ក្តីកង្វល់​ពេល​ភ្លៀង​សម្រាប់​អ្នកក្រុង​ភ្នំពេញ

, , Leave a comment

រាជធានី​ភ្នំពេញ : ស្ថិត​ខែកញ្ញា និង​ឈាន​ចូលមក​ខែតុលា​នេះ ដែលជា​ខែ​កំពុង​ស្ថិតនៅ​ចុងរដូវ​វស្សា ហើយ​ឈានទៅ​កាន់​ខែកត្តិក ដែលជា​រដូវ​ធ្លាក់​ខ្យល់​ខាងមុខ​បរិយាកាស​នៃ​អាកាសធាតុ​នៅតែមាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​បង្ក​ជា​ទឹកជំនន់​ដល់ទី​ភ្នំពេញ បានធ្វើ​ឲ្យ​ប្រជាជន​មួយចំនួន​ត្អូញត្អែរ ពី​ការលំបាក​ក្នុងការ​ធ្វើដំណើរ​។​

 

​បច្ចុប្បន្ននេះ​ជា​រឿងៗ​ភ្លៀង​តែងតែ​ធ្លាក់ ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ជន់​លិច​ទីក្រុង​ម្ដងៗ ដោយសារ​ប្រព័ន្ធ​បង្ហូរទឹក អាចមាន​សមត្ថភាព​នាំ​ទឹក​ចេញ​នៅតាម​ស្ថានីយ​បូមទឹក​នីមួយៗ​នោះ នៅមានកម្រិត​ទន់ខ្សោយ​នៅឡើយ ដោយសារតែ​ភ្នំពេញ​កំពុងតែ​រៀបចំ​នូវ​រចនាសម្ព័ន្ធ​ប្រព័ន្ធ​បង្ហូរទឹក​នេះ​ឡើងវិញ ដើម្បី​អាច​រំដោះ​ទឹក​ចេញពី​ទីក្រុង​ឲ្យ​បាន​រហ័ស​។​

 

​ប៉ុន្តែ​យ៉ាងណាក្ដី​ប្រជាពលរដ្ឋ​មួយចំនួន នៅតែមាន​ក្ដីបារម្ភ​និង​មាន​អារម្មណ៍​ធុញទ្រាន់ ក្នុងការ​ធ្វើដំណើរ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​និង​ត្រូវ​ចាំ​រយៈពេល​ដ៏​យូរ ដើម្បី​ឲ្យ​ទឹកភ្លៀង​នោះ​ស្រក នឹង​អាចធ្វើ​ដំណើរ​ដូច​ធម្មតា​វិញ​បាន​។​

 

​ដោយឡែក​ក៏មាន​ប្រជាពលរដ្ឋ​ខ្លះ ហាក់បីដូចជា​មិន​ខ្វល់ខ្វាយ ពី​បញ្ហា​ទាំង​នេះឡើយ  ចំពោះ​ការបង្អាក់​ដំណើរ​របស់​ពួកគាត់ ក្នុងការ​ធ្វើដំណើរ​ទៅ​ប្រកបការងារ​និង​មុខរបរ​ផ្សេងៗ ពីព្រោះ​ពួកគាត់​មិនអាច​រង់ចាំ​ឲ្យ​ខាតបង់​នូវ​ពេលវេលា ដែលមាន​តម្លៃ​បាន​នោះឡើយ​៕

25-9-2015

 

Leave a Reply

(*) Required, Your email will not be published