បែកក្បាលធ្លាយខួរ ស្លាប់មួយរំពេច ដោយសារម៉ូតូដឹកឈើ បុកជាមួយ ម៉ូតូអ្នកដំណើរ

, , Leave a comment

ខេត្តរតគិរី : កាលពីរសៀលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៥មានគ្រោះថ្នាក់ចរាចរមួយ គួរ ឲ្យរន្ធត់រវាងម៉ូតូបុកនឹង ម៉ូតូដឹកឈើ បណ្តាលឲ្យឈើដួលសង្កត់បែក ទាំងមួក ការពារផ្ទុះដល់ក្បាលចេញខួរស្លាប់ម្នាក់ភ្លាមនៅនឹងកន្លែង។

មន្ត្រីប៉ូលីសចររាចរបានឱ្យដឹងថាមុនកើតហេតុជនរងគ្រោះដែលស្លាប់បានជិះម៉ូតូ ម៉ាកស្មាស់ពណ៌ខ្មៅ អត់ស្លាកកែច្នៃសម្រាប់ដឹកឈើ។ ម៉ូតូនោះបានដឹកឈើ ប្រណីត ច្រើនដុំធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ពេលមកដល់ចំណុចកើត ហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកសង់កូរ៉េពណ៌ក្រហមបើកចេញពីផ្ទះ ក្នុងទិសដៅបញ្ច្រាសគ្នា ទៅបុកនឹងម៉ូតូដឹកឈើពេញទំហឹងបណ្តាលឱ្យអ្នកជិះ ម៉ូតូដឹកឈើឈ្មោះ គ្រៀង ភាង ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិកាឡៃ២ឃុំកា ឡៃស្រុកអូរជុំ ដួលបោកខ្លួនលើដី ហើយឈើបានសង្កត់ចំក្បាលបណ្តាលឲ្យបែក មួកការពារនឹងផ្ទុះក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្តង។ចំណែកបុរសឈ្មោះផូ កាយ ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិកើតហេតុខាងលើដែលបើកម៉ូតូសង់កូរ៉េបាន រង របួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកវ៉ើនសៃ។ ក្រោយពី មានគ្រោះថ្នាក់ចរាចរបង្កមានអ្នកស្លាប់និងរបួសធ្ងន់ប៉ូលិសមូលដ្ឋានបាននាំ យក មធ្យោបាយទាំងពីរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវ៉ឺនសៃ ដើម្បីរង់ ចាំ ធ្វើការដោះស្រាយនាពេលក្រោយចំណែកសាកសពក្រុមគ្រួសារបានយកធ្វើ បុណ្យតាមប្រពីណី៕

 KA-23-09-2015-43 KA-23-09-2015-42

 

Leave a Reply

(*) Required, Your email will not be published