ប្រទេសចិន : មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារស្ត្រីម្នាក់បានខឹងសម្បារនិងប្រចណ្ឌ ប្តីរបស់នាងជាខាំ្លង បន្ទាប់ពីតាមដានដឹងថា ប្តីរបស់គាត់មួយថ្ងៃៗ ងុបងល់ជាមួយរូបថតក្តៅសាច់របស់នាង Zhuo Yu Tong ដែលជាតារាម៉ូដែលដ៏ស្រស់ស្អាត និងសិចស៊ីរបស់តៃវ៉ាន់ ហើយមិនពេល ធ្វើអ្វីមួយ បើមិនបានមើល រូបថតសិចទាំងនោះ ហាក់ដូចជា គ្មានអារម្មណ៍នៅក្នុងខ្លួន។
យោងតាមគេហទំព័រ មួយឈ្មោះ Taiwanese Media បានឲ្យដឹងថា ស្ត្រីខាងលើបានយំសោកបោកខ្លួនយ៉ាងខាំ្លង ព្រោះតែ ស្វាមីរបស់នាង មិនដែលរវីរវល់ នឹងនាងឡើយ គឺគិតតែអង្គុយមើលរូបថតរបស់នាង Zhuo Yu Tong យ៉ាងជក់ភ្នែក ក៏ព្រោះតែនាង Zhuo Yu Tong ត្រូវបានគេស្គាល់ថា ជាតារាម៉ូដែលដ៏សិចស៊ីម្នាក់ ប្រចាំតៃវ៉ាន់ ដែលចុលចិត្តធ្វើឲ្យប្រុសៗ ឈ្លក់វង្វេងនិងក្តៅខ្លួន។
ក្នុង នេះដែរនាង Zhuo Yu Tong បានធើ្វការអភ័យទោស ដល់សាធារណជនទាំងឡាយ កុំឲ្យមានការខឹងសម្បា ចំពោះនាងអីព្រោះថា ការថតរូបនីមួយរបស់នាង គឺគ្រាន់តែជាការបង្ហាញនូវ ភាពសិចស៊ីមួយបែប ដល់អ្នកគាំទ្រនាងតែប៉ុណ្ណោះ ហើយនាងក៏បាន សំណូមពរទៀតថា កុំព្រោះតែរឿងបន្តិចបន្តួចនេះ ធ្វើអោយប៉ះពាល់ ដល់ការគាំទ្ររូបនាង អោយសោះ៕