ឌួង ហ្សូ​រី​ម៉ា ចង់​ដើរ​តាម​គន្លង​បងស្រី​

, , Leave a comment

22-9-2015 (2) 22-9-2015

​រាជធានី​ភ្នំពេញ : ពិធីការនី​សំឡេង​ស្រាល​ក្នុង​កម្មវិធី​តន្ត្រី​បែប​យុវវ័យ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​កញ្ញា ដួង ហ្សូ​រី​ដា កំពុងតែ​ឈោង​ចាប់​អាជីព​ជា​ពិធីកា​នី​ឯករាជ្យ​ស្នង​តាម​បងស្រី​របស់ខ្លួន​។ បន្ទាប់ពី​កាន់តំណែង​ជា​ពិធីការនី​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ពិធីការនី​រាង​ទាប​ស្រឡះ​រូបនេះ​ក្រសោប​បានជា​ពិធីកា​នីមួយ​តំណែង​ទៀត​ក្នុង​កម្មវិធី តូច​ខ្លឹម​ខ្លាំង (Champion Baby) នៅ​ស្ថានីយទូរទស្សន៍ PNN ។​

 

​បងស្រី​បង្កើត​របស់ ឌួង ហ្សូ​រី​ម៉ា គឺ​កញ្ញា ឌួង ហ្សូ​រី​ដា បាន​ឆ្លើយ​ទាំង​អារម្មណ៍​សប្បាយរីករាយ​ថា​ប្អូនស្រី​របស់ខ្លួន​ពិតជា​ទៅកាន់​តំណែង​ជា​ពិធីកា​នី​នៅ​ទូរ​ស្សន៍ PNN ពិតប្រាកដ​មែន​។ ឥឡូវនេះ​ប្អូនស្រី​របស់​នាង​ចេះ​គិត​ជាង​មុន​ឆ្ងាយ និង​មិនសូវ​ដើរលេង​ដូច​មុន​ទេ ថែមទាំង​ប្រាប់​នាង និង​ម្តាយ​ថា ចង់​ស្នង​តំណែង​ដូច​នាង ជាពិសេស​ចង់អោយ​ម៉ាក់​គាត់​សប្បាយចិត្ត​។​

 

​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ ដួង ហ្សូ​រី​ម៉ា ត្រូវបាន​នាង​និយាយថា ពីមុន​ជា​ក្មេងស្រី មិនសូវ​ចេះ​គិត​ដឹង​តែ​សប្បាយ តែ​ពេលនេះ​ចង់​ធ្វើជា​មនុស្ស​ធំ​ដែល​ចេះ​គិតគូ​ពី​ក្រុមគ្រួសារ និង​ចង់អោយ​បងស្រី​សប្បាយចិត្ត ទើប​ពេលនេះ​ខិតខំ​រៀនសូត្រ ព្យាយាម​នឹង​ការងារ​សិល្បៈ​អោយបាន​ល្អ​។ នាង​បន្ថែម​ជា​ចុងក្រោយ​ថា ទៅ​ថ្ងៃមុខ​ចង់​ក្លាយជា​ពិធីការនី​ដែលមាន​ទេពកោសល្យ​ដូច​បងស្រី​ខ្លួន​ផងដែរ ហើយ​នាង​សង្ឃឹម និង​ជឿជាក់ថា នឹង​ទទួលបាន​ការចាប់អារម្មណ៍ និង​គាំទ្រ​ពី​មហាជន​តាមរយៈ​ស្ថានីយទូរទស្សន៍​PNN៕

  

22-9-2015 (1)

 

Leave a Reply

(*) Required, Your email will not be published