ឃាត់ខ្លួន​ក្រុមចោរប្លន់​បាន​ខ្លួន​៤​នាក់ ក្នុងចំណោម​បក្ខពួក​១១​នាក់​

, , Leave a comment

25-9-2015 (1)

​ខេត្តកណ្តាល : ជនសង្ស័យ​៤​នាក់ ក្នុងចំណោម​បក្ខពួក​១១​នាក់ ត្រូវបាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ធ្វើ​ការចាប់​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ជនរងគ្រោះ​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវជាតិ លេខ​២ ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សុខ ស្រី​នាង ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​ចំបក់ ឃុំ​សៀមរៀប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​។​ចំណែក​ជនសង្ស័យ​ទាំង​៤​ដែល​ឃាត់ខ្លួន​រួមមាន​១-​ឈ្មោះ ទិ​ត្យ ហេង​ចាន់​រដ្ឋា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ទីលំនៅ ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​សិស្ស​វិទ្យាល័យ​ព្រែក​ឯង ២-​ឈ្មោះ បូ កា​ណាន់​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ទីលំនៅ ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ៣-​ឈ្មោះ​ខៀវ កែវ​ពុទ្ធិ ហៅ​តាំង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​បិទ​តែម​ម៉ូតូ និង​៤-​ឈ្មោះ​សុំ សុផាន់​ណា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ទីលំនៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មុខរបរ មិន​ពិតប្រាកដ​។ ចំណែក​ជនសង្ស័យ​ដែល​គេចខ្លួន​រួមមាន​៥-​ឈ្មោះ ផា ហៅ​ក្រិន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ ភូមិប​ត្តា​ជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ ៦-​ឈ្មោះ ធា ហៅ​អ៊ូ​ក ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ទីលំនៅ​ភូមិ​ព្រែក​ឫស្សី​លិច​សង្កាត់ ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ ៧-​ឈ្មោះ ម៉ា​ហ្គោ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ទីលំនៅ​ភូមិ ឃុំ សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​មុខរបរ មិន​ពិតប្រាកដ ៨-​ឈ្មោះ មិនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​ប្រ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ៩-​ឈ្មោះ ភារ​ម្យ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ១០-​ឈ្មោះ វិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ ភូមិ​ក្រពើ​ហា​កើត​សង្កាត់ ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ និង​១១-​ឈ្មោះ រស្មី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ទីលំនៅ ភូមិ​បឹង​ព្រលិត សង្កាត់​-​ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ពី​នារី​រងគ្រោះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ល្បាត ហើយ​ប្រទះឃើញ​ម៉ូតូ​មាន​ភិនភាគ​ដូច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទិ​ត្យ ហេង​ចាន់​រដ្ឋា នៅផ្ទះ​សំណាក់​ទ្រី ម៉េង នៅ ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ និង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង​ម៉ាក SUZUKI nex ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1DD-1897 និង​មួយគ្រឿង​ទៀត​ម៉ាក​SCOOPY.i ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​កណ្តាល 1S-7333​។​

 

​តាម​ចម្លើយសារភាព​បាន​ឈានទៅ​ឃាត់​បក្ខពួក​បាន​០៣​នាក់​ទៀត​ដែលមាន​ឈ្មោះ​ដូចខាងលើ នៅ​ចំណុច​កន្លែង​លក់​បបរស មុខ​ឌី​យ៉ា​ម៉​ង់ នៅ​ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ រួច​បញ្ជូនមក អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​បក្ខ​ពួក​បន្ថែមទៀត​និង​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

25-9-2015

 

Leave a Reply

(*) Required, Your email will not be published