រថយន្តកុងតឺន័រ បើកលឿនស្លេវ ក្រឡាប់សង្កត់ពីលើ រថយន្តតូរីស ស្លាប់និងរបួស៨នាក់ នៅព្រៃនប់ខេត្តព្រះសីហនុ

, , Leave a comment

ខេត្តព្រះសីហនុ ៖ កាលពីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ ចរាចរមួយគួរឲ្យរន្ធត់បានកើតឡើងបង្កដោយរថយន្តដឹកកុងតឺន័រ បើកឡឿនដូច

ហោះ បុករថយន្តទូរីសពេញទំហឹង ហើយក្រឡាប់ពីលើ បណ្តាលអោយមនុស្ស ២នាក់បានស្លាប់គៀបជាប់នៅក្នុងរថយន្ដទួរីស និង៦នាក់ផ្សេងទៀត រងរបួសធ្ងន់ ស្រាលលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុច ចំណោទអូរត្រាវ ចន្លោះគីឡូម៉ែត្រ ២១៥-២១៦ ស្ថិតក្នុងភូមិ១ សង្កាត់១ ខេត្តព្រះសីហនុ។

 

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តតូរីសពាក់ស្លាក លេខកំពង់ស្ពឺ 2A-2356 មានអ្នកជិះនិងអ្នកបើកបរ សរុប៨នាក់ លុះបើកមកដល់ ចំណុចកើតហេតុរថយន្ដកុងតឺន័រម៉ាកFUSOពាក់ស្លាកលេខ ព្រះសីហនុ 3A-1878 (ជាកម្មសិទ្ធរបស់ក្រុមហ៊ុន អេស ស្តាម) ចុះចំណោទពីចំណុចបិតត្រាំងសំដៅមក ភ្នំពេញក្នុងល្បឿនលឿនយកចង្កូតមិនទាន់ក៏បុកគ្នាចំពីមុខពេញទំហឹង បន្ទាប់មក បានក្រឡាប់កុងតឺន័រសង្កត់ពីលើរថយន្តទូរីស បណ្តាលឲ្យមានអ្នកស្លាប់និងរបួស ធ្ងន់ស្រាល៨នាក់ក្រោយពេលកើតហេតុ អ្នកបើកបររត់គេចខ្លួនបាត់ ។

មន្ត្រីប៉ូលីសចររាចរបានឱ្យដឹងថាភ្លាមនោះកម្លាំងសមត្ថកិច្ចបានមកជួយអន្តរាគមន៍ និងគាស់យកជនរងគ្រោះពីក្នុងរថយន្តរួចបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ ចំណែកសាកសពក្រុមគ្រួសារបាន យកធ្វើបុណ្យតាមប្រពីណី៕ អ្នក មេត្តា

chanroth015-sep-236

 

1204945  chanroth015-sep-237

 

Leave a Reply

(*) Required, Your email will not be published