បរាជ័យ​តែង​តែង​កើតចេញពី​ខ្លួន​អ្នក​

, , Leave a comment

​ជីវិត​របស់​យើង​ម្នាក់ៗ គឺ​សុទ្ធតែ​មានរឿង ឬ​បញ្ហា​ផ្សេងៗ ដែល​ចូលមក​ធ្វើ​ឲ្យ​យើង​បាត់បង់​ឱកាស​ក្នុងការ​ធ្វើ​អ្វី​ថ្មី​។ ប្រាកដ​ណាស់​ថា ប្រសិនបើ​យើង​ចង់​ទទួលជោគជ័យ ឬ​ធ្វើ​អ្វីមួយ​បានសម្រេច​តាម​បំណង យើង​ត្រូវ​ព្យាយាម​ដើរ​កន្លង ឬ​យកឈ្នះ​វា​ឲ្យ​បាន​។ តើ​ចំណុច​ដែល​ធ្វើ​ឲ្យ​អ្ន​មិន​ទទួលជោគជ័យ​មាន​អ្វីខ្លះ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី នឹង​បង្ហាញ​លោកអ្នក​ដូចតទៅ៖

 

១-​ខ្លាច​
​នៅពេលដែល​យើង​ចាប់ផ្តើម​ធ្វើ​អ្វី​ម្យ៉ាង អ្វីដែល​កើត​តាម​អ្នក​ដែរ​គឺ​ភាពភ័យខ្លាច និង​កង្វល់​ថា នឹងធ្វើ​មិនបាន ខ្លាច​បរាជ័យ​។ អ្នក​ចង់​បើកហាង​លក់​ចាប់​ហ៊ួ​យ ក៏​ខ្លាច​ថា​មិន​ចំណេញ​អ្នក​ដែល​ប្តូរ​ការងារ​ថ្មី​ក៏​ភ័យ ថា​ការងារ​ថ្មី​នឹង​មិនសូវ​ជា​ល្អ​។​ល​។ ភាពភ័យខ្លាច​ទាំងអស់នេះ​កើតឡើង​ដោយសារ​ការដែល​យើង​មិន​ចង​ខកបំណង ឬ​ខូចចិត្ត​នៅពេលដែល​មានរឿង​មិនល្អ​កើតឡើង​។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ឱកាស​ផ្សេង​។ ប្រសិនជា​យើង​ចង់​ធ្វើ​អ្វីមួយ​គួរតែ​គិត​ឲ្យ​បានច្បាស់លាស់ តែបើ​គិត​ពេក​រហូត​ខ្លាច​ក៏​មិនមែនជា​រឿង​ល្អ​ប៉ុន្មាន​ដែរ​។​

 

២-​ខ្ចិ​ល​
​គំនិត​ថ្មីៗ គឺ​កើតឡើង​បាន​ងាយ​ណាស់ ព្រោះ​វា​ជា​រឿង​ដែល​កើត​នៅក្នុង​ខួរក្បាល​របស់​យើង ដោយ​យើង​មិនចាំបាច់​ចុះ​កម្លាំង​អ្វី​ឡើយ​។ ប៉ុន្តែ​នៅពេលដែល​ត្រូវ​ចុះ​កម្លាំង​នឹង​ចំណាយ​ពេលវេលា ដើម្បី​ធ្វើ​អ្វីមួយ​នោះ​វា​ជា​រឿង​មួយទៀត ព្រោះ​នោះ​យើង​ត្រូវ​ហត់ ត្រូវ​បែងចែក​ពេលវេលា​សម្រាប់​កម្សាន្ត ឬ​សម្រាក​ទៅ​ចំណាយ​លើ​អ្វី​ផ្សេងទៀត​។ ជាច្រើន​ដង​យើង​តែងមាន​អារម្មណ៍​ថា យើង​ធ្វើ​វា​ធ្វើ​អី​។ ភាព​ខ្ចិ​ល​ច្រអូស និង​ការស្រឡាញ់​ភាព​សុខ​ស្រួល​ក្លាយទៅជា​សំលេង​មួយ​ក្នង​ចិត្ត​យើង​ថា កុំទៅ​ធ្វើ​វា​អី​ហត់​ណាស់ នៅ​ដូច​កាល​មុននឹង​ហើយ​ស្រួល ហើយ​នោះ​គឺជា​ចំណុច​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មិន​ចាប់ផ្តើម​ធ្វើ​អ្វី​ទាល់តែសោះ​។​

 

៣-​ចាំ​ស្អែក​ចាំ​ធ្វើ ក៏បាន​…
​អ្នកខ្លះ​អាច​មិន​ដល់​ថ្នាក់​ខ្ចិ​ល​តែ​ដោយសារតែ​ហត់ ឬអ្វី​ដែល​កើតឡើង​ក្នុង​មួយថ្ងៃៗ វា​ច្រើន​លើសលប់​ពេក​រហូតដល់​គិតថា វា​មិនទាន់់​ដល់​ពេលដែល​ត្រូវ​ចាប់​ផ្តើមធ្វើ សូម​ពន្យារពេល​បន្តិច​សិន ចាំ​បន្តិចទៀត​សិន​ដូចជា ចាំ​ឲ្យ​មាន​កម្លាំង​សិន ចាំ​ឲ្យ​ទំនេរ​សិន​។​ល​។ ហើយក៏​អូស​ក្រឡា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដល់​ចុងបញ្ចប់​ក៏​មិន​បានធ្វើ​មិន​ថា ពេលវេលា​ហួស​កន្លងទៅ​យូរ​ប៉ុណ្ណា​ក៏ដោយ វា​តែងតែមាន​អ្វី​ចូល​ជ្រាត​ចូលមក​មុន​ជានិច្ច​ហើយ​ការ​អូស​ក្រលា​បែបនេះ ក៏​គួរ​ឲ្យ​ខ្លាច​មិន​ចាញ់​ភាព​ខ្ចិ​ល​ដែរ​។​

 

៤-​អស់កម្លាំង​ចិត្ត​
​ជោគជ័យ​មិនមែន​កើតឡើង​ក្នុង​មួយ​ប្រពិច​ភ្នែក​នោះទេ ជាច្រើនលើក តាម​ដងផ្លូវ​ដែល​យើង​ជ្រើសរើស​ដើរ​នោះ​គឺ​តែងតែ​មានការ​ខកបំណង អ្នកខ្លះ​ត្រូវ​ចាំ​ឱកាស​ដែល​ពេលខ្លះ​វា​យូរពេក​រហូតដល់​មាន​អារម្មណ៍​ថា​គ្មាន​ថ្ងៃ​នឹង​ឈោង​ដល់ ហើយ​អ្វីដែល​តាម​មក​គឺ​ការបាត់បង់​កម្លាំងចិត្ត អារម្មណ៍​ដែល​គិតថា​អ្វីដែល​ធ្វើ​គ្មាន​ថ្ងៃ​នឹង​ទទួលជោគជ័យ​។ អ្នកខ្លះ​មាន​អារម្មណ៍​ថា​ការសម្រេចចិត្ត​កន្លងមក​គឺ​ខុស ហើយ​ចង់​ឈប់​ធ្វើ​ភ្លាម​។ និយាយ​ទៅ ការ​អស់​កម្លាំងចិត្ត​គឺ​វា​មក​គូ​ជាមួយ​ការព្យាយាម និង​ការអនុវត្តន៍ សូម្បីតែ​អ្នក​ពូកែៗ​ក៏មាន​ពេលដែល​ត្រូវ​ជួប​ជាមួយ​ភាពលំបាក​ដូចគ្នា តែ​អ្វីដែល​នឹងធ្វើ​ឲ្យ​យើង​អាច​ឆ្លងកាត់​វា​បាន​គឺ​កម្លាំងចិត្ត​ដែល​មិន​ព្រម​ចុះចាញ់ ក៏ដូចជា​ភាពជឿជាក់​ថា​ភាពជោគជ័យ​គឺ​កំពុង​រង់ចាំ​យើង​នៅខាងមុខ​។​

 

​ចំណុច​ទាំងអស់​ខាងលើ​លោកអ្នក​តែងតែ​ជួប​ជាប្រចាំ​ក្នុង​ជីវិត ហើយ​អ្វីដែល​សារព័ត៌​មានកំណើត​ថ្មី ចង់បង្ហាញ​លោកអ្នក​នៅថ្ងៃនេះ គឺ​គ្រាន់​ជា​គន្លឹះ និង​រិះរក​វិធី​ដោះស្រាយ​ជាមួយ​វា​ឲ្យ​បាន ដើម្បី​ដើរ​ឆ្ពោះទៅរក​គោលដៅ​ដែល​យើង​ចង់បាន​៕

23-9-2015

 

Leave a Reply

(*) Required, Your email will not be published