អារ៉ាប៊ីសាអ៊ូឌី ៖ កាលពីយប់មិញសារព័ត៌មានCNNបានចេញផ្សាយថា នៅខណៈ ពេលនេះគឺអ្នកស្លាប់ជាង៧០០នាក់និងរបួសជិតទៅ៩០០នាក់ ក្នុងហេតុការណ៍
រត់ជាន់គ្នា ក្នុងពិធីបុណ្យសាសនា នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីតនេះបើយោងតាម ព័ត៌មានពីមន្រ្តីផ្លូវការអារ៉ាប៊ីសាអ៊ូឌីត។
ហេតុការណ៍នេះគឺបានកើតឡើងនៅក្នុងទីក្រុងMina ចម្ងាយប្រហែល៥គីឡូម៉ែត្រ ពីវិហារឥស្លាម Mecca ដែលកំពុងស្ថិតក្នុងការជួយសង្រ្គោះផងដែរ នាពេលនេះ ក្នុងថ្ងៃទី១ នៃការប្រារព្ធពិធី បុណ្យបែបសាសនាឥស្លាម Eid al-Adha ឬហៅថា Feast of the Sacrifice។ ក្នុងពិធីនោះមាន ក្រុមជួយសង្គ្រោះ ៤០០០នាក់ និង រថយន្ដសង្គ្រោះបន្ទាន់ ២២០គ្រឿង បានបញ្ជូនទៅកន្លែងកើតហេតុ។
ជនជាតិមូស្លីមជាង ២លាននាក់ជុំវិញពិភពលោក បានចូលរួមពិធីបុណ្យសាសនា Hajj នេះ។
សូមរំលឹកដែរថា ហើយកាលពីឆ្នាំ២០០៦ ក៏មានមនុស្សប្រមាណ ៣៦៤នាក់ បាន ស្លាប់ផងដែរ នៅក្នុងហេតុការដង្ហែរព្យុះហយាត្រានេះផងដែរ៕