ពេទ្យ វយ័ក្មេង អាំង ពិទូ ស្ទើរភ្លើងចាក់ថ្នាំអ្នកជំងឺប្រកាច់ស្លាប់ រត់បាត់ស្រមោល

, , Leave a comment

ខេត្តកំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៥ អ្នកជំងឺម្នាក់ស្លាប់ក្រោយពី គ្រូពេទ្យវ័យស្ទើរភ្លើងក្មេងឈ្មោះ អាំង ពិទូ ចាក់ថ្នាំមួយម្ជុលរួចស្លាប់ក្រោយបញ្ជូន ដល់មន្ទីរពេទ្យរដ្ឋរួចរត់បាត់ស្រមោល។

ប្រភពពីគ្រួសារជនរងគ្រោះបានអោយដឹងថា វេលាម៉ោងប្រហែល១១ព្រឹកឈ្មោះ ន.ន អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំប្រឡាយស្រុកស្ទោង ខេត្តកំពង់ធំ មានសុខភាព មិនសូវស្រួលក៏ធ្វើដំណើរមករកគ្រូពេទ្យដើម្បីពិនិត្យពេលមកដល់ផ្ទះពេទ្យឯកជន មួយដែលមានយីហោរឈ្មោះ (ហ៊រ ម៊ី) ទីតាំងស្ថឹតនៅផ្សាស្ទោងភូមិកំពង់ក្តីឃុំ កំពង់ចិនត្បូងស្រុកស្ទោងខេត្តកំពង់ធំ។ មកដល់មន្ទីរពេទ្យជនរងគ្រោះក៏ចូលទៅ ពិនិត្យពេលនោះគ្រូពេទ្យឈ្មោះអាំងពិទូ ក៏បានចាក់ថ្នាំត្រគៀកខាងឆ្វេងមួយម្ជុល ពេលនោះជនរងគ្រោះបានស្រែក អូយ!ចុក!ៗ ក៏ស្រាប់តែប្រកាច់ ពេលនោះ គ្រូពេទ្យ អាំង ពិទូ ក៏បានដាក់សេរ៉ូមអោយបន្ថែមទៀតបញ្ជូនជនរងគ្រោះទៅកាន់ មន្ទីពេទ្ររដ្ឋពេលមកដល់ពេទ្យរដ្ឋក៏ដាច់ខ្យល់ស្លាប់តែម្តងទៅបន្ទាប់មកលោកគ្រូ ពេទ្យអាំងពិទូក៏បានបិទទ្វា ហើយដាក់មេប្រូចតែម្តងបាត់ស្រមោល ៕

Lay-862 Lay-863 Lay-860

 

Leave a Reply

(*) Required, Your email will not be published