មានកត្តាធំ៣ដែលធ្វើឲ្យត្រគាកមិនស្អាត គឺបណ្តាលមកពីស្នាមមុនស្នាមកន្ទួលប្រតិកម្ម និងស្នាមបែកសង្វារដែលការដោះស្រាយបញ្ហានេះគេអាចពិនិត្យមើលដំបូងគេថា ត្រគាកមិនស្អាតបណ្តាលមកពីហេតុអ្វី?
ក្នុងករណីប្រសិនបើបណ្តាលមកពីរោគមុនត្រូវរកមូលហេតុថា ជាមុនប្រភេទណា។ បន្ទាប់មកទើបរកវិធីព្យាបាលដ៏ត្រឹមត្រូវ។
ជាការពិតក្រោយពេលព្យាបាលមុន ហើយអាចបន្សល់ទុកនូវស្នាមជាំខ្មៅខ្លះ ដូច្នេះណែនាំឲ្យប្រើអាចបន្សល់ទុកនូវស្នាមជាំខ្មៅខ្លះ ដូច្នេះណែនាំឲ្យប្រើឡេប្រភេទវីតាមីន C លាប ដើម្បីបំបាត់ស្នាមខ្មៅទាំងនោះម្តងទៀត។ ក្នុងករណីស្នាមជាំខ្មៅកើតចេញពីកន្ទួលប្រតិកម្មសំខាន់ត្រូវប្រយ័ត្នទៅលើរឿងអនាម័យ ដោយមិនប្រើខោក្នុង ហប់ សើម ជាពិសេសក្រោយពេលហាត់ប្រាណគួរប្រញាប់ងួតទឹកសម្អាតរាងកាយ។
ចំណែកស្នាមបែបសង្វារវិញទទួលស្គាល់ថា ពិបាកក្នុងការដោះស្រាយបន្តិច ព្រោះមិនកើតចេញពីការប្រែប្រួលនៃគ្រាប់ពណ៌ក្នុងស្បែក ក៏ប៉ុន្តែវាជារឿងរបស់ខកឡាជែនដែលស្ថិតនៅក្រោមស្បែកមានការរីកមាឌរហូតដាច់រហែក និងឃើញជាស្នាមសង្វារនៅលើស្បែកតែម្តង។
ការពារមិនឲ្យបែកសង្វារអាចធ្វើបាន ដោយការលាបឡូសិនមុនពេលចូលពេញវ័យ ព្រោះនៅ ពេលឈានចូលដល់ពេញវ័យស្បែកនឹងពង្រីកមាឌរហូតបែកចេញជាសង្វារបាន ។ ការលាប ឡូសិនជាប់ជាប្រចាំវាជួយផ្តល់សំណើមដល់ស្បែក និងការពារការបែកសង្វារបាន៕