ហេតុអ្វី​បាន​ជំនួញ ច្រើនតែ​បរាជ័យ (​រលំ​)

, , Leave a comment

“​លក់ដាច់ តែ​ហេតុ​អី​ក៏​នៅតែ​រលំ​?” សំនួរ​នេះ​អ្នករកស៊ី ឬ​អ្នកជំនួញ​ជាច្រើន​តែង​ធ្លាប់​បានឮ​មកហើយ​មែន​ទេ​? អ្នកខ្លះ​ធ្លាប់​ជួប​ជាមួយ​ហេតុការណ៍​នេះ​ផ្ទាល់ ហើយក៏​អាច​នឹង​ឆ្លើយ​ប្រាប់​បាន​ថា ហេតុ​អី​តែ​សម្រាប់​អ្នក​ដែល​មិនទាន់​ជួប គឺ​គេ​នៅតែ​ឆ្ងល់​ហើយ​ភ័យ​គ្រប់គ្នា​តែម្តង​។ ថ្ងៃនេះ សារព័ត៌​កំណើត​ថ្មី ចង់បង្ហាញ​នូវ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មុខ​ជំនួញ​រលំ​។  បើ​ចង់ដឹងថា មាន​អ្វីខ្លះ​នោះ តោះ​ទៅ​មើល​ទាំងអស់គ្នា​តែម្តងទៅ ៖

 

១-​អត់​ដឹង​ពី​តម្លៃ​ដើមទុន​នៃ​ទំនិញ​
​នេះ​ចាត់ទុកថា ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​មុខ​ជំនួញ​ទៅមុខ​លែងកើត ព្រោះ​ប្រសិនបើ​យើង​មិនដឹង​ពី​តម្លៃ​ដើម​ពិតប្រាកដ​នៃ​ទំនិញ​នោះ យើង​នឹង​គ្មាន​ផ្លូវ​ដឹង​ទេ​ថា តំលៃ​ទំនិញ​ដែល​យើង​ដាក់លក់​នឹង​ផ្តល់​ជា​ប្រាក់ចំនេញ​មកវិញ​ប៉ុន្មាន ហើយ​ប្រាក់កម្រៃ​នោះ នឹង​ល្មម​គ្រប់គ្រាន់​ក្នុងការ​ចាយវាយ ដើម្បី​ឲ្យ​មុខ​ជំនួញ​ត​ទៅមុខទៀត​បាន​ឬទេ​។ ទោះជា​លក់ដាច់​ប៉ុណ្ណា​តែ​ប្រសិនបើ​ត្រូវ​ចំណាយ​ដើមទុន​ខ្ពស់​ពេក ឱកាស​ក្នុងការ​ដួល​ក៏​ខ្ពស់​ដូចគ្នា​។​

 

២-​អត់​បានធ្វើ​បញ្ជីចំណូល​និង​ចំណាយ​
​អ្នករកស៊ី​ធុន​តូច​ទាំងឡាយ តែង​មើលរំលង​នៅ​ចំនុច​មួយ​នេះ អ្នកខ្លះ​អត់​ដឹងថា​ត្រូវ​ធ្វើបញ្ជី​យ៉ាងម៉េច ឯ​អ្នក​ខ្លះទៀត​អត់​មាន​ពេលធ្វើ​ព្រោះ​លក់ដាច់​ពេក ដូចនេះ​ពួកគេ​តែង​គិតថា ចាំ​ទុក​ធ្វើ​ពេល​ក្រោយ​ទៅ​ចុះ តែ​តាមពិតទៅ​ការធ្វើ​បញ្ជីចំណូល​ចំណាយ គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​អ្នករកស៊ី ព្រោះ​ប្រសិនបើ​យើង​អត់​ធ្វើ​វា​ទេនោះ យើង​នឹង​មិនដឹង​ឡើយ​ថា លុយ​របស់​យើង​មាន​ប៉ុន្មាន​ចុងក្រោយ​លុយ​ចំណាយ​បែរជា​ច្រើនជាង​ចំណូល​ដោយ​យើង​មិនដឹង​ខ្លួន​ក៏​ថា​បាន​។​

 

៣-​អត់​ចេះ​រៀបចំ​ទុកដាក់​លុយ​ដែល​បានមក​
​ប្រសិនបើ​យើង​មិនចេះ​រៀបចំ​គម្រោង និង​ទុកដាក់​លុយ​ចំណូល និង​ចំណាយ​ឲ្យ​បាន​ម៉ត់ចត់ នឹក​ចង់​ទិញ​អី​ក៏​ទិញ​លុយ​ច្បាស់​ជា​មិន​សល់​នោះទេ​។​

 

៤-​អត់​ចេះ​មើល​ស្តុក​ទំនិញ​ឲ្យ​បាន​ត្រឹមត្រូវ​
​អ្នករកស៊ី​មួយចំនួន​នៅពេលដែល​លក់ដាច់ គឺ​ចាប់ផ្តើម​ក​ម្ម៉​ង់​ទំនិញ​យកមក​ទុក​ក្នុង​ស្តុក​ជាច្រើន​ដោយ​មិនបាន​គិតថា បរិមាណ​ទំនិញ​ដែលមាន​ក្នុង​ស្តុក នឹង​ស្របគ្នា​ជាមួយនឹង​ការលក់​ចេញ​របស់​យើង​ឬទេ នេះ​មកពី​មិនបាន​រៀបចំ​ទុកដាក់​ទិន្នន័យ​ទាក់ទង​ស្ថិតិ​ក្នុងការ​លក់ដូរ​កន្លង​មក ធ្វើ​ឲ្យ​រៀបចំ​ស្តុក​មិនបាន​ត្រឹមត្រូវ​។ នៅពេលដែល​ស្តុក​ច្រើន​ហួសពេក គឺ​ដូច​យកលុយ​ទៅ​កប់​ចោល ហើយ​ប្រសិនបើ​ទំនិញ​ខូចខាត គឺ​ប្រៀបបាន​ទៅនឹង​ចំនាយលុយ​អត់​អំពើ​អីចឹង​។​

 

​មាន​មនុស្ស​ជាច្រើន​គិតថា លក់​ឲ្យ​ដាច់​សិន ហើយ​ចាំ​មក​គិតគូ​រឿង​រៀបចំ​ប្រព័ន្ធ​ទុកដាក់​លុយ​តាម​ក្រោយ នេះ​គឺជា​គំនិត​ដែល​ខុស​ខ្លាំង​តែម្តង ព្រោះ​នៅពេលដែល​អ្នកដឹង​ខ្លួន ហើយ​ចាប់ផ្តើម​រៀបចំ​អ្វី​ឡើងវិញ វា​អាច​លែង​ទាន់​ហើយក៏​ថា​បាន​៕

0814upset

 

Leave a Reply

(*) Required, Your email will not be published