ល្អ ឬ​អាក្រក់ ប្រសិន​សិន​បើ​ខ្ញុំ​សាក់​នោះ​..!

, , Leave a comment

09-9-2015 (2)  09-9-2015 (1)

​អស់​រយៈពេល​ជា​យូរណាស់​មកហើយ ការចាក់​សាក់​នៅលើ​ដងខ្លួន​មនុស្ស​គឺ​នៅក្នុង​គោលបំណង​នៃ​ការបញ្ចុះ​មន្តអាគម ឬក៏​វេទមន្ត ដែលជា​អ​បិ​យ​ជំនឿ​របស់​មនុស្ស ដែល​អាចធ្វើ​ឲ្យ​ពួកគេ​មាន​កម្លាំង​ខ្លាំងក្លា ស្បែក​ស្វិត​កាប់​មិន​មុត​ដុត​មិន​ឆេះ និង​អាច​ជៀស​ផុតពី​ការធ្វើ​បាប ឬក៏​ឧបសគ្គ​ទាំងឡាយ​ដែល​អាច​កើតមានឡើង​ដោយ​ពុំ​បានដឹង​ជាមុន​។ មួយទៀត​សោត​ការចាក់​សាក់​នៅលើ​ដងខ្លួន ក្នុងន័យ​អ​បិ​យ​ជំនឿ​នាពេល​បច្ចុប្បន្ន​បាន​នឹង​កំពុង​សាបរលាប​ស្ទើរ​អស់​ទៅហើយ​ដោយហេតុថា នៅមាន​មនុស្ស​តិចតួច​ណាស់​ដែល​គេ​នៅមាន​ជំនឿ​លើ​ការចាក់​សាក់​នេះ ឬក៏​អាចនិយាយបាន​ម្យ៉ាង​ទៀតថា ពេលនេះ​គឺជា​សម័យ​កាលដែល​ហ៊ុមព័ទ្ធ​ទៅដោយ​បច្ចេកវិទ្យា មនុស្ស​បាន​ងាក​មករក​របៀបការ​រស់នៅ​ជាមួយនឹង​ភាពសម្បូរ​បែប និង​ស៊ី​វិ​ល័យ ដើម្បី​ដេញ​ទាប់​សម័យ​បច្ចេកវិទ្យា ប្រសើរ​ជាង​តាមបែប​អ​បិ​យ​ជំនឿ​អរូបី​ដែល​គ្មាន​សម្មតិកម្ម​ច្បាស់លាស់​នោះ​។​

 

​យ៉ាងណាក៏ដោយ​នោះ សាក់​គឺជា​សិល្បៈ​មួយ​ដ៏​ពិសេស​អស្ចារ្យ ដែល​យើង​អាច​មើលឃើញ​រូបភាព​ពិតៗ នៅលើ​ស្បែក​របស់​មនុស្ស​តែម្តង គឺ​ខុសពី​សិល្បៈ​ដ៏ទៃទៀត​ដែល​បង្ហាញ​តែ​នៅលើ​ផ្ទាំង​ក្រដាស ក្រណាត់ ឬ​នៅលើ​ឆាក​តែប៉ុណ្ណោះ​។ ហេតុ​ដូចនេះហើយ​បានជា​សម័យ​បច្ចុប្បន្ន​គេ​សង្កេតឃើញថា មាន​មនុស្ស​ជាច្រើន​ជាពិសេស​យុវវ័យ​មាន​ចំណូលចិត្ត​សាក់​រូប​នៅលើ​ដងខ្លួន ដោយ​ពួកគេ​គិតថា​ការ​សាក់​នាពេល​បច្ចុប្បន្ន គឺមាន​ភាពងាយស្រួល​ជាង​ពី​បុរាណ​ហើយ​វា​ក៏​អាច​លើក​សម្រស់​មួយផ្នែក​ដែរ​។​

 

​ជាការ​ពិតណាស់​មនុស្ស​ភាគច្រើន​ពុំ​សូវ​បាន​ឲ្យ​តម្លៃ​នៃ​ការ​សាក់​រូប​ជា​លក្ខណៈ​អ​រូបិយ​ក៏ដោយ ក៏ប៉ុន្តែ​នៅតែមាន​មនុស្ស​ដែល​បាន និង​កំពុង​តែមាន​រូបសាក់​នេះ​នៅលើ​ដងខ្លួន ហើយ​ពួកគាត់​សុទ្ធតែ​ជឿជាក់ថា ការ​សាក់​គឺមាន​ផល​ល្អ​សម្រាប់​ពួកគាត់​។ អ្នកខ្លះ​បាន​សាក់​តាំងពី​សម័យ​សង្គ្រាម​មកម្ល៉េះ ដោយ​កាលពី​ពេលនោះ​ការចាក់​សាក់​នេះ គឺ​នៅក្នុង​គោលបំណង​ចង់​ការពារ​ខ្លួន​ពី​ការបាញ់ប្រហារ​នៅក្នុង​សមរភូមិ ហើយ​ខ្លះទៀត​គឺ​សាក់ ដើម្បី​បង្ហាញ​នូវ​ឋានៈ ឬ​តួនាទី​របស់​ពួកគេ​។​

 

​បើទោះបី​ជាមាន​ការមិន​ពេញចិត្ត​ខ្លះ​ពី​សំណាក់​ជន​ជាច្រើន តែ​ការចាក់​សាក់ គឺ​នៅតែមាន​ការពេញនិយម​ដោយ​យើង​សង្កេតឃើញថា មិនមែន​មានតែ​ប្រទេស​កម្ពុជា​នោះទេ ដែលមាន​ការប្រើប្រាស់​រូប​សាក់​នៅលើ​ដងខ្លួន គឺមាន​ប្រទេស​ជាច្រើន​ទៀត​ក៏មាន​ការចាក់​សាក់​នៅលើ​ដងខ្លួន​ផងដែរ ជាពិសេស​បណ្តា​ប្រទេស​នៅក្នុង​ទ្វីបអាស៊ី​។​

 

​តើ​នៅមាន​មនុស្ស​ប៉ុន្មាន​នាក់​អភិរក្ស​ការ​សាក់ ហើយ​ប៉ុន្មាន​នាក់​ដែល​ស្អប់ខ្ពើម​ការ​សាក់​? ទៅ​ថ្ងៃ​អនាគត​ការចាក់​សាក់​នឹងត្រូវ​បាត់បង់ ឬក៏​លែង​ទទួលស្គាល់​ដែរឬទេ​?

09-9-2015

 

Leave a Reply

(*) Required, Your email will not be published