ភាព​គ្មាន​សីលធម៌ និង​ខ្វះ​វិជ្ជាជីវៈ​របស់​គ្រូ​ពេទ្យមន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​មន្ទីរពេទ្យ​រុស្សី​) ក្លាយជា​ឃាតក​សម្លាប់​ទាំង​ម្តាយ ទាំង​កូន​

, , Leave a comment

23-9-2015 (2)

23-9-2015 (1)

​រាជធានី​ភ្នំពេញ : ភាព​ធ្វេសប្រហែស​របស់​ក្រុមគ្រូពេទ្យ​នៃ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​មន្ទីរពេទ្យ​រុស្សី​)​ទាំង​ម្ដាយ ទាំង​កូន បាន​ស្លាប់​បន្ទាប់ពី​ក្រុមគ្រួសារ បាន​បញ្ជូនទៅ​សម្រាក​កូន​នៅក្នុង​មន្ទីរពេទ្យ​រុស្សី​អស់​១២​ម៉ោង ដែល​ហ​តុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥​។​

 

​ស្ត្រី​រងគ្រោះ​ឈ្មោះ ម៉េ​ន សុខា​វី អាយុ​៣៤​ឆ្នាំ រីឯ​ប្តី​ឈ្មោះ​អ៊ុត សុភ័ក្ត្រ អាយុ​៤៥​។ ប្ដី​ប្រពន្ធ​នេះ​មាន​ទីលំនៅ​ផ្ទះ​លេខ ១២២ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​ ​បុរស​ជា​ប្តី បាន​បញ្ជាក់ថា ប្រពន្ធ​របស់លោក បាន​ឈឺពោះ​សម្រាលកូន ហើយ​ត្រូវបញ្ជូន មកកាន់​មន្ទីរពេទ្យ ខ្មែរ​-​សូ​វៀត កាល​វេលា​ម៉ោង​៩​នាទី​ព្រឹក ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ លុះ​មកដល់​៩​នាទី​យប់ ថ្ងៃ​ដដែល ក្រុមគ្រូពេទ្យ នៅក្នុង​មន្ទីរពេទ្យ​នេះ បាន​ប្រាប់​លោក​ថា ប្រពន្ធ​របស់គាត់​បាន​ស្លាប់​ហើយ​ទាំង​ម្តាយ និង​កូន ធ្វើ​ឲ្យ​គាត់​មានការ​រន្ធត់ចិត្ត​ជាខ្លាំង​។​

 

​លោក​បាន​បញ្ជាក់ថា ករណីនេះ​សង្ស័យថា ក្រុមគ្រូពេទ្យ​ធ្វេសប្រហែស​ក្នុង​កិច្ចការងារ ទើប​បណ្ដាល​ឲ្យ​គ្រោះថ្នាក់ ដល់​អាយុជីវិត​ប្រពន្ធ និង​កូនប្រុស​របស់លោក​។​ ​ក្រោយពី​មាន​ករណីនេះ កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​សាលា​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ហើយ​មិនទាន់​ដឹងថា បណ្តាលមកពី​មូលហេតុ​អ្វី​នៅឡើយ​ទេ​៕

23-9-2015  

 

Leave a Reply

(*) Required, Your email will not be published