្មភាព​ថត MV ស​ម្រ​ប់​អាល់​ប៊ុ​ម​ចូលឆ្នាំ​របស់​ផលិតកម្ម​ក្នុង និង​ក្រៅ​ស្រុក​មួយចំនួន​ក៏មាន​ឈុត​សំលៀកបំពាក់​បែប​សិច​ស៊ី​បញ្ចោ​ញ​ដើមទ្រូង​ដែរ​។ វី​រី​យ៉ា បាន​បញ្ជាក់ថា ខ្ញុំ​សិច​ស៊ី​មែន តែ​មិន​ធ្វើ​ឲ្យ​ជ្រុល​ហួសហេតុ​ពេក​ទេ អ៊ីចឹង​ហើយ​ដូច​មិនសូវ​ភ័យ​ចំពោះ​ការរិះគន់​ឡើយ ។ ក្នុងនាម​ជាតា​រា​សិល្បៈ​គួរតែ​តុបតែង​ខ្លួន​បែប​សិច​ស៊ី​ខ្លះ​ក៏​ល្អ​ដែរ​កុំ​ឲ្យ​តែ​ធ្វើ​អ្វី​ឲ្យ​ជ្រុល​ហួស​នោះ គឺ​បាន​ហើយ​។​

 

​បើទោះជា​គេ​មើលឃើញថា ដើមទ្រូង វី​រី​យ៉ា មាន​សភាព​ធំមូល​ក្បំ​មិន​ចាញ់​តារា​សម្តែង សេង សូ​ណា ក្តី​ក៏​តារា​សម្តែង​ដែលមាន​មុខរបរ​ជា​ម្ចាស់​ហាង​កាហ្វេ​ម្តុំ​វត្តភ្នំ​រូបនេះ​ឲ្យ​ដឹងថា សុដន់​របស់ខ្ញុំ​គឺ​ធម្មជាតិ​ទាំងស្រុង​មិនបាន​ទៅ​កែកុន វះកាត់​ពង្រីក​ដើមទ្រូង ដើម្បី​ទុក​ទាក់ទាញ​នរណា​ម្នា​ក់ឡើ​យ​។ នេះ​ជា​អំណោយផល​ពី​ធម្មជាតិ​ជាពិសេស​នៅពេលដែល​ខ្ញុំ​ឡើង​ទម្ងន់​គឺ​បានតែ​ម្តង​។​

 

​ពាក់ព័ន្ធ​រឿង​ផ្ទាល់ខ្លួន វី​រី​យ៉ា ត្រូវគេ​សង្ស័យថា ប្រហែល​ជាមាន​អ្នក​ឧបត្ថម្ភ​នៅ​ពីក្រោយ​ជាក់​ជាមិនខាន​។ ការសន្និដ្ឋាន​នេះ​កើតឡើង​ក្រោយ​គេ​មើលឃើញថា នាង​មានការ​ផ្លាស់ប្តូរ​ជីវភាព​មាន​ហាង​កាហ្វេ​ផ្ទាល់ខ្លួន​ថែមទៀត​ផង ដែល​គេ​គិតថា បើ​នាង​រំពឹង​តែ លើ​សិល្បៈ​មិនអាច​ធ្វើ​ឲ្យ​នាង​វិវឌ្ឍន៍​ខ្លួន​បាន​លឿន​ដូច្នេះ​ឡើយ​។ អ្វីដែល​ជាការ​សង្ស័យ​នោះ វី​រី​យ៉ា បញ្ជាក់ថា កន្លងមក​មាន​អ្នក​ស្រឡាញ់​ខ្ញុំ​ច្រើន​ដែរ តែ​ខ្ញុំ​មិន​រវីរវល់​ហើយ​អ្នក​ដែល​ចង់​ជួយ​ជា​លុយ​ក៏មាន​ច្រើនតែ​ខ្ញុំ​មិន​ទទួល​ឡើយ​។ ចំពោះ​ហាង​កាហ្វេ​នេះ គឺ​ខ្ញុំ​សន្សំ​លុយ​បើក​ដោយ​ខ្លួនឯង​ទេ​។​

 

​នាង​បន្ថែមថា បើ​ខ្ញុំ​ជ្រុល​តែ​ទទួល​ការជួយ​ពី​គេ ខ្ញុំ​ចង់​ឲ្យ​មាន​អ្នក​ជួយ​ពេញទំហឹង​តែម្តង គឺមាន​ទាំង​លុយ ផ្ទះ រថយន្ត​ផងដែរ ពោល​គឺអាច​ទំនុកបម្រុង​ឲ្យ​ខ្ញុំ​រស់នៅ​មាន​សុភមង្គល មិនចាំបាច់​ខ្វល់​ពីអ្វី​ច្រើន​ឡើយ​។ វី​រី​យ៉ា បញ្ជាក់ថា មុខរបរ​លក់​កាហ្វេ​ចំណាយ​ដើមទុន​ជិត​១​ម៉ឺន​ដុល្លារ ជា​ប្រភព​ចំណូល​មួយ​សំខាន់ និង​អាច​ផ្តល់​ការងារ​ឲ្យ​អ្នកផ្សេង​បានធ្វើ​ផងដែរ​។ នាង​បង្ហាញ​ជំហរ​ថា នាង​មិន​បោះបង់​សិល្បៈ នោះទេ ព្រោះ​ជាការ​ស្រលាញ់ ហើយ​យឹតយោង ឲ្យ​មានកេរ្តិ៍ឈ្មោះ​រហូតមកដល់​បច្ចុប្បន្ន​៕

 28-9-2015 (1)

 

Leave a Reply

(*) Required, Your email will not be published