តារាភាពយន្ត​លោក Robert pattinson នឹង​បង្ហាញ​នូវ​ឈុត​រួមភេទ​ជាមួយ​តារា​ស្រី​នាង Julianna Moore (​វីដេអូ​)

, , Leave a comment

23-9-2015

​តារាភាពយន្ត​លោក Robert pattinson នឹង​បង្ហាញ​នូវ​ឈុត​រួមភេទ​ជាមួយ​តារា​ស្រី​នាង Julianna Moore ចំនួន​៧​ឈុត​ក្នុងចំណោម​១០​ឈុត​។ តារា​ក្នុង​រឿង The Twilight រូបនេះ​សម្ដែង​ជា​តួJerome Fontana ដែល​តួ​នេះ​ធ្វើ​ឲ្យ​អ្នកមើល​រីករាយ​តាមរយៈ​ឈុត​ក្តៅ​សាច់​នៅក្នុង​រថយន្ត​ជាមួយ​នាង Julianna Moore ។​

 

​លោក  Robert pattinson ធ្លាប់បាន​ល្បីល្បាញ​តាមរយៈ​ការសម្តែង​ភាពយន្ត​រឿង Cosmopolis ឆ្នាំ​២០១២ ដែល​កាលនោះ​លោក​សម្តែង​ឈុត​រួមភេទ​ជាមួយ​តារា​ស្រី​នាង Julitte Binoche​។ នៅក្នុង​ការនាំយក​ខ្សែភាពយន្ត​ថ្មី របស់​ទៅកាន់​មហោស្រព​ភាពយន្ត កាលពី​ចុង​សប្ដាហ៍​។ តារា​វ័យ​២៨​ឆ្នាំ សម្បូរ​ស្នេហ៍​រូបនេះ បាន​ក្លាយជា​គោលដៅ​របស់​អ្នកសារព័ត៌មាន​ដែល​បាន​សួរថា តើ​អ្នកណា​នៅ​ជា​អ្នករួមដំណើរ​ដ៏​ស្រស់ស្អាត​របស់​អ្នក​។​

 

​លោក​បាន​ប្រាប់​អ្នក​ក​សែត​ថា នាង Julianna Moore ជា​អ្នករួមដំណើរ​របស់ខ្ញុំ​នាង Julianna ជាតា​រា​មាន​ពិសោធ​ណាស់​នៅក្នុង​ការសម្ដែង​ឈុត​គួរ​ឲ្យ​ត្រេកត្រអាល​នេះ​។ នៅក្នុង​ខ្សែភាពយន្ត​នេះ លោក David Crashberg នាំ​អ្នកដឹកនាំ​រឿង លោក​ធ្លាប់​ទទួលបាន​នៅ​ជោគជ័យ​នៅក្នុង​ខ្សែភាពយន្ត​រឿង “Crash 1996 ” ដែល​និយាយ​ពី​បុរស​ម្នាក់​បាន​រកឃើញ​និង​មាន​ពិសោធ​ក្នុងការ​រួមភេទ​នៅក្នុង​រថយន្ត​ដែលជា​ប្រភេទ​រួមភេទ​មួយ​មាន​អារម្មណ​៦​តណ្ហា​ខ្លាំង​បំផុត​៕

 23-9-2015 (1)

 

 

Leave a Reply

(*) Required, Your email will not be published