ទ្យា​ន​ជាតិ​មុនី​វ​ង្យ​បូកគោ​

, , Leave a comment

top

 

​ឧទ្យាន​ជាតិ​មុនី​វ​ង្យ​បូកគោ ឬ​ហៅថា​ឧទ្យាន​ជាតិ មុនី​វ​ង្យ​បូកគោ មាន​ចម្ងាយ​ប្រមាណ​៤២ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពត​ឆ្ពោះទៅ ភាគ​ខាងលិច​។ នៅលើ កំពូលភ្នំ​មាន​កាស៊ីណូ មួយ​កសាងឡើង ក្នុង​ជំនាន់ អ​នា​និគម​បារាំង សម្រាប់​ពួកគេ មក​កំសាន្ត​លេង​នៅ​គ្រប់​រដូវ​។​

 

01

 

​ក្រៅពីនោះ នៅមាន​ទី​វត្ត​អារាម ដែលមាន​ឈ្មោះថា វត្ត​សំពៅ​ប្រាំ យកតាម​លំនាំ​រូប​ផ្ទាំង​ថ្ម​នៅ​ទីនោះ មាន​រាង​ដូច​សំពៅ​ចំនួន​ប្រាំ​។​
​ទឺ​ក​ជ្រោះ បូកគោ​នៅ​ទីនោះ​គេ​ក៏​អាច​គយគន់​នូវ​ទស្សនីយភាព​ធម្មជាតិ ដែល​ស្ទើរតែ​មិនអាច​ដកចិត្ត​បាន​នោះ​គឺ ជ្រលង​ជ្រោះ​សែន​ជ្រៅ ប្រកបដោយ​ព្រៃឈើ​ខៀវស្រងាត់​មាន​ពពក​បាំង​តិចៗ​ផង ។​

 

02


​គេ​ក៏​អាច​គយគន់​ទិដ្ឋភាព​ទី​រួម​ខេត្តកំពត​ពីលើ​កំពូលភ្នំ​កំពស់​១០៧៥ ម៉ែត្រ​នេះ​ផងដែរ​។ ក្រៅពី​ការ​ទស្សនា​សំ​នង់​អគារ​ប្រវត្តិសាស្ត្រ​រួចហើយ ទេសចរ​អាច​ទៅ​កំសាន្ត​ជាមួយនឹង​ធម្មជាតិ​វិញ​ម្ដង​គឺ ទឹកជ្រោះ​ដ៏​សែន​ត្រជាក់ ៣​ថ្នាក់ និង​តំបន់​ពពក​វិល​ដែលមាន​អាកាសធាតុ​ត្រជាក់​ខួប​ប្រាំង ខួប​វស្សា​មាន ពពក​ផាត់​ទៅ​ផាត់​មក​គួរ​ជាទី​ចាប់អារម្មណ៍​។​​

03

 

 

Leave a Reply

(*) Required, Your email will not be published