លោក កឹម សុខា ស្នើសុំ​អន្តរាគមន៍​ពី UN ឲ្យ​ដោះលែង​សកម្មជន ក្នុងជំនួប​សវនាការ​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត​

, , Leave a comment

​រាជធានី​ភ្នំពេញ : កាលពី​ថ្ងៃទី​២៣ កញ្ញា នៅ​វិមាន​រដ្ឋសភា​លោក កឹម សុខា អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​ជួប​សវនាការ​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith)​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។​

 

 

ជំនួបជាមួយលោកស្រី រ៉ូណា ស្មីត (Rhona Smith)

“ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ ដែលមានអ្នករាយការណ៍ពិសេស នេះមានន័យថា ប្រទេសយើងនៅមានបញ្ហាសិទ្ធិមនុស្ស។ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ត្រូវតែកែទម្រង់ប្រព័ន្ធតុលាការឲ្យឯករាជ្យជាមុនសិន។ លោកស្រី រ៉ូណា ស្មីត (Rhona Smith) បានចោទជាសំណួរអំពី៖ ការធ្វើច្បាប់ និងវប្បធម៌សន្ទនារវាងគណបក្សទាំងពីរ។ បន្ទាប់មក ខ្ញុំបានឆ្លើយតប ចំពោះសំណួររបស់គាត់” កឹម សុខាថ្លែងនៅក្នុងសន្និសីទការសែត បន្ទាប់ពីបានជួបសវនាការជាមួយ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ(អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នាព្រឹក ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។

Posted by Kem Sokha on Wednesday, 23 September 2015

 

​នៅក្រោយ​ជំនួប​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smrith) លោក កឹម សុខា ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ស្វាគមន៍ ចំពោះ​វត្តមាន​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​។ ព្រោះថា​អង្គការសហប្រជាជាតិ​ចាត់​ឲ្យ​អ្នករាយការណ៍​ពិសេស​មកនេះ បាន​យល់ដឹង​ពី​បញ្ហា​សិទ្ធិមនុស្ស​ច្បាស់លាស់​នៅ​ប្រទេស​កម្ពុជា ក្នុងចំណោម​បណ្តា​ប្រទេស​ចំនួន​១០​ផ្សេងទៀត​ដូចជា ភូមា អ៊ីរ៉ង់ កូរ៉េ​ខាង ជើង ប្រទេស​សូ​ម៉ាលី​ជាដើម ដែល​កំពុងមាន​បញ្ហា​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​។ 

 

​លោក កឹម សុខា បាន​ឲ្យ​ដឹងថា កម្ពុជា​នៅមាន​បញ្ហា​សិទ្ធិមនុស្ស​បានជា​គេ​បញ្ជូនមក​ដើម្បី​ចង់បាន​របាយការណ៍ ហើយ​បេសកកម្ម​របស់គេ​បេសកកម្ម​ឯករាជ្យ តា​មកា​ព្វ​កិច្ច​ចំពោះមុខ​អង្គការសហប្រជាជាតិ​។ ក្នុងជំនួប​លោក​បា​នស​ម្តែ​ង​ទស្សន​អំពី​ញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​ត្រូវតែ​គួរ​ឲ្យ​ដោះស្រាយ​។ ក្នុងនោះ​ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស ត្រូវ​កែទម្រង់​ប្រព័ន្ធតុលាការ​ឲ្យ​មាន​ភាព​ឯករាជ្យ​ជាមុនសិន ក្នុង​ការផ្តល់​យុត្តិធម៌​សង្គម  ស្វែងរក​យុត្តិធម៌​សង្គម​ឲ្យ​ប្រជាពលរដ្ឋ​ខែ្មរ មានឱកាស​ចូលរួម​ន​យោ​បាយ​ឲ្យ​សមភាព​និង​សកម្មភាព​សង្គមកិច្ច  និង​សេដ្ឋកិច្ច​។ លោក កឹម សុខា ថា ក្នុងជំនួប​នោះដែរ​លោក​បាន​ជំរុញ​ឲ្យ​អ្នករាយការណ៍​ពិសេស និង​សហគមន៍​អន្តរជាតិ កែទម្រង់​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​ឲ្យ​ឯករាជ្យ​ដែលជា​ទិសដៅ​សំខាន់​សំដៅ​ដល់​ការជួយ​អន្តរាគមន៍​ដោះលែង​។​

 

​តាម​ការអះអាង​របស់​លោក កឹម សុខា ក្នុងជំនួប​នោះ​លោកស្រី រ៉ូ​ណា​ស្មី​ត បាន លើកឡើង​ពីរ​ចំណុច​គឺ​ទី​១ ពាក់ព័ន្ធ​នឹង​នីតិវិធី​ធ្វើ​ច្បាប់​ក្នុង​សភា ឧទាហរណ៍​ច្បាប់ អង្គការ​សង្គម​ស៊ីវិល ដែល​មតិ​ភាគច្រើន​បានលើកឡើង​ហេតុ​អី​មិន​យក​មតិ​ទាំងនោះ​ដាក់បញ្ចូល និង​ទី​២ ទាក់ទង​នឹង វប្បធម៌​ស​ន្ទា​នា ។​

 

​ឆ្លើយ​នឹង​សំណួរ​អ្នកសារព័ត៌មាន​ថា តើ​លោក​មាន​លើកឡើង​និង​ស្នើ​ឲ្យ​មាន​ជួយ​ដោះលែង​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស​នោះទេ​? លោក កឹម សុខា បញ្ជាក់ថា កាលណា​លើកឡើង​ពី​ប្រព័ន្ធយុត្តិធម៌​នោះ​ត្រូវតែ​ដោះលែង​ហើយ ប្រសិនបើ​ប្រព័ន្ធតុលាការ​មាន​យុត្តិធម៌​នោះ អ្នក​ប៉ុន្មាន​នាក់​នឹងមិន​ត្រូវ​ជាប់ពន្ធនាគា​រ​អីចឹង​ទេ​។​

 

​លោក កឹម សុខា ឲ្យ​ដឹង​ទៀតថា លោក ស្រី រ៉ូ​ណា ស្មី​ត បានចាត់ទុក​ប្រព័ន្ធតុលាការ​ជា​រឿង​សំខាន់ ហើយ​ការលើកឡើង​របស់ លោកស្រី ក៏ដូចជា​អ្នករាយការណ៍​អង្គការ សហប្រជាជាតិ​មុនៗ​ដែរ និង​ហើយ​មតិ ច្រើនណាស់ ដែល​ចាប់អារម្មណ៍​ប្រព័ន្ធតុលាការ​ស្រុក​ខ្មែរ ត្រូវតែ​កែ​ព្រោះ​ជាការ​ចាំបាច់​។​

 

​គួរ​បញ្ជាក់ថា ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​២២ កញ្ញា លោកស្រី រ៉ូ​ណា ស្មី​ត មិនបាន​លើកឡើង​ពី​បញ្ហា​ការចាប់ខ្លួន​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ​នោះទេ  ដោយ​គ្រាន់តែ​ចង់​ស្វែងយល់​ពី​ប្រព័ន្ធយុត្តិធម៌ ក៏ដូចជា​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​។ លោកស្រី​ថា ការចាប់ខ្លួន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ជា​រឿង​នយោបាយ ដូច្នេះ​គាត់​ជា​អ្នក​ឯករាជ្យ​មិន​លូកដៃ​ផ្ទៃក្នុង​របស់​បក្ស​នោះទេ ។ នេះ បើតាម​ការ​ឲ្យ​ដឹង ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​លីន​៕

24-9-2015 (2) 24-9-2015 24-9-2015 (1)

 

Leave a Reply

(*) Required, Your email will not be published