ឪពុកម្តាយ​គួរ​ធ្វើ​បែបណា​ទើប​កូន​ឆ្លាត

, , Leave a comment

25-9-2015 (1)

កុមារ​អាច​វិវឌ្ឍន៍​ទៅជា​ក្មេង​ឆ្លាត ឬ​ក្មេង​ចូលចិត្ត​ស្ងប់ស្ងាត់ ឬ​ក៍​កាច​នោះ គឺ​អាស្រ័យទៅលើ​សកម្មភាព​នានា ដែល​នៅ​ជុំវិញខ្លួន របស់គេ ពីព្រោះ​ញាណ​របស់​កុមារ តែងតែ​ចាប់បាន​នឹង​កត់ត្រាទុក ម្តង​បន្តិចៗ ចំពោះ​ទិដ្ឋភាព​គ្រប់បែបយ៉ាង​នៅក្នុង​សង្គម​គ្រួសារ​របស់​ពួកគេ​។​

 

​អ្នក​ចិត្ត​វិទ្យា​បាន​ណែនាំ​ថា ក្នុងនាម​ជា​ឪពុកម្តាយ​គួរ​ឧស្សាហ៍​ជជែក​លេង​ជាមួយនឹង​កូនៗ​របស់ខ្លួន​ឲ្យ​បាន​ច្រើន​ជាមួយនឹង​ពាក្យពេចន៍​ពីរោះៗ ដូចជា​វោហា​សព្ទ ឬ​សុភាសិត​អប់រំ​ទូន្មាន​ល្អៗ ដើម្បី​ឲ្យ​កូន​របស់​អ្នក​ចងចាំ​ផ្ទុយ​ពី​ការ​ទុក​ឲ្យ​កូនៗ​នៅ​ម្នាក់ឯង​ជាមួយនឹង​សកម្មភាព​ចងចាំ​ដែល​ពួកគេ​កំពុង​ធ្វើ​។​

 

​ការជជែក​កាន់តែច្រើន​នឹង​អាចជួយ​ឲ្យ​កូនតូចៗ​របស់​អ្នក​កាន់តែ​ឆ្លាត និង​រីកចម្រើន​ផ្នែក​ស្មារតី​នឹង​ប្រាជ្ញា​តែ​បើសិនជា​ឪពុកម្តាយ​ផ្តល់​ឲ្យ​កូនៗ ទទួល​តែ​ភាពស្ងប់ស្ងាត់​វិញ​នោះ និង​អាចធ្វើ​ឲ្យ​កូន​របស់​អ្នក​វិវឌ្ឍន៍​ទៅជា​ចូលចិត្ត​នៅតែ​ម្នាក់ឯង ឬក៏​មិនសូវមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​នៅពេលដែល​គេ​ធំ​ឡើង​។​

 

​អ្នកឯកទេស​បាន​បន្ថែ​ម​ទៀតថា ការ​លើកយក​សកម្មភាព​ដែល​ក្លៀវក្លា​មក​បង្ហាញ​ដល់​ពួកគេ គឺជា​ការបង្កើន​នូវ​ការចងចាំ​កាន់តែខ្លាំង ដោយ​កុមារ​តូចៗ អាច​សម្លឹង​មើលឃើញ​ហើយ​ជំរុញ​ស្មារតី​ឲ្យ​កាន់តែ​វិវឌ្ឍន៍​ទៅមុខ​ជា​ក្មេង​ដ៏​ឆ្លាត​ជាពុំខាន​៕

 Genius baby

 

Leave a Reply

(*) Required, Your email will not be published