រាជធានីភ្នំពេញ : ស្នាមសាក់គឺជាការសាក់លើសាច់ មិនមែនសាក់លើខួរក្បាល ហើយក៏មិនមែនសាក់លើបេះដូង ដូច្នេះហើយមិនមែនអ្នកដែលមានស្នាមសាក់លើខ្លួន សុទ្ធតែជាមនុស្សអាក្រក់, អាវាសែ មនុស្សពាល ឬក្មេងញៀនថ្នាំទេ។ នេះជាការលើកឡើងរបស់អតីតតារាសម្តែងកូនមួយអ្នកនាង ឆយី ដែលបានបញ្ចេញប្រតិកម្មឆ្លើយតបការរិះគន់នៅលើហ្វេសប៊ុក។ តារាសម្តែងធ្មេញជំទើសអ្នកនាង ឆយី បានបញ្ជាក់ថា ស្នាមសាក់គឺជាសិល្បៈ ដែលមនុស្សម្នាក់ចង់បង្ហាញពីខ្លួនឯង ឬការរក្សាទុកការចងចាំដែលមានន័យសំខាន់សម្រាប់គេពេញមួយជីវិត។
នេះជាសម័យអីហើយ ? មានគំនិតupdateតិចទៅស្រុកគេដើរដល់ណា ហើយស្រុកយើងមិនជឿនលឿនដោយសារមានមនុស្សមួយចំនួនចាំតែរិះគន់គេមើលងាយគេ…គេតែ ឯងតែដែរគេស្ករឯងស្ករដែរ កាលងាប់អស់អាមនុស្សប្រភេទអញ្ចឹង។
អ្នកនាង ឆយី មានមនុស្សមួយចំនួនគាត់ថា មនុស្សស្រីមានសាក់គឺជាមនុស្សស្រីអស់សាច់ជាមនុស្សមិនត្រឹមត្រូវ។ ប៉ុន្តែអ្វីដែលខ្ញុំសរសេរបង្ហោះនេះគឺគ្រាន់តែចង់បង្ហាញថា មនុស្សមានសាក់មិនមែនសុទ្ធតែជាមនុស្សអាក្រក់ ឬក៏ជាស្រីអស់សាច់ទេ។
ក្រមុំកូនមួយរូបស្រស់ម្នាក់នេះបាននិយាយទៀតថា ខ្ញុំចង់ឲ្យអ្នក ដែលគាត់គិតបែបនេះបើកចិត្តឲ្យទូលាយ នូវគំនិត និងបេះដូងរបស់គាត់ថា មនុស្សនៅលើលោកនេះ មិនមែនសុទ្ធតែជាមនុស្សអាក្រក់ ហើយក៏មិនមែនសុទ្ធតែជាមនុស្សល្អទាំងអស់ដែរ មនុស្សល្អឬអាក្រក់ឋិតនៅត្រង់ ចរិត មិនមែនឋិតនៅលើសំបកក្រៅទេ …។ ម្យ៉ាងទៀតបើសិនជាខ្ញុំតែម្នាក់អាចកែប្រែចរិតពួកគាត់ឲ្យមកធ្វើតាមខ្ញុំបាននោះគឺខ្លួនខ្ញុំពិតជាអស្ចារ្យពេកហើយ ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់តែប៉ុណ្ណោះ។
តារាស្រីធ្លាប់មានឈ្មោះល្បីលើវិថីសិល្បៈអ្នកនាងឆយី បានបន្តថា នៅលើខ្លួនរបស់នាងសព្វថ្ងៃមានស្នាមសាក់រហូតដល់ទៅ៤កន្លែងឯណោះគឺនៅត្រង់ចំណុចកញ្ចឹងកចង្កេះ ដៃ និងស្មា ដែលនាងបានសាក់វារយៈពេលជិត៥ឆ្នាំមកហើយ។ ឆយី ក៏បានបញ្ជាក់បង្ហាញប្រាប់ពីអត្ថន័យនៃរូបសាក់មួយៗផងដែរដោយ ៖ ទី១- ស្នាមសាក់នៅលើកដៃជារូបផ្កា បានន័យថា មនុស្សស្រីមានក្តីស្រឡាញ់ ចរិត ទន់ភ្លន់ ក្លិនក្រអូប ដូចជាផ្កាអញ្ចឹង,២-ស្នាមសាក់នៅត្រង់ចង្កេះជារូបសត្វចាប បានន័យថា មនុស្សគ្រប់រូបចូលចិត្តសេរីភាព ចូលចិត្តហោះហើរតាមចិត្តដែរ ចង់ទៅគ្រប់កន្លែង,៣- ស្នាមសាក់នៅត្រង់ កញ្ចឹងក ជាអក្សរចិន បានន័យថា សំណាងល្អ និងចំណុចទី៤ ស្នាមសាក់នៅត្រង់ស្មា បានន័យថា Everything in the world not good enough for everyone… គ្រប់យ៉ាងនៅលើពិភពលោកគ្មានអ្វីល្អសម្រាប់មនុស្សគ្រប់គ្នាទេ៕