ប្រជាពលរដ្ឋ​ក្រុង​សៀមរាប រិះគន់​រឿង​ភ្លើង​ដាច់​ញឹកញាប់ កើន​ចំនួន​គីឡូ អាជ្ញាធរ​ពាក់ព័ន្ធ​មិនទាន់​ឃើញ​មានការ​កែទម្រង់​

, , Leave a comment

22-9-2015

​ខេត្តសៀមរាប : ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អញ្ចាញ​ខាងលិច សង្កាត់​នគរ​ភ្នំ ក្រុង​សៀមរាប កំពុង​ត្អូញត្អែរ និង​បានធ្វើ​ការរិះគន់ ដល់​អង្គភាព​អគ្គិសនី ពាក់ព័ន្ធ​ការ​ដាច់​ភ្លើង ភ្លិ​ប​ភ្លែត​ជា​រៀងរាល់ថ្ងៃ បណ្ដាល​ឲ្យ​កើន​ចំនួន​គីឡូ និង​ខូចខាត​សម្ភារៈប្រើប្រាស់​ផ្សេងៗ ដែល​បញ្ហា​នេះ បាន​កើតឡើង​ច្រើន​ឆ្នាំ​មកហើយ គ្មាន​ដំណោះស្រាយ​ណាមួយ​សមស្រប នៅឡើយ​ទេ​។​

 

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ពួកគាត់​ពិបាក​ក្នុងការ​ប្រើប្រាស់​អគ្គិសនី​ណាស់ ព្រោះថា ភ្លើង​ក្នុង​មួយថ្ងៃ​ដាច់​ចាប់​២០​ទៅ​៣០ ដង បណ្ដាល​ឲ្យ​ខូច​សម្ភារៈ ប្រើប្រាស់​ប្រចាំថ្ងៃ និង​ប៉ះពាល់ ដល់​បរិក្ខា នៅតាម​មន្ទីរពេទ្យ​ក៏ដូចជា​មុខ​ជំនួញ​របស់​អាជីវករ​។ ប្រជាពលរដ្ឋ​បន្តទៀតថា តម្លៃ​អគ្គិសនី​ក៏​ខ្ពស់​រហូតដល់​១៨០០​រៀល ក្នុង​១​គីឡូវ៉ាត់ ហើយ​ភ្លើង​ខ្សោយ និង​ឧស្សាហ៍​ដាច់​ជា​ញឹកញាប់​។ ផ្ទះមួយ​ទោះបី​ប្រើ​អស់​១​គីឡូ ក៏​គេ​គិត​ចំនួន​១០​គីឡូ​ដែរ​។ ទោះបី​ពលរដ្ឋ​មានការ​លំបាក​យ៉ាងនេះ​ក៏ ដោយ ក៏​គេ​មិនឃើញ​អាជ្ញាធរ​អើត​មុខមក​ដោះស្រាយ​ជូន​ពលរដ្ឋ​ដែរ​។​

 

​រឿង​ដែល​ភ្លើង​ឡើង​គីឡូ​ដែល​ប្រជាពលរដ្ឋ​ចោទប្រកាន់​នោះ មន្ត្រី​អង្គភាព​អគ្គិសនី បាន​អះអាងថា គឺ​មិនមែន​ទេ ភ្លើង​ដាច់​មានន័យថា​ដាច់​ចរន្ដ គឺ​មិនអាច​ឡើង​ទេ លោក​ថា អ្នករៀន​រូបវិទ្យា​ដឹង​ហើយ​។ លោក​បន្តទៀតថា បញ្ហា​ទប់ស្កាត់​ដើម្បី​កុំ​ឲ្យ​ភ្លើង​ដាច់​នោះ​ស្ថិតនៅលើ​វៀតណាម មានតែ​សំណូមពរ​ទៅ​ប្រទេស​វៀតណាម ឲ្យ​ជួយ​កែសម្រួល ព្រោះ​ភ្លើង​ទិញ​ពី​ប្រទេស​វៀតណាម​៕ មេត្តាសូរ្យ​ជាតិ​

22-9-2015 (1)

 

Leave a Reply

(*) Required, Your email will not be published