ប៉ូលីសញាណស្រា ស្រវឹងជោគ បើករថយន្តចេញពីខារ៉ាអូខេ បុករះចូលផ្ទះលក់បបរស របួសធ្ងន់ពលរដដ្ឋ២នាក់ បើករត់គេចមិនទទួលខុសត្រូវ

, , Leave a comment

ស្វាយរៀង ៖ កាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ នៅ ចំណុចខាងមុខសណ្ឋាគារទន្លេវ៉ៃគោ ស្ថិតនៅភូមិមេភ្លើងសង្កាត់ស្វាយរៀងក្រុង

ស្វាយរៀងប៉ូលិសស្រវឹងស្រាមួយក្រុម បើករថយន្តទំនើបចេញពីខារ៉ាអូខេវ៉ៃគោ បុករះចូលកន្លែងផ្ទះលក់បបរស(សូរិយៈអង្គារ)បណ្តាលអោយប្រជាពលរដ្ឋរបួស ធ្ងន់២នាក់រួចបើករត់គេចមិនទទួលខុសត្រូវ ។

មន្ត្រីនគរបាលចររាចរក្រុងស្វាយរៀងបានបង្ហើបឲ្យដឹងថា ជនបង្កឈ្មោះ ឆៃ ជា មន្ត្រីនគរបាល បម្រើការនៅការិយាល័យអន្តរាគមន៍ នៃស្នងការនគរបាលខេត្ត ស្វាយរៀង។ចំណែកជនរងគ្រោះមានឈ្មោះប៉ាន់ លក្ខិណា ភេទស្រី អាយុ៥ឆ្នាំ របួសបែកក្បាលធ្ងន់សន្លប់នៅនិងកន្លែង ២,ឈ្មោះ ម៉ុំ យ៉ូន ភេទស្រី អាយុ៣០ឆ្នាំ របួសជង្គង់២នាក់ម្តាយកូនមានទីលំនៅភូមិមេភ្លើងសង្កាត់- ក្រុងស្វាយរៀង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ក្រុមជនបង្ក ជាប៉ូលីសញាណស្រា នោះ ផឹកស៊ីច្រៀងខារ៉ាអូខេនៅសណ្ឋាគារទន្លេវ៉ៃគោ តាំងពីក្បាលព្រលប់រហូត ដល់ម៉ោងជិត១២យប់ដោយពួកគេមានគ្នា៤នាក់ម្នាក់ៗស្រវឹងជោគជាំនិងសុទ្ធសឹង មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក៏បានបើករថយន្តទំនើប ១គ្រឿងម៉ាកកាមរីពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2Y-2214 ចេញពីហាង ខារ៉ាអូខេទន្លេវ៉ៃគោក្នុងល្បឿនយ៉ាងលឿនឆ្លងថ្នល់មកបុកចូលផ្ទះដែលមាន ដាក់ គ្រែលក់បបរស និងពងទាកូនយីហោ(សូរិយៈអង្គារ)ពេញទំហឹងបណ្តាលឲ្យ ភ្ញៀវ អង្គុយហូបបបរនិងពងទាកូនរត់គេចទាំងព្រលឹងចុងសក់ប៉ើងគ្រែនិងបង់ថ្មតុកៅអី ពងទាឆ្នាំងបបររាយប៉ាយពេញមុខផ្ទះនិងថ្នល់។ព្រមទាំងបុកអ្នកលក់បបរស និង កូនស្រីតូចប៉ើងលើដំបូលរថយន្តអូសក្រវាត់ធ្លាក់ចម្ងាយជិត២០ម៉ែត្រទៅលើខឿន សណ្ឋាគារទន្លេវ៉ៃគោ បែកក្បាលសន្លប់គួរអោយញាក់សាច់។ ក្រោយកើតហេតុ ជន បង្ករ បន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលមិនទទួលខុសត្រូវ ។

ចំណែកជនរងគ្រោះ២នាក់ម្តាយកូនត្រូវសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តសាមុយ ដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះដោយរបួសធ្ងន់ធ្ងរពេកគ្រូពេទ្យ ក៏បាន បញ្ជូនជនរងគ្រោះ២នាក់ម្តាយកូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ទាំងយប់៕

M27-09-15-e1 M27-09-15-e2

 

Leave a Reply

(*) Required, Your email will not be published