ប្រវត្តិ​នៃ​បុណ្យ​សែន​លោក​ខែ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ថ្ងៃ​សែន​លោក​ខែ​កាន់តែ​ខិតជិត​មកដល់ បងប្អូន​ខ្មែរ​ជាប់សែស្រឡាយ​ចិន​បាននាំគ្នា​រូតរះ​ទិញ​នំ​សែន​លោក​ខែ​ទៅជូន​បងប្អូន ញាតិមិត្ត​ក៏ដូចជា​ជូន​ចាស់ទុំ ដើម្បី​សែនព្រេន​សុំ​សេចក្តីសុខ​សប្បាយ​។ នំ​សែន​លោក​ខែ​ហាក់​មាន​ទីផ្សារ​កើនឡើង ខណៈ​ហាង​ផលិត​នំ​របស់​ខ្មែរ​មួយចំនួន​មានលទ្ធភាព​នាំចេញ​ទៅ​ក្រៅប្រទេស​ទៀត​។ ជាក់ស្ដែង​នៅតាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ហាក់​មានការ​ដាក់តាំង​លក់​នំ​សែន​ព្រះ​ខែ យ៉ាងច្រើន​អម​ជាមួយ​ការតុបតែង​លំអ​បែប​ប្រពៃណី​ចិន​ផងដែរ​។ ដើម្បី​យល់ដឹង​ថា តើ​បុណ្យ​សែន​លោក​ខែ មាន​ប្រវត្តិ​យ៉ាងណា​នោះ​? ខាងក្រោម​នេះ​ជា​មូលដ្ឋាន​ខ្លះ​ដែល​បង្ហាញ​ពី​ប្រវត្តិ​នៃ​ពិធីបុណ្យ​ពាក់កណ្ដាល​សរទរដូវ ឬ​ខ្មែរ​ហៅថា “​បុណ្យ​សែន​លោក​ខែ​” ត្រូវបាន​ប្រារព្ធ​ធ្វើជា ទូទៅ​នូវ​ថ្ងៃទី​១៥​ខែ​៨ នៃ​ប្រតិទិន​ចន្ទគតិ​របស់​ចិន​រៀងរាល់ឆ្នាំ​។ បើ​គិត​តាម​ប្រតិទិន របស់​ជនជាតិ​ក្រិ​ក​ត្រូវជា​ចន្លោះ​ខែកញ្ញា និង​ខែតុលា នា​ថ្ងៃ​ព្រះ​ច័ន្ទ​ពេញ​បរ​មី​។ ហើយ​វា​គឺជា​ពី​ធី​បុណ្យ​មួយ​ធើ្វ​ឡើង​ដើម្បី​អបអរសាទ​នៃ​រដូវ​ប្រមូល​ទិន្នផល​កសិកម្ម ផងដែរ​។​ក្នុង​ពី​ធី​នោះគេ​ឃើញ​បងប្អូន​ប្រជាជន​កូនចៅ​ចិន​មាន​ដាក់​នំនែក ផ្លែឈើ និង​ជាពិសេស​នោះ​គឺ នំ​លោក​ខែ​។​

03-9-2014

​ប្រវត្តិ​បុណ្យ​សែន​លោក​ខែ​តាម​ប្រវត្តិសាស្ត្រ​ចិន​
​បុណ្យ​សែន​លោក​ខែ​គិត​តាម​ច័ន្ទ​គតិ គឺ​ចំ​ថ្ងៃសីល ខែ​៨ ជា​រៀងរាល់ឆ្នាំ​។ គេ​អាច​ហៅ​វា​ថា បុណ្យ​មើល​លោក​ខែ​។ ពេល​លោក​ខែ​កាន់តែ​ពេញ​បារមី ក្មេងៗ​នាំគ្នា​កាន់​ចង្កៀង​កូ​ម​មាន​ទៀន​ដុត​ឆេះ​ដាក់​ខាងក្នុង​ដើរលេង​ពេញ​ផ្ទះ និង​ពេញ​ភូមិ​។ តាម​ប្រវត្តិ​ប្រទេស​ចិន​ចាប់ផ្តើម​និយម​បុណ្យ​នេះ​នៅ​ស​ត្ស​វត្សរ៍​​ទី​៨ (​ឆ្នាំ​៧១៣ ដល់​៧៥៥) សម័យ​រាជវង្ស ថាំង មិញ​ហ្អា​ង​។ សម័យនេះ​ស្តេច​ចិន​ច្រើនតែ​ឲ្យ​ស្រី​របាំ​រាំច្រៀង សប្បាយ​ញ៉ាំ​នំ មើល​ផ្កា​ក្នុង​សួន និង ផឹក​តែ ស្រា ញ៉ាំ​នំ​គ្រប់​ប្រភេទ​។ នេះ​ក៏​ជា​ឱកាស​ឲ្យ​ប្រុស​កំលោះ ស្រី​ក្រមុំ​ជួបជុំគ្នា សាសង​ស្នេហា​ដោយ​ពាក្យលួងលោម បញ្ចេញ​សេចក្តីស្រឡាញ់​ទន់ភ្លន់​ដូច​ដួង​ចន្ទ្រា​។ ន​នៅលើ​តុ​សែន​វិញ​បើ​មាន​ពណ៌​កាន់តែច្រើន គឺ​រកស៊ី​កាន់តែ​មានបាន នំ ផ្កា ផ្លែឈើ ចម្រុះ​ពណ៌ ស ក្រហម លឿង ខៀវ បៃតង ដែល​យ៉ាងហោច​បំផុត​ត្រូវមាន​៥ ពណ៌​នៅលើ​តុ​សែន​។ គេ​អាចដាក់​ផ្លែ​ល្ហុង ឳ​ឡឹ​ក ផ្កា​…​។​ល​។​

 

​ប្រវត្តិ​បុណ្យ​សែន​លោក​ខែ​តាម​ប្រវត្តិ​រឿងព្រេង​ចិន​
​នៅ​សម័យ​យូរលង់​ណាស់​មកហើយ​នៅលើ​មេ​ឃា​ស្រាប់តែ​លេចចេញ​ព្រះអាទិត្យ​ចំនួន​១០​ដែល​រួមគ្នា​បញ្ចេញ​រស្មី​បាញ់​ចុះមក​នាំយក​នូវ​កម្ដៅ​បែក​ក្រហែង ឆេះ​ទឹក ខ្លោច​ដី សមុទ្រ​បឹងបួរ ប្រែជា​រីង​គោក មនុស្សម្នា​ដេកស្លាប់រ​ណូ​ក​រណែល​ដេរដាស់​ដោយសារតែ​កម្ដៅ​ផ្តាច់​យក​ជីវិត​។ រឿងនេះ​បានធ្វើ​ឲ្យ​វីរជន​ម្នាក់​ឈ្មោះថា Hou Yi ។ លោក​បាន​ឡើង​ទៅលើ​ភ្នំ​ឃុន​លុន (Kunlun) យក​ស្នា​អាទិទេព បាញ់​ទម្លាក់​ព្រះអាទិត្យ​ចំនួន​៩ ឲ្យ​យ​ធ្លាក់​បាត់ទៅ​ក្នុង​ចក្រ​វា​ឡ​។ រឿង​វីរជន​យី​បាញ់​ទម្លាក់ ព្រះអាទិត្យ​កំណាច​បាន​សុះសាយ​លាន់លឺ​គ្រប់ទិសទី ដែល​បាន​មនុស្ស​ស្រឡាញ់​កោតខ្លាច គោរព និង​រាប់អាន​។ មនុស្ស​ជាច្រើន​បាន​ទៅសុំ​ការរៀន​ ​សូត្រ​វេទមន្ត និង​យុទ្ធសិល្ប៍​ទាំងនេះ​របស់លោក​ដែល​ក្នុងនោះ​មាន បុ​ង​ម៉ុង (Bong Mong) ជា​ជន​មកសុំ​រៀន​ដែល​ចិត្តជា​ទេវទត្ត​។​

 

​មិនយូរប៉ុន្មាន​វីរជន​យី បាន​មាន​ប្រពន្ធ​នាង​ស្អាត​ដូច​ទេវ​អប្សរ ពី​ស្ថាន​សួគ៌ា ចិត្តល្អ រូប​ស្អាត សា​ច់ស បបូរមាត់​ក្រហម​ដូច​ម្ទេះ គ្មាន​ស្រី​ណា​លើ​លោក​នេះ​អាច​ប្រដូច​បានឡើយ​។ នាង​មាន​ឈ្មោះថា Chang'e (​ឆាង​ហ្ស៊ី​) ឬ​អាច​ហៅថា "​ដួង​ចន្ទ្រា​" ! ក្រៅពី​ទៅ​បរបាញ់ និង​បង្រៀន​សិស្ស លោក​ ​យី​នៅតែ​ក្បែរ​ប្រពន្ធ ដើម្បី​បានលឺ​នាង​ច្រៀង នាង​និយាយ​រឿងនិទាន រឿង​កំប្លែង​ជាដើម​។ អ្នកណា​អ្នកណា​ក៏​សរសើរ​មិន​ដាច់​ពី​មាត់​ថា ប្រុស​សង្ហារ ស្រី​ស្អាត កម្រ​នឹង​ជួបគ្នា​ណាស់​នៅលើ​លោក​នេះ​។​

 

​ថ្ងៃមួយ​លោក​យី ឡើង​ភ្នំ​ឃុន​លុន​នៅតាម​ផ្លូវ​ជួប​ទេវតា​ឱសថ ហើយក៏​សុំ​ថ្នាំ​ជីវិត​អមត ផឹកថ្នាំ​នេះ​ភ្លាម នឹង​ក្លាយទៅជា​ទេវតា ហើយ​ហោះ​ឡើង​ទៅលើ​មេឃ​តែម្តង​។ ប៉ុន្តែ​លោក​យី ស្រឡាញ់​ប្រពន្ធ​ណាស់​មិន​ដាច់ចិត្ត​ទៅ​ចោល​ប្រពន្ធ​ស្លូត​ចិត្តល្អ​នោះទេ ក៏បាន​ឲ្យ​ថ្នាំ​ទិព្វ​ទៅ​ប្រពន្ធ​ទុកដាក់​ក្នុង​កាឡ​ក្រាស់​សិតសក់​របស់​ប្រពន្ធ​នាង ឆាង​ហ្ស៊ី​។ ប៉ុន្តែ​ចៃដន្យ បុ​ង​ម៉ុង ជា​សិស្ស​ចិត្ត​ទេវទត្ត របស់លោក​យី​លួច​មើលឃើញ​។ ….

 

៣​ថ្ងៃ​ក្រោយមក​លោក យី បាន​នាំ​សិស្ស​ទាំងអស់​ទៅ​ក្រៅ​បរបាញ់​សត្វព្រៃ​។ ជាមួយនឹង​ចិត្តជា​ទេវទត្ត អាក្រក់​ជួរជាតិ បុ​ង​ម៉ុង បានធ្វើ​ពុត​ជា​ឈឺ​ចេញ​ទៅណា​មិនបាន​ក៏​សុំ​ថា មិន​ទៅ​បរបាញ់​សត្វ​ជាមួយ​គ្រូ​ទេ​សុំ​នៅផ្ទះ​វិញ​។ រង់ចាំ​ដល់​លោក​យី ចេញទៅ​បាត់ បុ​ង​ម៉ុង ក៏​កាន់​ក្នុង​ដៃ​ដាវ​ដ៏​មុត​ស្រួច លួច​ចូលទៅ​ក្នុងផ្ទះ​លោក យី ចាប់ដៃ​នាង ឆាង​ហ្ស៊ី​ជាប់​ព្យាយាម​ឱប​រឹប​ដោយ​សេចក្តី​លួងលោម​នាង​ថា ខ្លួន​បាន​លួច​ស្រឡាញ់​នាង​យូរហើយ​។ ម៉េច​ទៅ​ស្រឡាញ់​លោក យី ធ្វើ​អ្វី គាត់​មិន​ខ្លាំង​ដូច​ខ្លួន​ទេ​។ ហើយក៏​បង្ខំ​នាង​ឲ្យ​យក​ថ្នាំ​ជីវិត​អមតៈ មក​ឲ្យ​ខ្លួន​។​…​និយាយ​បណ្តើរ​ចាប់​នាង​ញក់ញី​បណ្តើរ​។ នាង​មានការ​ឈឺចាប់​យ៉ាងខ្លាំង ! … ដោយសារ​ដឹងថា ខ្លួន​មិនមែនជា​ដៃគូ​ប្រយុទ្ធ ដែល​អាច​ទប់​ទល់នឹង បុ​ង​ម៉ុង បាន​នោះ​ឆ្លៀ​ង​ពេល​ជនពាល បុ​ង​ម៉ុង កំពុង​លង់​ស្នេហ៍ …. នាង​ប្រ​ប្រញាប់​ប្រ​ញ៉ា​ល់​លួច​បើក​ប្រអប់​ដាក់​ក្រាស់​សិតសក់ បើ​កដប​ហើយ​លួច​ចាក់​ថ្នាំ​អមតៈ​ចូល​មាត់​ខ្លួន​អស់​ទៅ​។ ផឹកថ្នាំ​អមតៈ​ភ្លាម នាង ឆាង​ហ្ស៊ី ស្រាប់​តែមាន​អារម្មណ៍​ថា ខ្លួន​ស្រាល​ហោះ​ឡើង​ទៅលើ​អាកាស​ភ្លាម​តម្រង់​ចេញ​មាត់ទ្វារ​បង្អួច ហោះ​ចេញ​ទៅលើ​មេ​ឃា​។ ប៉ុន្តែ​ដោយសារ នាង​នៅ​នឹក​ស្រណោះ​លោក​ប្តី​ដ៏​ស្មោះស្ម័គ្រ និង​ក្លាហាន ក៏​លួច​ចេញមក​ព្រះ​ចន្ទ​អង្គុយ​នៅ​ទីនោះ ដើម្បី​សំលឹង​មកលើ​ផែនដី​វិញ … ក្នុង​ភាព​សោកសៅ​នឹក​ប្តី ….!? ពីព្រោះ​មានតែ​ព្រះ​ច័ន្ទ​ទេ ដែល​នៅ​គៀក​ផែនដី​បំផុត​នោះ ហើយ​នាង​ក៏​ប្រែក្លាយជា​ទេវតា​ដួង​ច័ន្ទ​។ ចឹ​ង​ហើយ​បានជា​នៅថ្ងៃនេះ បើ​មនុស្សលោក​មើល​ច័ន្ទ​យូរៗ​ទៅ ឃើញ​មាន​សត្វ​ទន្សាយ​ដែល​នាង​បាន​ប្រែកាយ​អង្គុយ​រង់ចាំ​បាន​មើល​មក​ផែនដី ដើម្បី​ឃើញ​លោក​ប្តី​ស្រណោះ ជាទី​កំសត់​នោះ​។​

 

​នៅថ្ងៃនោះ​ភ្លាម លោក​យី​ត្រឡប់មកផ្ទះ​វិញ​ក៏ មី​នាង​មី​នុំ​នាំគ្នា​យំ​រៀបរាប់​ប្រា​ប់លោក យី ឲ្យ​បានដឹង​អំពី​រឿងរ៉ាវ​ទាំងអស់​ដែល​កើតមាន​តាំងពីព្រឹក​។ ស្តាប់​រួច លោក​យី​ក្តៅចិត្ត​យ៉ាងខ្លាំង ក៏​ដក​ដាវ​សម្ដៅ​ទៅរក​ជនពាល​ដែល​ខ្លួន​ចិញ្ចឹម​ក្រពើ​ក្នុងផ្ទះ​។ ប៉ុន្តែ បុ​ង​ម៉ុង បាន​រត់​គេចខ្លួនបាត់​ទៅហើយ​។ ខ្លួន​លោក​មិនដឹង​ធ្វើ​អ្វី​បាន មានតែ​គក់ទ្រូង​ឈឺចិត្ត​ក្អួត​ចេញឈាម​តាម​មាត់ និង​ទឹកភ្នែក​។ នៅពេល​ឈឺចាប់​ខ្លោចផ្សា លោក យី ងាកក្បាល​ឡើងទៅ​លើ​មេ​ឃា នៅពេល​យប់ៗ​ជ្រៅ ដោយ​ហៅ​ឈ្មោះ​ប្រពន្ធ​ជាទី​ស្រឡាញ់​គ្មាន​២​របស់លោក​។ ប៉ុន្តែ​លោក​ចៃដន្យ​អ្វី​រកឃើញថា ដួង​ច័ន្ទ​អី​ក៏​ភ្លឺ​ថ្លា​ម្ល៉េះ ដែល​ក្នុងនោះ​មាន​រូប​ស្ត្រី​ម្នាក់​ក្នុងនោះ​ដូច​បេះបិត​នឹង​ប្រពន្ធ​លោក​ចឹ​ង គឺ​នាង ឆាង​ហ្ស៊ី​។ ភ្លាមៗ​នោះ​លោក​ហៅ​សេនា មេទ័ព និង​មី​នុំ​មី​នាង មក​សួនច្បារ​ទី​ដែល​នាង ឆាង​ហ្ស៊ី ចូលចិត្ត​អង្គុយ​ច្រៀង និង​និទានរឿង​ឲ្យ​ប្តី​ស្តាប់ ឲ្យ​រៀបចំ​ជា​តុ​សែន​ប្រេន ទៀនធូប​ផ្កា​ផ្ញី រៀបចំ​នំចំណី ទឹកតែ ស្រា ដែលជា​ម្ហូប​នាង ឆាង​ហ្ស៊ី ចូលចិត្ត​ញ៉ាំ​ជាងគេ ដើម្បី​ឲ្យ​នាង​បានមក​ទទួលទាន​នំចំណី ផ្កា ដែល​នាង​សុខចិត្ត​មក​អង្គុយ​នៅលើ​ដួង​ច័ន្ទ​សំលឹង​មករក​លោក​ប្តី​វិញ​នោះ​។​

 

​ចាប់បីពេលនោះ​មក​មនុ​ស្ស​ម្នា​ពេញ​មួយ​នគរ​បានដឹងថា នាង ឆាង​ហ្ស៊ី បាន​ឡើង​ទៅលើ​មេ​ឃា​ហើយ​ឧស្សាហ៍​មក​អង្គុយ​នៅ​ព្រះ​ច័ន្ទ ហើយ​ក្លាយទៅជា​ទេវតា​។ គេ​នាំគ្នា​ធ្វើតាម​លោក យី រៀប​តុ​សែន​ប្រែ​ន ដុត​ធូប​បួងសួង​ដល់​នាង … សុំ​រក្សា​សុភមង្គល​ក្នុង​គ្រួសារ​នីមួយៗ តរៀង​ទៅ កុំ​ឲ្យ​មានរឿង​បែកបាក់​សោកសៅ​ដូច​​នាង​ចឹ​ង​សម្ដៅ​ឲ្យ​បាន​នាង​ឲ្យ​ពរជ័យ​ដល់​ក្រុមគ្រួសារ​នីមួយៗ​បាន​សេចក្តីសុខ​សំណាង សប្បាយ និង​សុភមង្គល​ចាប់ពីពេលនោះ​មក​។ អំ​ណះ​តម​កម​នុស្ស លោក​បាន​យក​ថ្ងៃ ដែល​នាង​ហោះ​ឡើងលើ​មេឃ​នេះ ជា​ថ្ងៃបុណ្យ ដែល​ហៅថា​បុណ្យ​សែន​លោក​ខែ … បានក្លាយ​ទៅជា​ទំនៀម​ទំលាប់​ប្រពៃណី​តែម្តង​របស់​ជន​​ជាតិចិន​តរៀងមក​៕

 

 

Leave a Reply

(*) Required, Your email will not be published