រាជរដ្ឋាភិបាល​គ្មាន​គម្រោង​រៀបចំ​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត​ទេ​

, , Leave a comment

​រាជធានី​ភ្នំពេញ : លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​អប់រំ​ស្តីពី​សីលធម៌ និង​សុជីវធម៌​សង្គម សម្រាប់​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងទៅនេះ​ថា រាជរដ្ឋាភិបាល​គ្មាន​គ្រោង​រៀបចំ​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត និង​បណ្តាញ ទំនាក់ទំនង​សង្គម​នោះទេ ប៉ុន្តែ​នឹង​រៀបចំ​ច្បាប់​គ្រប់គ្រង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ងាយស្រួល​ក្នុងការ​បង្ក្រាប​ទៅលើ​ជនខិលខូច​មួយចំនួន​ដែល​បានធ្វើ សកម្មភាព​នៅតាម​ប្រព័ន្ធ​នេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សា​ព័ត៌មាន​កម្ពុជា AKP​។​

 

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ថ្លែង ទៀតថា បច្ចុប្បន្ន​នៅក្នុង​ពិភពលោក​មាន អ្នកប្រើប្រាស់ Facebook ជាង​១​ពាន់​លាន នាក់​ដោយឡែក​នៅ​កម្ពុជា​បាន​អ្នកប្រើប្រាស់ Facebook ជាង ៥​លាន​នាក់​។ ដូច្នេះ​ការប្រើប្រាស់ Facebook បានធ្វើ​ឲ្យ​យុវជន​កម្ពុជា​យើង​ជាច្រើន​បានបង្ហាញ ពីមុខ​មាត់ និង​អត្តសញ្ញាណ ច​រិ​ក​លក្ខណៈ តាមរយៈ​ការសរសេរ និង​បង្ហោះ​រូបភាព ផ្សេងៗ​នៅលើ​ទំព័រ Facebook​របស់​ពួកគេ ដែល​អាច​បញ្ជាក់បាន​នូវ​លក្ខណៈសម្បត្តិ​ប្រកបដោយ​សីលធម៌ សុជីវធម៌​ក្នុង​កម្រិត ណាខ្លះ​។ លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា អ្នក​ដែល​ប្រើប្រាស់ Facebook មិន មានឈ្មោះ​ពិតប្រាកដ​ហើយ​ធ្វើការ​វាយ ប្រហារ​ទៅលើ​បុគ្គល ឬ​លើ​ស្ថាប័ន​ណាមួយ ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សង្គម​យ៉ាង​ធ្ងន់ធ្ងរ​ហើយ​គិតថា​មិនមាន​នរណា​ស្គាល់ ឬ​រកឃើញ​ខ្លួន​ឡើយ​នោះ​គឺជា​ការច្រឡំ​ហើយពី​ព្រោះ​គេ​អាច​ស្រាវជ្រាវ និង តាមដាន​រកឃើញ និង​អាច​ចាប់​យកមក ប្រឈមមុខ​នឹង​ផ្លូវច្បាប់​នូវ​អ្វីដែល​ខ្លួន​ធ្វើ។ 

 

​ឆ្លៀតឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី​ក៏ បាន​កោតសរសើរ​ចំពោះ​សភា​យុវ​ពាណិជ្ជករ អន្តរជាតិ​កម្ពុជា (JCI Cambodia) ដែល​បានរៀបចំ​ជា​សិក្ខាសាលា​អប់រំ​នេះ​ឡើង ដើម្បី​បង្ហាញ​នូវ​ចំណេះដឹង និង​ការអប់រំ​ពី សីលធម៌ សុជីវធម៌​សង្គម​ដល់​យុវជន ជំនាន់​ក្រោយ​ក្នុង​បញ្ចេញ​មតិយោបល់​ជា​សាធារណៈ​នៅតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ពិសេស FecebooK ដែល​កំពុង ពេញនិយម​នៅលើ​សកលលោក ។ 

 

​សូមបញ្ជាក់ថា នៅក្នុង​សិក្ខាសាលា អប់រំ​ស្តីពី​សីលធម៌ និង​សុជីវធម៌​សង្គម សម្រាប់​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះ មាន​វាគ្មិន​សំខាន់ៗ​ចំនួន​៤​រូប មកពី​ក្រសួង​ព័ត៌មាន ក្លឹប​អ្នកកាសែត នាយក​សិក្សាធិការ និង​ស្ថាប័ន​តុលាការ  ដើម្បី​ធ្វើ​បទ​បង្ហាញ​ខ្លីៗ​ទាក់ទង​ទៅនឹង ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន សីលធម៌ និង​សុជីវធម៌​សង្គម​ជូន​ដល់ យុវជន​យើង​ដែល​បានមក​ចូលរួម​នៅក្នុង​សិក្ខាសាលា​នោះ​ផងដែរ​៕

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានថ្លែងនៅក្នុងសិក្ខាសាលាកន្លងមក។ រូបភាព AKP

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានថ្លែងនៅក្នុងសិក្ខាសាលាកន្លងមក។ រូបភាព AKP

 

Leave a Reply

(*) Required, Your email will not be published