សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឲ្យ​អ្នករាយការណ៍​ពិសេស​របស់ អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង ការគួរសម និង​ពិភាក្សា​ការងារ​

, , Leave a comment

​រាជធានី​ភ្នំពេញ : សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជួយ​ពិនិត្យ មើល​កុំ​ឲ្យ​មានការ​រើសអើង​ទៅលើ​បញ្ហា​ជាតិ​សាសន៍​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​លើកឡើង​បែបនេះ​ក្នុងខណៈ​បានអនុញ្ញាត​ឲ្យ​លោកស្រី រ៉ូ​ណា​ស្មី​ត (Rohnasmeth) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ចូលជួប​សម្ដែង​ការគួរ​សមនៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៥ ម្សិលមិញ នៅ​វិមាន​សន្តិភាព​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា ៖ «​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា យើង​គប្បី​ធ្វើ​ការងារ​នេះ​រួមគ្នា ដើម្បី​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​ហើយ​សម្ដេច​បញ្ជាក់ថា បញ្ហា​សិទ្ធិមនុស្ស គឺជា​បញ្ហា​កញ្ចប់​មួយ​ដែល​យើងទាំងអស់គ្នា​បាន​យល់​ហើយ គឺ​សិទ្ធិមនុស្ស​គឺ​រួមមាន​ទាំង​សិទ្ធិ​ក្នុង​ការរស់នៅ​សិទ្ធិ​ក្នុងការ​សិក្សា សិទ្ធិ​មានឱកាស សិទ្ធិ​នៅក្នុង​ការទទួលបាន​ម្ហូបអាហារ​សម្លៀកបំពាក់​ជាដើម​។​

​សម្តេច​តេ​ជោ​បាន​បន្តថា ៖ ហើយ​បញ្ហា​នេះ ទៀតសោត គឺ​យើង​តែងតែមាន​ចំណុច​ខុសគ្នា​ពី​ករណី​មួយ​ទៅ​ករណី​មួយ ប៉ុន្តែ​នោះ​គឺជា​បញ្ហា​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​និង​ដំណើរការ​នៃ​ជីវិត​។ សម្ដេច​បាន​បន្តថា​ក្នុងករណី​ណា​ដែល​យើង​មាន​ចំណុច​មិន​ស្របគ្នា​លើ​ចំណុច​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នេះ យើង​គប្បី​ស្វែងរក​វិធី​ដើម្បី​បំពេញ​នូវ​ភាពខុសគ្នា​នោះ​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី រ៉ូ​ណា ស្មី​ត បាន​គោរព​ជំរាបជូន​សម្ដេច​តេ​ជោ​ថា ក្នុងនាម​ជា​អ្នកធ្វើ​របាយការណ៍​ពិសេស​ជូន​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នេះ លោកស្រី​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​លើកស្ទួយ និង​ការពារ​សិទ្ធិមនុស្ស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅក្នុង​អាណត្តិ​ដែល​លោកស្រី​ត្រូវ​មក​បំពេញ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោកស្រី រ៉ូ​ណា បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ច្បាប់​របស់​អ្នកធ្វើ​របាយការណ៍ គឺ​ធ្វើយ៉ាងណា​មិន​ឲ្យ​មានការ​ប៉ះពាល់​ដល់​អធិប​តេ​យ្យ​ភាព ក៏ដូចជា​បូរណភាព​ទឹកដី​របស់​ប្រទេសមួយ​ទេ​ក្នុងន័យនេះ លោកស្រី​បាន​មានប្រសាសន៍ថា​នឹងធ្វើ​ការ​ជាមួយនឹង​ស្ថាប័ន និង​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ប្រមូល​ឲ្យ​បាន​គ្រប់សព្វ​នូវ​ភ័ស្តុតាង​ទាំងឡាយណា​ដើម្បី​ធ្វើការ​សន្និដ្ឋាន នៅក្នុង​របាយការណ៍រ​បស់​លោកស្រី​ហើយ​របាយការណ៍​ទាំងនោះ​គឺមាន​ភ័ស្តុតាង​យ៉ាង​ជាក់លាក់​ដោយ​មិន​ឲ្យ​មានការ​ខ្វះខាត​ឡើយ​។​

​លោកស្រី​មានប្រសាសន៍​ដែរ​ថា កម្ពុជា​កន្លងមក​បាន​នាំមុខគេ​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន ក្នុងការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា ពាក់ព័ន្ធ នឹង​ការការពារ និង​លើកស្ទួយ សិទ្ធិមនុស្ស ហើយ​នៅពេលនេះ​សោត​ទៀត គឺ​កម្ពុជា​ក៏​កំពុងតែ​នាំមុខគេ​ផងដែរ​។​

​ទន្ទឹមនេះ​លោកស្រី​បាន​អះអាងថា លោកស្រី​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ធ្វើការ​ជុំវិញ​ករណីនេះ​ដើម្បី​ការពារ និង​លើកស្ទួយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​មិន​ឲ្យ​មាន ការប៉ះពាល់​ដល់​អធិប​តេ​យ្យ​ភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ឡើយ​៕

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Rhona K.M SMITH អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជា ជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅភ្នំពេញ។រូបថតៈ ជឹម ណារី

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ
លោកជំទាវ Rhona K.M SMITH អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជា ជាតិ ទទួលបន្ទុក
សិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២១ ខែកញ្ញា
ឆ្នាំ២០១៥ នៅភ្នំពេញ។រូបថតៈ ជឹម ណារី

Leave a Reply

(*) Required, Your email will not be published