ដួង លីន​ដា ៖ ឲ្យ​ទស្សនិកជន​ស្គាល់ និង​គាំទ្រ ទោះ​តួរង ឬ​តួឯក មិន​សំខាន់​

, , Leave a comment

23-9-2015

23-9-2015 (3)

រាជធានី​ភ្នំពេញ : តួ​សម្តែង​ស្រី​ឆ្នាស់ឆ្នើម​ដែល​តែងតែ​លេចមុខ​ក្នុង​ខ្សែភាពយន្ត​ភាគ​លើ​កញ្ចក់​ទូរទស្សន៍​នានា​នៅក្នុង​ស្រុក កញ្ញា ដួង លីដា កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាខ្លាំង តាមរយៈ​ការសម្តែង​តួ​កាច​ឆ្នាស់ឆ្នើម​របស់​នាង​។​

 

​តារា​សម្តែង​ទម្រង់​មុខ​កាច​រូបនេះ​បាន​បង្ហើប​ប្រាប់ថា មួយរយៈ​ចុងក្រោយ​នេះ​នាង​កំពុងតែ​ជាប់ដៃ​ថត​ខ្សែភាពយន្ត​២​ព្រម​គ្នា ក្នុងនោះ​កំពុងតែ​ថត​រឿង​ភាគ “​ស្អប់​បង​ជា​សង្សារ​គេ​” ឲ្យ​ស្ថានីយទូរទស្សន៍​បាយ័ន និង​ថត​រឿង​មួយទៀត​ឲ្យ​ស្ថានីយ​ទូរ​ស្សន៍​ស៊ីធីអ៊ិន ដែលមាន​ចំណងជើង​ថា “​លាក់​ស្នេហ៍​ក្នុង​បេះដូង​”​។​

 

​ជាមួយគ្នា​នោះដែរ​តារា​សម្តែង​ស៊ី​តែ​តួ​កាច​ឆ្នាស់ឆ្នើម​រូបនេះ​បាន​ប្រាប់ថា បើទោះបីជា​កន្លងមក រូបនាង​មិនដែល​ទទួលបាន​តំណែង​តួឯក​ក៏ពិតមែន ក៏ប៉ុន្តែ​នាង​មិនដែល​អាក់អន់ស្រពន់ចិត្ត​នោះទេ ព្រោះ​យល់ថា រូប​សម្រស់​ពី​កំណើត​របស់​នាង​អំណោយផល​ឲ្យ​យ​រូបនាង​បានត្រឹមតែ​តួ​កាច និង​ឆ្នាស់ឆ្នើម​ដូច្នេះ​។​

 

​តែ​ទោះជា​យ៉ាងណា​នាង​ក៏មាន​អារម្មណ៍​សប្បាយចិត្ត​ថា តួរង​ក៏ពិតមែន តែមាន​ភាពល្បីល្បាញ​គួរសម ម្យ៉ាង​តួ​កាច​នេះ​ក៏​ស៊ីថ្លៃ​គ្រាន់បើ​ដែរ មួយ​រឿង​អាច ៦០០​ទៅ​៨០០​ដុល្លារ​ដែរ ហើយ​បើ​ប៉ះ​ឈុត​រាង​ស្រើបស្រាល​អាចឈាន​ដល់​១​ពាន់​ដុល្លារ ដូច្នេះហើយ​ទើប​នាង​ដាក់ចិត្ត​មកវិញ​ថា មិន​សំខាន់​តួឯក ឬ​តួរង​នោះទេ អ្វីដែល​សំខាន់​គឺ​តួ​មួយណា​រកលុយ​បាន​ច្រើនជាង និង​មាន​មហាជន​ឆាប់​ស្គាល់​ជាង​។ ហើយ​តារា​រូប​ស្រស់​ឆើតឆាយ​បាន​បន្ត​ជា​ចុងក្រោយ​លាយឡំ និង​សំណើច​ថា តែ​តួ​កាច​ឈ្នានីស​គេ​នេះ​មាន​មហាជន​ស្អប់​ខ្លាំងណាស់ តែ​សូមអោយ​ស្អប់​តែ​ក្នុង​រឿង​បាន​ហើយ គឺ​ក្រៅ​ឆាក​វិញ ដួង លីន​ដា​ខ្ញុំ​ស្លូត​ណាស់​៕

23-9-2015 (1) 23-9-2015 (2)  23-9-2015 (4)

 

Leave a Reply

(*) Required, Your email will not be published