ការធ្វើលំហាត់ប្រាណខាងក្រោម នឹងជួយឲ្យត្រគាករបស់អ្នកមានភាពស៊ិចស៊ី និងមានរាងមូលគួរឲ្យចង់ស្ទាបអង្អែល។
លើកកែងជើង
ការលើកកែងជើងគឺជាកាយវិការដ៏ល្អសម្រាប់បង្កើនរង្វង់ទី៣របស់អ្នក។ អ្នកអាចប្រើប្រាស់ទម្ងន់ជើង ដើម្បីបង្កើតភាពតឹងណែន ជួយឲ្យសាច់ដុំបានមាំមួន។
១-ចាប់ផ្ដើមដោយយកដៃទ្រានទៅលើដី ដាក់ជើង និងជង្គង់របស់អ្នកស្មើនឹងឥដ្ឋ។ លើកជើងម្ខាងត្រង់ទៅលើបង្កើតជាជ្រុង៩០ដេក្រេ នៅត្រង់ជង្គង់។ បន្ទាប់មកត្រូវបត់ជង្គង់(ជើងដែលលើកឡើងលើ) ចុះឡើង ដើម្បីបន្ដឹងសរសៃ និងសាច់ដុំត្រគាកនៅពេលអ្នកដកដង្ហើមចេញ។
២-ដកដង្ហើមចូលនៅពេលដាក់ជង្គង់ចុះបន្ដិចម្តងៗ រួចប្ដូរជើង។
បន្ថែម ៖ សម្រាប់អ្នកដែលអាចហាត់ដោយប្រើកម្លាំងខ្លាំង ចូរធ្វើឲ្យបានពី១ ទី២នាទីសម្រាប់ជើងម្ខាង ប៉ុន្ដែលើកនេះត្រូវលាតសន្ធឹងជើងឲ្យធំទៅម្ខាង។
លោតអង្គុយ
ការលោតអង្គុយ គឺមានប្រសិទ្ធិភាពខ្ពស់ក្នុងការបង្កើនកម្លាំង និងដុតរំលាយជាតិខ្លាញ់។
១-ដើម្បីចាប់ផ្ដើម ចូរបន្ទន់ជង្គង់ ចុះមកទាប (មិនត្រូវឲ្យទាបពេក)។ នេះគេហៅថា ឥរិយាបទបន្ទន់ជង្គង់ដោយសុវត្ថិភាព។
២-បន្ទាប់មក លោតទៅលើឲ្យបានត្រង់ដងខ្លួន និងទម្លាក់ជើងចុះ ដោយឥរិយាបទបន្ទន់ជង្គង់ដោយសុវត្ថិភាព។ ធ្វើសាចុះឡើង បែបខាងលើនេះ ឲ្យបាន ៣០វិនាទី។
លើកជើងម្ខាង
កាយវិការនេះ មានប្រយោជន៍ដល់រាងកាយ និងបង្កើតភាពស៊ិចស៊ីដល់ជើង។
១. ទម្រេតខ្នងទៅលើឥដ្ឋ ដោយយកជើងម្ខាងជាន់ទៅលើឥដ្ឋ ហើយលើកជើងម្ខាងទៀត ត្រង់ទៅលើ ចំណែកដៃទាំង ២ លាតសន្ធឹងស្មើឥដ្ឋ។
២. ដកដង្ហើមចេញ នៅពេលអ្នកដាក់ទម្ងន់ដងខ្លួនទៅលើជើងដែលជាន់នឹងឥដ្ឋ ហើយលើកគូទឡើងទៅលើ ឲ្យត្រង់ជាមួយស្មា និងជង្គង់។ បន្ទាប់មក ដាក់គូទចុះទាប រួចលើកឡើងៗ ហើយដើកដង្ហើមចូលនៅពេលអ្នកវិលត្រឡប់មកកាយវិការដំបូង។ ចូរធ្វើសាចុះឡើង ឲ្យបាន ២០នាទីសម្រាប់ជើងនិមួយ៕