កែវ សីហា មិន​ប្រាថ្នា​ស្នេហា​ឆ្លង​សមុទ្រ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ដោយ​ផ្អែកលើ​រូប​សម្រស់​ដ៏​ស្រស់​សោភា​បូកផ្សំ​នឹង​វោហា​ស័ព្ទ​ដ៏​ក្បោះក្បាយ ក្នុងនាម​ជា​ពិធីការនី​ក្នុង​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​បាន​ជួយ​យឺត​យោង​កេរ្តិ៍ឈ្មោះ​កញ្ញា កែវ សីហា កាន់តែ​ល្បីល្បាញ​។ ស្ថិតក្នុង​វ័យ​២១​ឆ្នាំ តារា​ទូរទស្សន៍​រូបនេះ​ក្រសោប​បាន​តំណែង​ជា​ពិធីកា​នី​៤​កម្មវិធី​ព្រមៗ​គ្នា ក្នុង​ស្ថានីយ​ទូ​ទស្សន៍​អាស៊ីអាគ្នេយ៍ ក្នុងនោះ​នាង​កាន់​កម្មវិធី Hot Music តន្ត្រី​ខា​រ៉ា​ប៉ាវ វិថី​សុខភាព និង​ប្រាសាទបុរាណ​ខ្មែរ​។ ពិធីការនី​វ័យក្មេង​រូបនេះ​មិន​ត្រឹម​តែមាន​ទេពកោសល្យ​ក្នុងការ​និយាយ​បានល្អ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​រូប​ស្រស់​ស្រស់ស្អាត​គួរ​ជាទី​ទាក់ទាញ​ពី​សំណាក់​មិត្ត​អ្នកគាំទ្រ​របស់​នាង​។​

 

​ថ្មីៗ​នេះ​មាន​ប្រភព​ខ្សឹបខ្សៀវ​ដែល​ស្និទ​នឹង​កញ្ញា​បាន​បង្ហើប​ប្រាប់ថា ពិធីការនី​រូបនេះ​មាន​មន្ត​ស្នេហ៍​មិនធម្មតា​ទេ ដោយមាន​កន្លង់​ទាំង​ក្នុង និង​ក្រៅប្រទេស​តាម​ប្រលោម​សុំ​ស្នេហ៍​ជាពិសេស​កន្លងមក​ថ្មីៗ​នេះ​មាន​បុរស​ជំនួញ និង​ជា​អណិកជន​ខ្មែរ​មកពី​កាណាដា​ម្នាក់​បាន​យក​បាច់ផ្កា​មក​ជូន​តារា​រូប​ស្រស់​ដល់​ស្ថានីយទូរទស្សន៍​តែម្តង​។​

 

​ឆ្លើយតប​នឹង​ពាក្យ​លេចឮ​ខាងលើ​កញ្ញា កែវ សីហា បានបញ្ជាក់​ប្រាប់ថា នាង​ទទួលស្គាល់​ចំពោះ​ពាក្យ​ខាងលើ​ធម្មតា​ជា​តារា​ទូរទស្សន៍​តែងតែមាន​អ្នក​ស្រឡាញ់ និង​គាំទ្រ ហើយ​បើ​គេ​ជូន​បាច់ផ្កា​យើង​មិន​ទទួលយក​ដូចជា​មិន​សម តែ​ចំពោះ​ការទទួលយក​បាច់ផ្កា​មិនមែន​មានន័យថា នាង​ខ្ញុំ​ស្រឡាញ់​គាត់​ជា​មនុស្ស​ពិសេស​អ្វី​ឡើយ គឺ​ស្រឡាញ់​ក្នុងនាម​មិត្តភាព​ធម្មតា​។ ទោះជា​យ៉ាងណា តារា​រូប​ស្រស់​បាន​អះអាងថា នាង​មិនទាន់​បើក​បេះដូង​ទទួលយក​បុរស​ណា​ម្នាក់​ក្នុង​ចិត្ត​នៅឡើយ​ទេ​៕

22-9-2015 (1) 22-9-2015 (2) 22-9-2015 (3) 22-9-2015

 

Leave a Reply

(*) Required, Your email will not be published