កុំ​តូច​ចិត្តនឹង​វាសនា កុំ​តវ៉ា​នឹង​ព្រហ្ម​លិខិត​

, , Leave a comment

23-9-2015 (1)

​រាជធានី​ភ្នំពេញ : ខ្សែជីវិត​មនុស្ស​ម្នាក់ៗ ក្នុង​លោកីយ៍​នេះ​គ្មានអ្វី​ទៀងទាត់​នោះទេ ហើយ​ការចាប់​កំណើត​វិញ​នោះ​គឺ​ឋិត​ក្នុង​លក្ខខណ្ឌ​ខុសៗ អ្នកខ្លះ​កើតមក​បានរស់នៅ​ជួបជុំ​គ្រួសារសុខដុមរមនា ព្រោះតែ​ជា​គ្រួសារ​ដែលមាន​ស្ថានភាព​ល្អប្រសើរ រីឯ​អ្នកខ្លះ​វិញ​បើទោះជា​ស្ថានភាព​គ្រួសារ​ប្រសើរ ក៏​ក្រុមគ្រួសារ​រស់នៅ​មិន​ចុះសម្រុង​គ្នា និង​បែកបាក់​គ្នា​។ ចំណែកឯ​អ្នក​ខ្លះទៀត​មានគ្រួសារ ក៏ដូចជា​អត់​មានគ្រួសារ ព្រោះតែ​ស្ថានភាព​ជីវិត​លំបាក ហើយ​ថែមទាំង​រស់នៅ​គ្មាន​សុភមង្គល ដែល​កត្តា​ទាំងនេះ​បានធ្វើ​ឲ្យ​មាន​កម្សោយ ដល់​ភាព​រីកចម្រើន​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​មនុស្ស ក្នុង​តស៊ូ​រស់នៅ​នៃ​ជីវិត​ប្រចាំថ្ងៃ ដែល​ត្រូវ​ជម្នះ​នូវ​ឧបសគ្គ​ជាច្រើន ដើម្បី​ទទួលជោគជ័យ​ក្នុង​ឆាកជីវិត​របស់ខ្លួន​។​

 

​ហេតុផល​ទាំងនេះ បាន​ជំរុញ​ឲ្យ​មនុស្ស​មួយចំនួន មានគំនិត​អន់ចិត្ត​នឹង​ភ​ព្វ​ព្រេងវាសនា​របស់ខ្លួន ហើយក៏​បន្ទោស​ទៅកាន់​ព្រហ្ម​លិខិត​ថា​៖ «​ហេតុអ្វី​ក៏​ជីវិត​មនុស្ស​យើង​កើតមក​ហើយ ម្ដេចក៏​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក មិន​បណ្ដាល​ឲ្យ​ជួបតែ​រឿង​ល្អប្រសើរ​ទាំងអស់គ្នា​» ប៉ុន្តែ​ទាំងនេះ​គ្រាន់តែ​ក្ដី​ស្រមៃ​មួយ​ប៉ុណ្ណោះ ព្រោះ​សូម្បីតែ​ធម្មជាតិ​ដែល​បាន​បង្កើត​មនុស្ស សត្វ ក្នុង​លោក​ក៏​គ្មាន​ភាពទៀងទាត់​ដែរ​។​

 

​ដូច្នេះ​ចូរ​អ្នក​កុំ​តូចចិត្ត ព្រោះ​មានគ្រួសារ ឬ​ឪពុកម្ដាយ​មិន​សមប្រកប​សម្រាប់​យើង អ្វីដែល​គួរតែ​តូចចិត្ត គឺ​បារម្ភ​ខ្លាច​យើង​មិនអាច​ធ្វើជា​មេ​គ្រួសារ ឬ​ឪពុកម្ដាយ​ដ៏​ល្អ​សម្រាប់​កូន​ខ្លួនឯង មុននឹង​យើង​លាចាក​លោក​នេះ​ទៅ​៕

23-9-2015

 

Leave a Reply

(*) Required, Your email will not be published