រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោងជិត១០យប់ថ្ងៃទី២៧កញ្ញា២០១៥នៅចំណុច មុខភោជនីយដ្ឋាន«បៃតងស្រស់»តាមបណ្តោយផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខ។
បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងបុរសម្នាក់បានរងរបួសធ្ងន់ ក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ក ដោយរថយន្តសេរីទំនើប BMW ដែលម្ចាស់ទំនង ស្រវឹងជោគជាំ បើកបរក្នុងល្បឿនលឿន បានបុករះម៉ូតូ១គ្រឿង និងរថយន្តស៊េរី ទំនើប៣គ្រឿងទៀត ហើយបើករត់គេចត្រូវសមត្ថកិច្ចចាប់គ្រៀក បញ្ជូនទៅយក សួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
មន្រ្តីប៉ូលីសចររាចរបានឱ្យដឹងថា តាមសាក្សីបានប្រាប់ថាខណៈពេលមេឃ កំពុង មានភ្លៀងរលឹមស្រិចៗ ស្រាប់តែគេឃើញរថយន្តទំនើប១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AE-9986ម៉ាកBMWស៊េរី៣៣០D ពណ៌ទឹកប្រាក់ បើកបរដោយបុរសម្នាក់ ស្រវឹងជោគជាំ បានបើកយ៉ាងលឿនទិសដៅលិចទៅកើត ស្រាប់តែមកដល់ហាង បៃតងស្រស់ កន្លែងកើតហេតុ ក៏រេចង្កូតទៅបុកម៉ូតូស្មាស់រីវ៉ូពណ៌ខ្មៅ១គ្រឿង ជិះ គ្នា២នាក់ បុកអូសជាង៤០ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះម្នាក់ឈ្មោះ ពន់ បញ្ញា អាយុ២៥ឆ្នាំបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ឯបុរសម្នាក់ទៀតរងរបួសធ្ងន់។តែដោយអំណាចនៃល្បឿនយ៉ាងលឿននៃរថយន្ត BMW ក៏បានរេទៅបុក រថយន្ត ៣គ្រឿងទៀត ដែលចតនៅមុខហាង គឺរថយន្តឡង់គ្រីស័រមួយគ្រឿង ពាក់ស្លាក លេខសៀមរាប2A-2150 ដោយមានម៉ូតូ មួយគ្រឿងនៅពីក្រោម រួចហើយ រថយន្ត បង្កបានជ្រុលទៅបុករថយន្តCamryហាយព្រីដ ពណ៌ខ្មៅ១គ្រឿងទៀត ពាក់ស្លាក លេខ ភ្នំពេញ 2U-5568 រួចបានទៅបុករថយន្ត Camry បាឡែន មួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ2AD-0633 បណ្តាលឱ្យរថយន្តទាំង៤គ្រឿងខូចខាត យ៉ាង ធ្ងន់ធ្ងរ ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញសហការជាមួយសមត្ថកិច្ចមូលដ្ឋានបាន ចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូ ទៅការិយាល័យចរាចរ ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕