សម្រស់ ឈិ​ត សុជាតា ខុស​ឆ្ងាយ​ពីមុន ប្រហែលជា​ត្រូវ​មុខកាំបិត​

, , Leave a comment

24-9-2015

​រាជធានី​ភ្នំពេញ : តារា​សម្តែង និង​ជា​ពិធី​ការិនី​រូប​ស្រស់​កញ្ញា ឈិ​ត សុជាតា ថ្មីៗ​នេះ​ត្រូវ​ទស្សនិកជន​បាននាំគ្នា​ដាក់​សង្ស័យថា ធ្លាប់​ឆ្លងកាត់​លួច​ចេញទៅ​ចាក់​ថ្នាំ វះកាត់​កែ​សម្ផស្ស​នៅក្រៅ​ប្រទេស​ស្ងាត់ៗ ខណៈ​រូបថត​របស់​នាង​កាលពី​គ្រា​មុន និង​ឥឡូវ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​លក្ខណៈ​ខុសគ្នា​នៃ​ការផ្លាស់ប្ដូរ​ទម្រង់​ស្ទើរតែ​មើល​មិន​ស្គាល់​ថា​ជា​នាង​ទៅហើយនោះ​។​

 

​ជាការ​ពិតណាស់​នៅក្នុង​សង្គម​ខែ្មរ​នាពេល​បច្ចុប្បន្ន​ហាក់​កំពុង មានការ​ផុលផុស និង​រំជើបរំជួល​ខ្លាំង​លើ​ការប្រណាំង​ប្រជែង​បង្អួត​រូប​សម្រស់​ពី​សំណាក់ យុវវ័យ​តាមបែប​វិធីសាស្ត្រ​សម័យ​ទំនើប ដោយ​វិធីសាស្ត្រ​វះកាត់​កែ​សម្ផស្ស​។ មិនតែប៉ុណ្ណោះ​សូម្បីតែ​អ្នក​សិល្បករ​ក៏​និយម​ការ​ជ្រើស​យកតាម​បែប វិធីសាស្ត្រ​មួយ​នេះដែរ​។ ប៉ុន្តែ​បើទោះជា​បែបនេះ​ក្ដី​គឺ​តារា​តិចតួច​ណាស់​ដែល​ប្រឈមមុខ​ហ៊ាន ទទួលស្គាល់​ការពិត​នៃ​រឿងនេះ​។​

 

​ជាក់ស្ដែង​ដូចជា​តារា​សម្តែង និង​ពិធី​ការិនី​សម្បូរ​មន្ត​ស្នេហ៍​លើ​ផ្ទៃមុខ​កញ្ញា ឈិ​ត សុជាតា ថ្មីៗ​នេះ​ឮដំណឹង​ថា នាង​ធ្លាប់​ចេញទៅ​ក្រៅប្រទេស​ធ្វើការ​វះកាត់​ត្រង់​ច្រមុះ​ចង្កា​ព្រមទាំង ទម្រង់​មុខ​ស្ទើរ​ទាំងស្រុង​តែម្តង ហើយ​បើ​ប្រៀបធៀប​រូបថត​មុន និង​ក្រោយ​នៃ​ការកែ​សម្ផស្ស​របស់​នាង​ហាក់ដូចជា​មនុស្ស​ពីរ​ផ្សេងគ្នា​។ ប៉ុន្តែ​បើទោះបីជា​នាង​បានធ្វើ​ការវះកាត់​កែ​សម្ផស្ស​ស្រស់ស្អាត​ជាង មុន​យ៉ាងនេះ​ក៏ពិតមែន ប៉ុន្តែ​ក៏មាន​សំឡេង​នៃ​ការរិះគន់ និង​សរសើរ​ផងដែរ​សម្រាប់​ភ្នែក​មហាជន​។​

 

​ប្រភព​មួយចំនួន​បាន​និយាយថា ឈិ​ត សុជាតា អាច​ចំណាយលុយ​ខ្ទង់​រាប់ពាន់​ដុល្លារ​ដើម្បី​ធ្វើការ​វះកាត់​កែខៃ​សម្ផស្ស ទម្រង់​មុខ​ពី​សម្រស់​ធម្មជាតិ​ឲ្យ​ក្លាយ​មកជា​នារី​វ័យក្មេង​ស្រស់ស្អាត​ជាង​មុន​។ ការផ្លាស់ប្ដូរ​រូប​សម្ផស្ស​តាមរយៈ​ការវះកាត់​នេះ​បានធ្វើ​ឲ្យ​មហាជន អ្នកគាំទ្រ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​ការ​កាត់​វះកាត់​នោះ ធ្វើ​ឲ្យ​នាង​មាន​ភាពខុសប្លែក​ជាង​មុន​ស្ទើរ​ទាំងស្រុង​ត្រង់ចំណុច​ទម្រង់​មុខ​៕

 24-9-2015 (1) 24-9-2015 (2)

 

Leave a Reply

(*) Required, Your email will not be published