ប្រសិនបើគោលដៅមិនទាន់សម្រេច អ្នកពិតជាពិបាកស្វែងរកឃើញនូវបានសេក្តីស្ងប់ និងលំនឹងណាស់។ ការមានតុល្យភាពក្នុងជីវិតរស់នៅវាពិតជាសំខាន់ណាស់។ ដូច្នេះហើយគួរតែចេះរៀបចំពេញវេលារបស់អ្នកឲ្យបានត្រឹមត្រូវដូចជា ពេលសម្រាប់ធ្វើការ និងការធ្វើការថែទាំសុខភាព… ខាងក្រោមនេះជាវិធីសាស្ត្រ៦បែបដែលសារព័ត៌មានកំណើតថ្មី នឹងបង្ហាញលោកអ្នកនៅថ្ងៃនេះ ៖
១.ស្វែងយល់ពីចំណុចខ្លាំងរបស់ខ្លួន
ដើម្បីរស់នៅឲ្យមានតុល្យភាពក្នុងជីវិតអ្នកគួរតែស្វែងរកការងារធ្វើ ដើម្បីបំពេញតំរូវរបស់ខ្លួន និងធ្វើឲ្យខ្លួនកាន់តែមានភាពល្អប្រសើរ។ ចំពោះអ្វីទាំងអស់នេះអ្នកគួរតែគិតឲ្យប្រុងប្រយ័ត្ន និងត្រូវតែយល់អំពីអ្វីដែលមានឥទ្ធិពលក្នុងជីវិតរបស់អ្នក។ ជាការពិតណាស់សម្រាប់អ្វីដែលមានឥទ្ធិពលដែលអាចធ្វើឲ្យអ្នកមានការរីកចម្រើន និងអាចផ្លាស់ប្តូរគ្រប់កាលៈទេសៈ។ ដូច្នេះវាពិតជារឿងសំខាន់មួយដែលអ្នកគួរតែស្វែងយល់ពីចំណុចខ្លាំងរបស់ខ្លួនឯង។
២.ការកំណត់គោលដៅពិតប្រាកដ
ការកំណត់គោលដៅឲ្យបានច្បាស់លាស់ គឺជាដំណោះស្រាយមួយដែលធ្វើឲ្យអ្នកបានជោគជ័យក្នុងពេលដ៏ខ្លី។ សូមប្រាកដថាគោលដៅដែលអ្នកបានកំណត់នោះគឺអ្នកអាចធ្វើបាន។ ប្រសិនបើការកំណត់របស់អ្នកវាមិនអាចទៅរួចអ្នកនឹងមិនអាចស្វែងរកនូវភាពសេចក្តីស្ងប់ក្នុងចិត្ត និងតុល្យភាពនៅជីវិតឡើយ។ ម្យ៉ាងវិញទៀត អ្នកគួរតែដឹងពីព្រំដែន និងសមត្ថភាពរបស់អ្នកផងដែរ។
៣.មានមហិច្ឆតាផ្ទាល់ខ្លួន
ក្នុងជីវិតរស់នៅគួរតែមានការចង់មានចង់បានការស្រឡាញ់ផ្ទាល់ខ្លួនខ្លះ។ នៅពេលដែលអ្នកបន្តនូវមហិច្ឆតារបស់អ្នក អ្នកនឹងកាត់បន្ថយបាននូវភាពតានតឹងក្នុងអារម្មណ៍ ហើយនឹងមានផ្តោតការចិត្តទុកដាក់ទៅលើវាបន្ថែមទៀត។ វាអាចជួយឲ្យអ្នកកំណត់គោលដៅកាន់តែបានច្បាស់លាស់ជាងមុនទៅទៀត នោះអ្នកនឹងរីករាយជាមួយអ្វីដែលអ្នកអាចទទួលបានយ៉ាងងាយស្រួលជាងមុន។
៤.ត្រូវមានគំនិតសុទិដ្ឋិនិយមជានិច្ច
ព្យាយាមទទួលយកនូវចំណុចល្អ និងអាក្រក់។ អ្នកត្រូវចេះឆក់ឱកាសដែលអាចធ្វើឲ្យអ្នកទទួលបាននូវភាពជោគជ័យ។ ប្រសិនបើអ្នកជួបប្រទះនូវភាពបរាជ័យនោះ គឺមិនដោយសារតែភាពក្រអឺតក្រទម ឬគំនិតទុតិដ្ឋិនិយមដែលជាមេរៀនសម្រាប់ខ្លួនអ្នកដែលទាំងអស់នេះ នឹងជួយឲ្យអ្នកអាចស្វែងរកនូវតុល្យភាពនៅក្នុងជីវិត និងជាសេចក្តីរំឭកជានិច្ចមិនឲ្យមានគំនិតទុទិដ្ឋិនិយម និងស្វែងយល់អំពីអ្វីដែលអ្នកធ្លាប់បាត់បង់។
៥.ស្វែងយល់ពីចរិតរបស់អ្នក
សេក្តីក្លៀវក្លាពិតជាមានសារៈសំខាន់ធ្វើឲ្យជីវិតមានតុល្យភាពជីវិតដែលជាចិត្តសាស្ត្រដ៏នៃភាពស្ងប់។ អ្នកអាចទទួលបាននូវសេក្តីស្ងប់ ដោយការពិតចារណានិងសញ្ចឹងគិតអំពីដែលទៀងទាត់។ ការធ្វើសមាធិអាចធ្វើឲ្យអ្នកកាន់តែយល់ច្បាស់ និងទទួលបានការយល់ដឹងយ៉ាងទូលំទូលាយ។
៦.ការថែទាំសុខភាព
អ្នកនឹងមិនអាចសម្រេចអ្វីបាននោះទេប្រសិនបើអ្នកធ្លាក់ខ្លួនឈឺ។ អ្នកត្រូវតែយកចិត្តថែរក្សាសុខភាពរបស់អ្នកឲ្យបានល្អ ព្រោះវាជារឿងសំខាន់ជាងអ្វីៗទាំងអស់នៅក្នុងជីវិត។ ចូររៀបចំនូវរបបអាហារ ការសំរាក ការហាត់ប្រាណឲ្យបានទៀតទាត់ ដែលនឹងធ្វើឲ្យអ្នកទទួលបានសុខភាពល្អ ព្រមទាំងមានថាមពល ដើម្បីសម្រេចនូវអ្វីៗដែលអ្នកត្រូវការ៕
រូបភាព បណ្តាញសង្កម