ធ្លាយរឿង គល់ដើមរាំងដែលស្នងការនគរបាលខេត្តព្រៃវែង សុំយកមកដាំនៅក្នុងស្នងការដ្ឋាន ហោះដល់ប្រទេសវៀតណាម បាត់ស្រមោល

, , Leave a comment

ព្រៃវែង ៖ សេចក្តីរាយការណ៍បានអោយដឹងថា គល់រាំងទឹកមួយឡានធំ ដែលពួក ឈ្មួញបំរុងដឹកទៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចចាប់បង្រ្កាបបានកាលពី

ដើមខែកញ្ញា ឆ្នាំ២០១៥ ក្រោយពីប្រជាពលរដ្ឋរាយការណ៍ឲ្យសមត្ថកិច្ចចាប់នោះ ហើយត្រូវបានលោកស្នងការខេត្តព្រៃវែងសុំយកមកដាំលំអរនៅក្នុងស្នងការដ្ឋាន ខេត្តព្រៃវែង ឥឡូវហោះដល់ប្រទេសវៀតណាមបាត់ស្រមោលទៅហើយ។

 

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាកាលពីយប់ថ្ងៃទី១៩នឹងថ្ងៃទី២១កញ្ញាឆ្នាំ២០១៥ រថយន្តយីឌុបចំនួន៤គ្រឿងបានដឹកគល់ដើមរាំងជាង១០០ដើមត្រូវបានគេដឹកយក ទៅលក់នៅប្រទេសវៀតណាមតាមច្រកស្វាយអាង៉ោងក្នុងទឹកដីឃុំចាមស្រុកកំពង់ ត្របែកខេត្តព្រៃវែង។

ប្រភពបានឲ្យដឹងបន្តថាពាក់ព័ន្ធនឹងការរកស៊ីដឹកគល់ដើមរាំងដែលជាជម្រកពពួក មច្ឆានេះគឺអាចពាក់ព័ន្ធថ្នាក់ដឹកនាំស្នងការនគរបាលខេត្តព្រៃវែងជាអ្នករត់ការនិង លោកមេបញ្ជាការរងPMខេត្តព្រៃវែងម្នាក់។ដូចនេះរាល់ការដឹកជញ្ជូនការដឹកគល់ ដើមរាំងទៅលក់នៅប្រទេសវៀតណាម គឺពិតប្រាកដជារលូនគ្មាន សមត្ថកិច្ចណា ហ៊ានប៉ះពាល់ ឡើយ។

ពាក់ព័ន្ធករណីខាងលើនេះ កំណើតថ្មី មិនអាចសុំការបំភ្លឺពីលោក ស្រេង ជា ស្នង ការខេត្តព្រៃវែង បាននៅឡើយទេ ព្រោះមិនមានលេខទំនាក់ទំនង៕

 tttt111`

 

Leave a Reply

(*) Required, Your email will not be published