ប៉ុស្តិ៍ជជុះ នៃប៉ូលីសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បើកឡានប្រដេញឡានដឹកទំនិញយកលុយតាមរបៀបពុករលួយ ផ្គើននឹងបទបញ្ជាថ្នាក់លើ

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បានអោយដឹងថា ប៉ុស្តិ៍ជជុះនៃប៉ូលីសសេដ្ឋកិច្ច ខេត្តត្បូងឃ្មុំ បានបើកឡានប្រដេញកាក់ឡានដឹកឈើ និងឡានដឹកទំនិញ យក លុយ គ្មានថ្នាក់ណាហ៊ានប៉ះពាល់ទេ។

ហើយប៉ុស្តិ៍ជជុះរបស់នគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំដែលមានភាពអនាធិបតេយ្យ ខ្លាំងជាងគេគឺចំណុចភូមិហួចលិច ឃុំក្រែក ស្រុកពញាក្រែក ដឹកនាំដោយ ឈ្មោះ ឡេង ចិត្រា អ្នកបើករថយន្តអោយលោកអភិបាលខេត្ត ហើយកុងត្រូលជជុះ នេះ មានចំងាយមិនលើសពី១០០ម៉ែត្រខាងកើតសាលា ខេត្តត្បូងឃ្មុំនោះទេ ។

 

អ្នករកស៊ីដឹកជញ្ជូនទំនិញមួយចំនួនបានឲ្យដឹងថា ប៉ុស្ទិជជុះទាំងនោះមានទីតាំង ទី១ នៅសង្កាត់វិហារហ្លួង ក្រុងសួង ទីតាំងទី២-នៅចំណុចភូមិហួចលិច ឃុំក្រែក ស្រុកពញាក្រែក ដឹកនាំដោយឈ្មោះ ឡេង ចិត្រា អ្នកបើករថយន្ត អោយលោក អភិបាលខេត្តហើយកុងត្រូលជជុះនេះមានចំងាយមិនលើសពី១០០ម៉ែត្រខាងកើត សាលាខេត្តត្បូងឃ្មុំ។ទី៣-មាន នៅឃុំដាស្រុកមេមត់ រហូតពង្រីកកុងត្រូលចំនួន២ បន្ថែមទៀតទី១-ស្ថិតនៅគល់ស្ពានជ្រាវ និងទី២-ស្ថិតនៅច្រកចូលប៉ុស្តិ៍ចាន់មូល។មន្ត្រីប៉ូលីដែលឈរជើងនៅប៉ុស្តិ៍ជជុះរបស់នគរបាលសេដ្ឋកិច្ចទាំងនោះមានសិទ្ធិ អំណាចបើកឡានប្រដេញឡានដឹកទំនិញនិងបង្កព្យុះភ្លៀងតាមតែអំពើចិត្ត មិន ដែលក្រែងញញើតអ្វីឡើយ ទោះបីមានការណែនាំពីលោកស្នងការជាច្រើនដង ក៍ដោយគ្មានអ្នកណាយកចិត្តទុកស្តាប់និងគោរពអ្វីឡើយ។

អ្នករកស៊ីដឹកជញ្ជូនទំនិញទាំងនោះបន្តថាក្រុមនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំមិន ដែលបង្ហាញស្នាដៃអ្វីទេក្រៅពីការដាក់ប៉ុស្តិ៍ជជុះនិងរថយន្តសម្រាប់ប្រដេញឡាន ដឹកទំនិញឲ្យចូលបង់លុយទៅតាមតែអំពើចិត្ត ហើយប៉ុស្តិ៍ជជុះរបស់នគរបាល សេដ្ឋកិច្ច មន្ត្រីប៉ូលីសដែលឈរជើងនៅប៉ុស្តិ៍ជជុះទាំងនោះ ភាគច្រើន ត្រូវបាន ថ្នាក់លើ ចាត់តាំងឲ្យស្លៀកពាក់ស៊ីវិលហើយពេលខ្លះទៀតបានប្រើអ្នកភូមិឲ្យ ចុះ ប្រមូលលុយពីឡានដឹកទំនិញឡានដឹកឈើ និងឡានដឹកកសិផល ដើម្បីបន្លំភ្នែក សាធារណជនប៉ុន្តែរឿងពិតកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បានចេញទៅ ប្រមូលលុយថ្លៃក្បាលឡានដឹកទំនិញគ្រប់ប្រភេទ យកទៅចែកគ្នាធ្វើមានធ្វើបាន មួយថ្ងៃៗមិនដឹងជាយកទៅណាអស់ទេ ហើយក៏មិនដែលមាននរណា ហ៊ានសួរ នាំពីបញ្ហានេះ ក៏ព្រោះតែប្រាក់ចំណូលមួយភាគធំបែងចែកថ្នាក់លើ៕

KA-MOA-POV-1

 

Leave a Reply

(*) Required, Your email will not be published