ធ្លាយរឿង មន្ត្រីសាកលវិទ្យាល័យបាត់ដំបង យកឡានអង្គភាព លួចដឹកឈើប្រណិតខុសច្បាប់សមត្ថកិច្ចបង្ក្រាបបាន ល្បីពេញក្រុងបាត់ដំបង

, , Leave a comment

ខេត្តបាត់ដំបង : សេចក្តីរាយការណ៍បានអោយដឹងថា នៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ រដ្ឋបាលព្រៃឈើខេត្តបាត់ដំបង បានចាប់ឃាត់រថយន្តឡង់គ្រីស័រ មួយ

គ្រឿងពាក់ស្លាកលេខ(រដ្ឋ162-0238)ដឹកឈើប្រណិតខុសច្បាប់ខួបប្រាំងខួបវស្សា ដែលជាកម្មសិទ្ឋរបស់ក្រសួងអប់រំយុវជននិងកីឡា និងអ្នកបើកបរម្នាក់យកទៅធ្វើ ការសាកសួរបន្ទាប់ពីឆែកឆេររកឃើញឈើប្រណីតខុសច្បាប់ជាច្រើនកំណាត់ផ្ទុក នៅក្នុងរថយន្តនោះ។

 

សេចក្តីរាយការណ៍បានអោយដឹងបន្តថា សាកលវិទ្យាល័យបាត់ដំបង ដែលសំបូរ រឿងអាស្រូវមិនចេះអស់មិនចេះបានយករថយន្តរដ្ឋ ដែលជាកម្មសិទ្ឋរបស់ក្រសួង អប់រំយុវជននិងកីឡាត្រូវបានលោក អ៊ោ វត្ថា ដែលជាប្រធានរដ្ឋបាលនិង ហិរញ្ញ វត្ថុ របស់សាកលវិទ្យាល័យបាត់ដំបង ក្រៅពីរកិបកេងថវិការជាតិ កិបកេងប្រវ័ញ្ច កម្លាំងញើសឈាម របស់មន្ត្រីរាជការ សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាដែលសំបូរ រឿងអាស្រូវនោះថ្លើមធំហ៊ានយកឡានអង្គភាពយកទៅប្រពឹត្តបទល្មើសជាក់ស្តែង គឺដឹកឈើប្រណិតដែលជារបស់ហាមឃាត់នោះយកទៅធ្វើអាជីវកម្មយ៉ាងព្រហើន ដោយមិនខ្លាចញញើតនិងឯកឧត្តម ហង់ ជួនណារ៉ុន ដែលជារដ្ឋមន្ត្រីក្រសួងអប់រំ អួតអាង អំពីការកែទម្រង់ប្រព័ន្ឋអប់រំ ត្រូវបានកោតសសើរ ដោយប្រជាពលរដ្ឋ ទូទាំងព្រះរាជាណាចក្រកម្ពុជា តែបែរជាសាកលវិទ្យាល័យរដ្ឋមួយនេះដែលស្ថិត ក្រោម ការគ្រប់គ្រងអំណាចរបស់លោក បែរជាហ៊ានប្រពឹត្តបទល្មើស ដោយយក រថយន្តរដ្ឋផ្លាកលេខ(រដ្ឋ16 2-0238)លួចដឹកឈើខុសច្បាប់ដែលដឹកពី ខេត្តប៉ៃលិន ឆ្ពោះ ទៅកាន់ខេត្តបាត់ដំបង ត្រូវបានកម្លាំងចម្រុះ ដែលដឹកនាំ ដោយរដ្ឋបាល ព្រៃឈើខេត្ត ស្ទាក់ចាប់ហើយបន្ទាប់បញ្ជូនមកទីស្នាក់ការព្រៃឈើខេត្ត។

 

តាមការឲ្យដឹកនាំពីលោកលោក លីជូបៀង នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង បានឲ្យដឹងថា អ្នកបើកបរឡានដឹកឈើនោះ ត្រូវបានដឹកចេញពីខេត្តប៉ៃលិន ក្នុង គោលដៅទៅទីរួមខេត្តបាត់ដំបង ក្រោយពីរទទួលបានព័ត៌មានថា មានរថយន្ត ឡង់គ្រីសឺពាក់ផ្លាកលេខរដ្ឋ16. 2-0238 លួចដឹកឈើ កម្លាំងរបស់លោក សហការ ជាមួយព្រះរាជអាជ្ញា និងកងកម្លាំងប្រដាប់អាវុធបានរៀបចំកម្លាំងស្ទាក់ចាប់ បាន នៅចំណុច ភូមិគោកពន្លៃ សង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង។ រួចបញ្ជូនមករដ្ឋបាល ព្រៃឈើខេត្តដោយមានអន្តរាគមន៏ជាមួយដើម្បីរំដោះយករថយន្តចេញពីរទីស្នាក់ ការតែអង្គភាពបានធ្វើកំណត់ហេតុរួចរាល់និងរក្សាទុក រថយន្តនៅក្នុងរដ្ឋបាលព្រៃ ឈើដើម្បីចាត់ការតាមច្យាប់ ៕

 

ពាក់ពន្ឋ័ករណីខាងលើ កំណើតថ្មី មិនអាចទទួលការពន្យល់ពីថ្នាក់ដឹកនាំសាកល វិទ្យាល័យបាត់ដំបង នៅឡើយទេ ព្រោះមិនមានលេខទំនាក់ទំនង៕ ចិត្ត មុត

YY

QQQQQ

 

 

 

Leave a Reply

(*) Required, Your email will not be published